ប្រទេសឥណ្ឌា ៖ បរិស្ថាននៅជុំវិញពិតជាបានទាក់ទងនឹងការរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទេសណាមួយ ។ ជាក់ស្តែង ប្រទេសឥណ្ឌាកំពុងប្រឈមនឹងអាកាសធាតុក្តៅខ្លាំងដែលមិនធ្លាប់កើតមានពីមុនមក និងធ្វើឱ្យប៉ះពាល់ដល់កសិករ សេដ្ឋកិច្ច និងប្រព័ន្ធសុខាភិបាលរបស់ប្រទេសនេះផងដែរ ។

តាមការស្រាវជ្រាវថ្មីមួយរបស់សាកលវិទ្យាល័យ Cambridge បង្ហាញថា រលកកំដៅបានសម្លាប់ជីវិតមនុស្សនៅឥណ្ឌាជាង២៤.០០០នាក់តាំងពីឆ្នាំ១៩៩២ មក និងធ្វើឱ្យកើតជាតិពុលនៅលើបរិយាកាស ។ លើសពីនេះ វាបានធ្វើឱ្យផ្ទាំងទឹកកកនៅភាគខាងជើងប្រទេសឥណ្ឌារលាយយ៉ាងឆាប់រហ័ស ។Astonishing Heat Grips India and Pakistan - Scientific American

ចាប់ពីខែមករា រហូតដល់ខែតុលា ឆ្នាំ២០២២ ប្រទេសឥណ្ឌាក៏បានប្រឈមនឹងអាកាសធាតុប្រែប្រួលផងដែរ ។ ហេតុនេះ អាកាសធាតុបានជះឥទ្ធិពលដល់មនុស្សទាំងអស់ ហើយវាអាចជាឧបសគ្គរារាំងការព្យាយាមរបស់ប្រទេសឥណ្ឌា ដែលមានគោលដៅកាត់បន្ថយភាពក្រីក្ររយៈពេលវែង និងដោះស្រាយបញ្ហាសុខភាព ។

លើសពីនេះ សមត្ថភាពធ្វើការរបស់ពលរដ្ឋឥណ្ឌាបានធ្លាក់ចុះដោយសារអាកាសធាតុក្តៅ ជាពិសេស អ្នកធ្វើការនៅក្រោមកំដៅថ្ងៃ ។ ការស្រាវជ្រាវបង្ហាញថា អាកាសធាតុក្តៅខ្លាំងធ្វើឱ្យការបំពេញការងាររបស់មនុស្សទូទៅធ្លាក់ចុះ១៥% ហើយគុណភាពជីវិតរបស់ពលរដ្ឋជាច្រើននាក់កាន់តែអាក្រក់ទៅ ។ ដូច្នេះ វាអាចធ្វើឱ្យផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសឥណ្ឌាធ្លាក់ចុះ២,៨% នៅឆ្នាំ២០៥០ ។ បច្ចុប្បន្ន តំបន់ប្រមាណ៩០% នៅប្រទេសឥណ្ឌាបានប្រឈមនឹងអាកាសធាតុក្តៅខ្លាំង ខណៈប្រទេសនេះមិនបានត្រៀមខ្លួនទប់ទល់នឹងការបម្រែបម្រួលអាកាសធាតុ ៕Climate change increased odds and severity of India, Pakistan heat An Unprecedented Heat Wave in India and Pakistan Is Putting the Lives of  More Than a Billion People at Risk - Inside Climate Newsប្រភព ៖ environman