កម្ពុជា រំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៤លាននាក់ ក្នុងនោះនឹងទទួលបានភ្ញៀវទេសចរចិនប្រមាណ១លាននាក់ដែរក្នុងឆ្នាំ២០២៣។ នេះជាការថ្លែងរបស់ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ ជាមួយអ្នកសារព័ត លើកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍បន្ថែមទៀតរវាងកម្ពុជា ជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj__4IYmlW7c66jWkZxieDO4tiFGNNYXtaublXRMVZ40wp1tVLmDy77EQqz2prRhntgKDsblsCyGWkOa32WDCuIx_Fu-nERDezXYSFpGxWwpJpCDO10fzOrgGkCh9x78BUhtPfNSxXYPEXBvvKVJS9KTq3oXPh57IHDajCscI_nA-9g_BPVnb5T_xDU/s1265/341890884_3423962401264432_670699598694187416_n.jpg

កម្ពុជា បានឯកភាពជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន លើការបន្តកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍បន្ថែមទៀត បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ សំដៅទាក់ទាញកំណើនទេសចរពីគ្នាទៅវិញទៅមក និងទេសចរប្រទេសទី៣។ ការឯកភាពនេះធ្វើឡើងក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ តំណាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយគណៈប្រតិភូនៃមជ្ឈមណ្ឌលអាស៊ាន-ចិន ដឹកនាំដោយលោក ស្ស៉ឺ ចុងជុន (Shi Zhongjun) អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFo_ERGrGERbOdQngOzML4MzpWOnUdZSSBgRsWoDgM1WegyyM_qBB57YwiHQSgk48WQWkdMSY61eCSLxHKZwMGlpuK4M4arPcOZZ-570YtA8vBTts2pwH4F19udqu-0zJrJq0hcd3KlnKlYk7DIUP3K69IggR9ZJTa_DrC5DpzadqC6ugcCuVUjSj3/s1290/342652807_146858494983398_2566072393353230325_n.jpg

ក្នុងកិច្ចពិភាក្សានេះ មជ្ឈមណ្ឌលអាស៊ាន-ចិននឹងរៀបចំឱ្យមានសកម្មភាពរួមគ្នារវាងអាស៊ាន-ចិន ពិសេសជាមួយភាគីកម្ពុជា ដូចជាការធ្វើពិព័រណ៍ផ្សព្វផ្សាយពីគោលទេសចរណ៍នៅកម្ពុជានិងនៅចិន, ការបណ្ដុះបណ្ដាលជំនាញ និងមគ្គុទ្ទេសក៍ខ្មែរនិយាយភាសាចិន, ការផ្លាស់ប្ដូរទស្សនកិច្ចរបស់អ្នកសារព័ត៌មានកម្ពុជានិងចិន ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍ប្រទេសទាំងពីរទៅវិញទៅមក, ការជំរុញឱ្យមានការហោះហើរត្រង់ដឹកអ្នកដំណើរទៅកាន់គោលដៅឱ្យបានច្រើន និងញឹកញាប់ជាមុន, ការជំរុញចរន្តភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា ក៏ដូចជាការបង្កើនផលិតផលទេសចរណ៍សម្រាប់ភ្ញៀវទេសចរចិន និងទេសចរបរទេសដទៃទៀតជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCFHd_sVNDxBUKv28D8cLzEohJHQjFx11ZEZaA0ZqBd0lC8aiRp2Kg8Uj6_vwNdia3GAvXe5fX7lBuOdeDcCYT9b7fpGUU31tfoH8t-Bw0oVMb9N2EFvVlqg15IC2-sTQxSh4bxBxmnwqo9kM43WeojKYqMEXexB5JXB4hFLfh41N_ilTbauxvcJ2a/s1290/342193123_1361259417757576_4186203215923400027_n.jpg

នាឱកាសនោះ ឯកឧត្តម ទិត ចន្ថា បានបញ្ជាក់បន្ថែមប្រាប់អ្នកសារព័ត៌មានថា ក្នុងឆ្នាំ២០២៣នេះ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៤លាននាក់ ក្នុងនោះនឹងទទួលបានភ្ញៀវទេសចរចិនប្រមាណ១លាននាក់ដែរ៕Chinese visitors to Cambodia up 37 percent in four months | World | Vietnam+ (VietnamPlus)