សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចប់តំណែងមន្ត្រីអាកាសចរស៊ីវិលម្នាក់ឈ្មោះ បែល វ៉ាន់ដែត មានតួនាទី ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ព្រោះតែការដកកាំភ្លើងភ្ជង់អ្នកដទៃរឿងស៊ីប្លេរថយន្ត។

«បើតុលាការមិនចាត់ការតាមផ្លូវច្បាប់ទេទុកឱ្យខ្ញុំដាក់វិន័យតាមផ្លូវរដ្ឋសិន។ អាងមានអំណាចប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ។ នេះជាសារព្រមានចំពោះមន្ត្រីទាំងអស់សូមកុំអាងអំណាចធ្វើ បាបអ្នកទន់ខ្សោយ ជាពិសេសសូមកុំប្រើប្រាស់អាវុធខុសច្បាប់។ សូមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការសូមកុំឲ្យឱ្យជនល្មើសប្រើប្រាស់អាវុធខុសច្បាប់បាននៅក្រៅឃុំមុនពេលកាត់ទោសដែលជននោះអាចតាមគំរាមកំហែងដល់អ្នកផ្សេងទៀត»។ នេះជាការបញ្ជាក់របស់ សម្តេចតេជោ នៅលើបណ្តាញសង្គមតេលេក្រាម ជាមួយ អនុក្រឹត្យបញ្ចប់មុខតំណែងលោក បែល វ៉ាន់ដែត។Fears as Cambodia grants PM vast powers under Covid-19 pretext | Cambodia | The Guardian

គួរបញ្ជាក់ផងដែរថា កម្លាំងសមត្ថកិច្ចបានឈានទៅឃាត់ខ្លួន ហើយបានបញ្ជូនលោក បែល វ៉ាន់ដែត ទៅកាន់តុលាការនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ដោយសំណុំរឿងនេះផ្តើមចេញពីរឿងស៊ីផ្លេរថយន្តរបស់លោកឆែ វណ្ណម៉ូលីវ័ន្ត ទៅលើលោក បែល វ៉ាន់ដែត
កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នំា២០២៣ ដោយជនសង្ស័យអាយុ៣៨ឆ្នាំរូបនេះបានដកកាំភ្លើងខ្លីភ្ជង់ទៅលើជនរងគ្រោះពីក្នុងរថយន្ត ដោយសួរថា «មុនហ្នឹងស៊ីប្លេដាក់នរណា? រួចក៏បើកថយន្តគេចខ្លួនបាត់»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaV5N8adTXIbrdWh0NOhiBDuS4l6ktEGkqh95tNQXGPwnFyjis9QLAzuuSymsJOYd5oPnQREY6gdChMQzvNPhKBIn1sq2aac6V5kDGkdNqQzacecyfuHsBATiOctFZU9NoOm6x10KFn4IcGBLlaCC6Ld-tKeIuvPH7PjgAowYBsbd7Bcm_NKhRW4_3/s1310/340919139_767914974680995_4313836946788992047_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUMz59w4cJUM9tacPrIMBYZ6XBe5OuUuqBbeBjgX3c5HbEuzT34quIZmM0ioYxB488UUhLcJth9hjUE_ifIpUFDdoKWwTTTaS4Ue2wmPaSPOVjWwDyGMfcd_b6zD5Y4viGvwQOhNjElYJANLqZDNKdYYhEzN2pjNFZC3yojcIAfl4zIo_yPKZ2oe33/s1563/341020058_920807348965805_9169909236058915011_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibnPUyjuH66J4rQ7Q-fscFmpuoDQBI7Uat7swlAGWrX4oZOvorYvVwh2mEfuZatHMfD2E5HY4swHbFdaOuU5l57GJomo9Z3CpurQIcd4ntcPNqBnHQ0zcIMSbkLSZB-XugUnI_6eeh2Ppabwc1mKLJ_owTgC5fal80rSO5Mjc5E2sS7DsYFZ0cLQkQ/s1280/photo_2023-04-11_08-41-45.jpg