ការរិះគន់រឿងសំលៀកបំពាក់របស់របស់លោក ឯម រៀម បានស្ងប់ស្ងាត់មួយរយៈហើយ ប៉ុន្តែស្រាប់តែអ្នកច្នៃម៉ូតរូបនេះបានផ្តាំផ្ញើយ៉ាងស្លូតបូត តែមានអត្ថន័យយ៉ាងជ្រាលជ្រៅទៅកាន់លោក គួច ខេវិន និងលោក ថៃ នរៈសត្យា ក្រោយអ្នកទាំងពីរបានចែករំលែកពីរឿង លោក ឯម រៀម លួចចម្លងម៉ូតអ្នកដទៃ។

បណ្ឌិតដែលបញ្ចប់ការសិក្សាពីប្រទេសបារាំងលោក ឯម រៀម បានសរសេររៀបរាប់នៅលើបណ្តាញសង្គមនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា «ផ្ញើជូនបងៗដែលថា ឯម រៀម ចម្លងម៉ូតពីគេ ការពិតរូបម៉ូតប្រុសស្រីដែលបងប្អូនបានឃើញ គឺ LIMVIRIYA គាត់បានគូរតាមម៉ូតរបស់ខ្ញុំ ក្រោយផ្ទុះការរិះគន់ ២ថ្ងៃ ដោយគាត់គូរតាមកម្មវិធី Artificial Intelligence (AI) ហើយសូមបងប្អូនមើលអក្សរខាងក្រោមនៃរូបរបស់ខ្ញុំ គាត់បានសរសេរថា ORIGINAL EM RIEM’S FASHION ហើយគាត់បាន Post ដាក់ឈ្មោះឱ្យម៉ូតរបស់ខ្ញុំថែមទៀតផង ដូចនេះហើយសូមបងប្អូន កែអត្ថន័យ ឬប្រើភាសារឱ្យបានថ្លៃថ្នូរ»។

អ្នកច្នៃម៉ូតរូបនេះបន្តទៀតថា «ជាពិសេស បងៗ តែៗ ស្ករៗ Share បន្ត មានដូចជាបង គួច ខេវិន និងបងថៃ នរៈសត្យា បងៗសុទ្ធតែនៅក្នុងសិល្បះដូចគ្នា ហើយនេះជាសម័យ Digital ទីផ្សារមានការប្រជែងគ្នា បងៗធ្វើតាមទីផ្សារសិល្បៈរបស់បងៗ ឯខ្ញុំធ្វើតាមទីផ្សារសិល្បៈរបស់ខ្ញុំ មុននិងបងៗ Share សូមបងៗពិនិត្យមើលផង មនុស្សម្នាក់ៗមានសិទ្ធិក្នុងការបញ្ចេញមតិ តែសូមកុំជាន់គេដើម្បីខ្លួនឯង ដោយក្តីគោរព ពីខ្ញុំ ឯម រៀម»។

គួរបញ្ជាក់ផងដែរថា លោកគួច ខេវិន ជាផលិតករកម្មវិធីកម្សាន្តល្បីឈ្មោះមួយរូប និងជាអតីតអគ្គនាយករងប៉ុស្ដិ៍CTN ,SEA Tv និងETV ផងដែរ។ ចំណែកឯលោកថៃ នរៈសត្យា ជាអតីតរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលត្រូវបានដកចេញពីតំណែងក្រោយលេចធ្លាយរឿងអាស្រូវក្នុងគ្រួសារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQQY3hulyI9_lO-vhO-1PWPhMTMehOjWriLcnfOO9MXb9gPl5jwAL2NYcDU2ciQGA_ct_ipE4CNHjUuZJB5ltQGZJPHk2l4PaXyftmkyEfENAh4cANFx3qPpkztjqJ9oW7-rs3U31S6x7Rn5Q17nS8dfued9QvpfK9bmkUZLPStw2AxMqzm-VNSb4f/s1280/44444.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFe8kZ5A0QSfXODwiVCEwlByVqbzsFKPeXFvub-K8jP_Zf4i8LCO07l3up1TkrfWlVaTGe8-OZXOddhGC2Rg539Kpmbcr_h3IY03fCQwO9g_k-zbDKE6x2ZMltmR2186ZFdltowhqfvBJ3oqa7caZIOhPKz901xofVdcJcsW8wu9iuDPln1pK7uIXG/s2048/342696670_1644766125936912_6023795522621902428_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr-vojo-IguQXM7xFVw7YvQfldT1Z0CzQjdNBwuaEDWrn9ORXhtu4MNm_k1yvZcq9il287DsM3am0ZTGaYCHRopRez-shtifP01XkcHcubnahTv0gpWDwaYE5r08DRcTyuKu92u23N9Osa-pa6nIW7qDtn-9P15KEFFv6_SuAlnknsET_tzHcUlG2Y/s1893/342696683_190218110489377_7426822438278841900_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM7FcpB01LkpOJVwbGdzURhADJpGFPyeRpuQ1mx8cq-tgj0gyntWQfvPQO_8DQ_7fMcP9tvHBs6bboAjO4UuFALo6YWct_PEdPSys4n7m3elgG2mFrT1R3zjyDqYeJeeAhalfIAlcchTYQZYK51xhIfqyPL_MEdHAN1y8Nm_qFMN3G5x7x9xC7NDVG/s1964/342971875_2391530047689412_685704179200285796_n.jpg