Home ព័ត៌មានអន្តរជាតិ អគ្គរដ្ឋទូតចិន អះអាងពីបណ្ដាប្រទេសឯករាជ្យពីសូវៀត មិនមានឋានៈតាមច្បាប់អន្តរជាតិ នាំឲ្យមានប្រតិកម្មខ្លាំង

អគ្គរដ្ឋទូតចិន អះអាងពីបណ្ដាប្រទេសឯករាជ្យពីសូវៀត មិនមានឋានៈតាមច្បាប់អន្តរជាតិ នាំឲ្យមានប្រតិកម្មខ្លាំង

78
0

រដ្ឋធានីប៉ារីស៖ ក្រោយពេលឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសបារាំង បានលើកឡើង អំពីរដ្ឋនានា បានទទួលឯករាជ្យ បន្ទាប់ពីសហភាពសូវៀត បានដួលរលំ ហើយនៅតែមិនមានឋានៈត្រឹមត្រឹមតាមច្បាប់អន្ដរជាតិនោះមក បាននាំឲ្យមានការថ្កោលទោសយ៉ាងខ្លាំង ពីបណ្ដាប្រទេសជាច្រើន ជាពិសេស អ៊ុយក្រែន និង បារាំង។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣ ថា ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅក្នុងប្រទេសបារាំង លោក លូ សាយេ (Lu Shaye) បានចោទជាសំណួរ អំពីអធិបតេយ្យភាពរបស់បណ្ដាប្រទេសផ្សេៗ បន្ទាប់ពីការដួលរលំ នៃសហភាពសូវៀត នៅក្នុងបទសម្ភាសន៍មួយ តាមបណ្ដាញផ្សព្វផ្សាយ។ ការលើកឡើងរបស់បេសកជនរូបនេះ នាំឲ្យមានការថ្កោល ពីប្រទេសអ៊ុយក្រែន តាមអ្វីដែលក្រុងកៀវ ហៅជាការអត្ថាធិប្បាយ មិនសមហេតុផល។Ukraine slams Chinese envoy's 'absurd' remarks on post-Soviet nations

ប្រទេសបារាំង និង រដ្ឋនានា នៅក្នុងតំបន់បាល់ទិក (Baltic) រួមមាន អេស្ដូនី ឡាតវី និង លីទុយអានី ដែលប្រទេសទាំង៣នេះ បានទទួលឯករាជ្យ ពីសហភាពសូវៀត ហើយបានចូលទៅរួមរស់ ជាមួយនឹងអង្គការយោធាណាតូ ក៏បានសម្ដែងនូវប្រតិកម្ម ជុំវិញការធ្វើអត្ថាធិប្បាយរបស់ឯកអគ្គរដ្ឋទូតចិន លោក លូ សាយេ ផងដែរ។

ក្រោយពេលមានការសាកសួរ អំពីគោលជំហររបស់គាត់ ថាតើគ្រីមៀ (Crimea) ជាផ្នែកមួយរបស់ប្រទេសអ៊ុយក្រែន ឬយ៉ាងណានោះ លោក លូ សាយេ បានអះអាង នៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍របស់បារាំង កាលពីថ្ងៃសុក្រ ថា បើតាមប្រវត្តិសាស្ត្រ បង្ហាញថា ឧបទ្វីបមួយនេះ ជាផ្នែកមួយរបស់ប្រទេសរុស្ស៊ី ហើយត្រូវបានអតីតមេដឹកនាំសូវៀត លោក នីគីតា គ្រូសឆែវ (Nikita Khrushchev) កាត់ទៅឲ្យអ៊ុយក្រែន ខណៈជារដ្ឋមួយស្ថិតក្រោមសហភាពសូវៀត។China's Ambassador to France Says Ex-Soviet States Lack Basis for  Sovereignty - WSJ

លោកឯកអគ្គរដ្ឋទូតចិន រូបនេះ បានអះអាងទៀត ថា «បណ្តារដ្ឋរបស់អតីតសហភាពសូវៀត ទាំងនេះ ថ្វីបើទទួលបានឯករាជ្យ ក៏នៅតែមិនមានឋានៈពិតប្រាកដ នៅក្នុងច្បាប់អន្តរជាតិ នោះឡើយ ពីព្រោះពួកគេមិនមានកិច្ចព្រមព្រៀង ជាអន្តរជាតិ សម្រាប់ការសម្រេចបាននូវឋានៈអធិបតេយ្យភាពរបស់ពួកគេ»។

ការអត្ថាធិប្បាយរបស់ឯកអគ្គរដ្ឋទូតចិន រូបនេះ មិនត្រឹមតែសំដៅទៅលើអ៊ុយក្រែន ក្រោយពេលរុស្ស៊ី បានឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប៉ុណ្ណោះទេ ហើយថែមទាំង បាននិយាយសំដៅ ទៅលើអតីតសាធារណរដ្ឋសូវៀតទាំងអស់ ដែលបានក្លាយជាប្រទេសឯករាជ្យ ក្រោយការដួលរលំរបស់សហភាពសូវៀត នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩១ រួមទាំង សមាជិកជាច្រើន នៃសហភាពអឺរ៉ុប ផងដែរ។Mykhailo Podolyak on the Russian invasion: Russian troops have not gained  any operational and tactical advantage in Ukraine — Official website of the  President of Ukraine

លោក មីខៃឡូ ប៉ូដូលយ៉ាក (Mykhaylo Podolyak) ទីប្រឹក្សាជាន់ខ្ពស់ របស់លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ បានឆ្លើយតប ទៅនឹងការធ្វើអត្ថាធិប្បាយរបស់ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសបារាំង រូបនេះ ថា ឋានៈរបស់បណ្តាប្រទេសនានា ក្រោយពេលសហភាពសូវៀត បានដួលរំលំ ត្រូវបានចែង នៅក្នុងច្បាប់អន្តរជាតិ។

លោក ទីប្រឹក្សា រូបនេះ បាននិយាយសំដៅ ទៅលើប្រទេសចិន ថា «វាជារឿងចម្លែក ក្រោយពេលបានឮការលើកឡើង មិនសមហេតុផល សម្រាប់ប្រវត្តិសាស្ត្រឧបទ្វីគ្រីមៀ អំពីតំណាងរបស់ប្រទេសមួយ និយាយមិនមានភាពច្បាស់លាស់ អំពីប្រវត្តិសាស្ត្ររបស់អ៊ុយក្រែន កាលពី១០០០ឆ្នាំមុន។

ជាមួយគ្នានេះដែរ បារាំង បានបញ្ជាក់ ថា «ក្រុងប៉ារីស នៅតែឈរលើសាមគ្គីភាពដ៏ពេញលេញរបស់ខ្លួន ជាមួយនឹងបណ្ដាប្រទេស ជាសម្ពន្ធមិត្តទាំងអស់ ដែលរងផលប៉ះពាល់។ បារាំង បានទទួល អំពីឯករាជ្យរបស់បណ្ដាប្រទេសទាំងនោះ ក្រោយពេលបានរងការជិះជាន់ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក។ ជាពិសេស អ៊ុយក្រែន ត្រូវបានទទួលស្គាល់ ជាអន្តរជាតិ នៅក្នុងព្រំដែន រួមទាំងគ្រីមៀ នៅក្នុងឆ្នាំ១៩៩១ ដោយសហគមន៍អន្តរជាតិទាំងមូល រួមទាំង ប្រទេសចិន ផងដែរ។ ដូច្នេះក្រុងប៉េកាំង នឹងត្រូវបញ្ជាក់ ថាតើការធ្វើអធិប្បាយទាំងនេះ ឆ្លុះបញ្ចាំង អំពីគោលជំហររបស់ខ្លួនឬយ៉ាងណា។Another name added to Latvia's entry blacklist / Article

រដ្ឋបាល់ទិក ចំនួន៣ ដែលកាលពីមុន ជាផ្នែករបស់សហភាពសូវៀត មានប្រតិកម្មដូចគ្នាទៅនឹងប្រទេសបារាំង ផងដែរ។

លោក អេដហ្ការស៍ រីនខេវិកស៍ (Edgars Rinkevics) រដ្ឋមន្ត្រី ក្រសួងការបរទេសឡាតវី បានសរសេរ នៅលើបណ្ដាញសង្គម Twitter ថា «ការធ្វើអត្ថាធិប្បាយរបស់ឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសបារាំង រូបនេះ ទាក់ទងនឹងច្បាប់អន្តរជាតិ និង អធិបតេយ្យភាពរបស់ប្រទេសនានា គឺមិនអាចទទួលយកបាននោះឡើយ។ ប៉ុន្ដែយើងរំពឹង ថា នឹងមានការពន្យល់ ពីភាគីចិន និងការដកចេញទាំងស្រុងនូវសេចក្តីថ្លែងការណ៍បែបនេះ»។

លោក ហ្គេប្រៀលីយូស ឡែនស្ប៊ឺហ្គីស (Gabrielius Landsbergis) រដ្ឋមន្ត្រី ក្រសួងការបរទេសលីទុយអានី បានថ្លែង ថា ប្រសិនបើអ្នកណាម្នាក់ នៅតែឆ្ងល់ ថា ហេតុអ្វីបានជារដ្ឋបាល់ទិកមិនទុកចិត្ត យកប្រទេសចិន ឱ្យធ្វើជាអាជ្ញាកណ្ដាលចរចាសន្តិភាព នៅអ៊ុយក្រែន? នេះគឺដូចអ្វីដែលឯកអគ្គរដ្ឋទូតចិន បានអះអាង ថា គ្រីមៀ (Crimea) ជារបស់រុស្ស៊ី ហើយព្រំដែនរបស់ប្រទេសយើង មិនមានមូលដ្ឋានផ្លូវច្បាប់។

រដ្ឋាភិបាលក្រុងមូស្គូ និង ប៉េកាំង បានបង្កើនកិច្ចសហប្រតិបត្តិការ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំ កន្លងទៅថ្មីៗនេះ។ ប៉ុន្ដែក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ក្រុងប៉េកាំង អំពីការពិចារណា លើការនាំចេញគ្រឿងសព្វាវុធ ទៅជួយដល់ក្រុងម៉ូស្គូ។ ដោយឡែក ប្រទេសចិន បានបដិសេធនូវការអះអាងបែបនេះ ហើយតែងតែព្យាយាមបង្ហាញ ថា ក្រុងប៉េកាំង ជាភាគីអព្យាក្រឹត នៅក្នុងជម្លោះ នៅអ៊ុយក្រែន។ ប្រទេសចិន ក៏បានស្នើឲ្យមានដំណោះស្រាយនយោបាយ មិនច្បាស់លាស់ ចំពោះវិបត្តិនេះ៕