ទន្ទឹមនឹងទទួលបានការកោតសរសើរនូវបទចម្រៀងថ្មីមានចំណងជើងថា «មហានគរ» ដែលតារាចម្រៀង ជី ដេវីត ទើបទម្លាក់កាលពីពេលថ្មីៗនេះ ក៏មានមតិរិះគន់មួយចំនួនលើកឡើងនៅលើបណ្តាញសង្គមព្រោះតែចំណងជើងបទចម្រៀងរបស់លោកប្រើប្រាស់ទម្រង់អក្សរខុសនឹងសុំការណែនាំពីអ្នកជំនាញអក្សរបុរាណ រហូតដល់សាមីខ្លួនស្រាយបំភ្លឺតែម្តងសម្រាប់ការរិះគន់ដើម្បីស្ថាបនា និងសុំមហាជនយោគយល់ បើកចិត្តមេត្តានិងលើកទឹកចិត្តបន្ថែម។May be an image of 1 person and standing

នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅលើហ្វេកប៊ុកលោក ជី ដេវីត បានរៀបរាប់ថា
«ជាដំបូងសូមអរគុណដល់បងប្អូនជនរួមជាតិទាំងមូលសម្រាប់ការស្រលាញ់នឹងគាំទ្របទចម្រៀង « មហានគរ (यशोधरपुर Yaśōdharapura ) »
ចំណុចទី១ គឺ និមិត្តសញ្ញាគូរឡើងថ្មីរបស់អ្នក Design ដោយ inspiration ទម្រង់ចាស់ ។ អក្សរធំនៅក្នុង Poster គឺពុំមែនយក Font ឬ អក្សរសាស្ត្រសម័យកាលណាមួយមកប្រើប្រាស់នោះទេ ដោយហេតុដូច្នោះទើបពួកយើងមានអក្សរតូច ពោលគឺជាអក្សរខ្មែរបច្ចុប្បន្ននៅខាងក្រោមដើម្បីអោយបងប្អូនងាយស្រួលអាន និងយល់អំពីខ្លឹមសារ។ ពួកយើងគោរពការច្នៃប្រឌិត តែក៏ទទួលយកនូវការ រិះគន់ដើម្បីស្ថាបនា សូមបងប្អូន កុំទាញចូល ប្រៀបធៀប ឬ កត្តាអ្វីផ្សេងទៀតដែលជាហេតុមិនប្រពៃសម្រាប់បទចម្រៀងមួយនេះក៏ដូចជាខ្ញុំបាទផ្ទាល់»។
តារាចម្រៀងរូបនេះ បន្ថែមថា «សូមបងប្អូនជួយលើកទឹកចិត្តជំរុញបន្ថែមស្មារតីនៃការផលិតបទចម្រៀងរបស់ខ្ញុំបន្ថែមទៀត។ ដោយគោលបំណងនៃការផលិតបទនេះ គឺខ្ញុំផលិតដោយមោទកភាព ក៏ដូចជាដើម្បីអបអរសាទរកម្ពុជាធ្វើជាម្ចាស់ផ្ទះ Sea Game ដែលជាពេលវេលាដែលពួកយើងរង់ចាំរយៈពេលជាង ៦០ឆ្នាំមកនេះ។ ខ្ញុំសង្ឃឹមថាបងប្អូននឹងយោគយល់ បើចិត្តមេត្តា ក៏ដូចជាផ្តល់ក្តីស្រលាញ់ចំពោះខ្ញុំបាទនឹងក្រុមកាងារទាំងអស់ដែលបានចូលរួមចំណែក ដើម្បីជាស្មារតីជាតិនៅក្នុងការផលិតស្នាដៃថ្មីបែបនេះបន្ថែមទៀត ។
⁃ សូមប្អូនជួយចុចចូលមើល Stream បន្ថែមនៅលើ YouTube និង Facebook page សុំកាដូរលើកទឹកចិត្ត ១លាន views in 24hour ជាចុងក្រោយក្នុងនាមខ្ញុំបាទជាអ្នកដឹកនាំក្រុមទាំងមូល ខ្ញុំនឹងសុំពេលធ្វើការកែប្រែឡើងវិញ នូវ video ចម្រៀង ទាំងក្នុង YouTube , Facebook Page និងរូប poster ផ្សេងទៀតដោយក្តីអនុគ្រោះ ដោយក្តីគោរពពីខ្ញុំបាទ ងួន ចាន់ ដេវីត»។

គួរបញ្ជាក់ផងដែរថាបទ «មហានគរ» ជាវណ្ណកម្មថ្មីមួយរបស់តារាចម្រៀង ជី ដេវីត ដែលបទចម្រៀងនេះផ្ទុះការសរសើរខ្លាំងព្រោះអត្ថន័យក្នុងបទនេះបង្កប់អត្ថន័យជ្រាលជ្រៅ ហើយទំនុកភ្លេងទៀតសោតពីរោះរណ្តំងំក្នុងចិត្ត ព្រោះមានឧបករណ៍បុរាណខ្មែរជាច្រើនបញ្ចូលគ្នា៕