ប្រទេសកម្ពុជា ៖ កីឡាករប្រេស៊ីល និងមានបេះដូងស្រឡាញ់ប្រទេសកម្ពុជា Thiago Teciara បានឆ្លើយតបទៅកាន់អង្គការ Muay Thai ពិភពលោក (World Muaythai organization) ដែលអង្គការនេះបានដកហូតតំណែងជើងឯកពិភពលោក និងហាមឃាត់កីឡាករប្រេស៊ីលមិនឱ្យចូលរួមគ្រប់ការប្រកួតទាំងអស់នាថ្ងៃអនាគត ។ កីឡាករ Thiago Teciara និយាយថា ចាប់ពីថ្ងៃនេះតទៅ ខ្លួនសុំរស់នៅលើទឹកដីកម្ពុជាអស់មួយជីវិត ។

អង្គការ Muay Thai ពិភពលោកលើកឡើងថា កីឡាករប្រេស៊ីល Thiago Teciara បានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះកីឡា Muay Thai និងធ្វើឱ្យមានការបែងចែក ហើយកីឡាកររូបនេះគ្មានទឹកចិត្តជាកីឡាករទេ ។ ដូច្នេះ អង្គការនេះបានដកហូតតំណែងជើងឯក Muay Thai ពីក្នុងកម្មវិធី Apex Fight Series នៅប្រទេសអាល្លឺម៉ង់ក្នុងការប្រកួត Middleweight World Title Fight ។May be an image of 1 person and standing

កាលពីថ្ងៃទី៩ ខែមេសា កន្លងមក កីឡាករ Thiago Teciara បានប្រកាសថា ៖ «ការដកហូតខ្សែក្រវាត់ជើងឯកពិភពលោករបស់ខ្ញុំ គឺជាអំពើមួយគួរឱ្យស្អប់ខ្ពើមណាស់ ហើយចាប់ពីពេលនេះតទៅ ខ្ញុំសុំរស់នៅប្រទេសកម្ពុជាអស់មួយជីវិត ។ ខ្ញុំចាត់ទុកថា កម្ពុជា គឺជាផ្ទះរបស់ខ្ញុំ ហើយខ្ញុំតាំងចិត្តថា នឹងជួយជំរុញលើកស្ទួយ និងផ្សព្វផ្សាយកីឡាគុនខ្មែរទៅកាន់ពិភពលោក» ។

លើសពីនេះ កីឡាករ Thiago Teciara ក៏បានថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាផងដែរ ដែលបានស្នើសុំផ្តល់សញ្ជាតិខ្មែរឱ្យរូបលោក ហើយលោកក៏បានថ្លែងអំណរគុណចំពោះពលរដ្ឋកម្ពុជាទាំងអស់ដែលស្រឡាញ់ចូលចិត្ត និងគាំទ្ររូបលោក ។May be an image of 1 person and indoor

ដោយឡែក អ្នកលេងបណ្តាញសង្គមថៃបានបញ្ចេញមតិថា តាមសប្បាយចុះ កីឡាករប្រេស៊ីលរូបនេះអស់ប្រយោជន៍ហើយសម្រាប់ប្រទេសថៃ ហើយកុំមកអង្វរថៃនៅថ្ងៃក្រោយទៅបានហើយ ។ ដូចគ្នានេះ ជនជាតិថៃម្នាក់ទៀតថា ចូលចិត្តរស់នៅប្រទេសលំបាក ខណៈម្នាក់ទៀតថា នៅកម្ពុជាតាមសប្បាយចុះ អរគុណដែលមិនមកជាន់ប្រទេសថៃ ព្រោះស្តាយដីដែលជាប់បាតជើងកីឡាកររូបនេះ ។ រីឯជនជាតិថៃម្នាក់ទៀតថា កីឡាករ Thiago Teciara បានរស់នៅប្រទេសថៃអស់រយៈពេល១៧ឆ្នាំហើយ គឺបានហ្វឹកហាត់កីឡា Muay Thai បានស៊ីចុក មានប្រាក់ចាយ មានកេរ្តិ៍ឈ្មោះរហូតមកដល់សព្វថ្ងៃនេះ ក៏ដោយសារតែថៃដែរ ហើយចាំទុក អ្នករមឹលគុណ គ្មានថ្ងៃបានចម្រើនទេ៕May be an image of 3 people, people standing and indoor

ប្រភព ៖ MGR.SPORT