Home តារាជាតិ យូហៃ តំណាងកម្ពុជាចេញទៅសម្តែងនៅឥណ្ឌូនេស៊ី ខណៈនិយាយភាសាក្នុងតំបន់រ.ងនូវការវែកញែក

យូហៃ តំណាងកម្ពុជាចេញទៅសម្តែងនៅឥណ្ឌូនេស៊ី ខណៈនិយាយភាសាក្នុងតំបន់រ.ងនូវការវែកញែក

93
0

តារារ៉េប យូហៃ តំណាងឱ្យសិល្បករកម្ពុជានឹងចូលរួមសម្តែងនៅក្នុងព្រឹត្តិការណ៍តន្ត្រី AXEAN Festival 2026 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ និង ៣០ ខែសីហា ឆ្នាំ២០២៦ នៅ Jimbaran Hub កោះបាលី ប្រទេសឥណ្ឌូនេស៊ី។ ជាមួយគ្នានេះ យូហៃ បានបង្ហោះវីដេអូមួយដែលនិយាយភាសាក្នុងតំបន់ស្វាគមន៍ទៅកាន់អ្នកគាំទ្រនៅទីនោះ ប៉ុន្តែហាក់រងនូវការវែកញែកពីអ្នកលេងអ៊ីនធឺណិតមួយចំនួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRRL5-wvbBj7E0Z6P1z6EvRwKupDzBHAU9Mos-R6eg95KW-ZTVF759Df9sXhgKdU2zybxybK3Ee2rRRfBucAKy5itkg8s0kE1lZf-q_OUzXC6Lugq09gSxCuErzYbC4doE2UtYupCJcNVL8a7FrU8_My6t1lNYBYzxcBvrqkzfhFjr30rfqfgS0k1n1hM/s2048/image_2026-08-27_08-37-58.png
នាយប់ថ្ងៃទី២៥ ខែសីហា យូហៃ បានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងយ៉ាងខ្លាំងថា «See you Bali»ឬ ជួបគ្នាឆាប់ៗបាលី។ ក្នុងវីដេអូនេះដែរ យូហៃ បានស្វាគមន៍ជាមួយនឹងការប្រើប្រាស់ភាសានៅប្រទេសឥណ្ឌូនេស៊ីដោយបញ្ជាក់ថារូបគេនឹងចូលរួមសម្តែងនៅក្នុងព្រឹត្តិការណ៍តន្ត្រី AXEAN Festival 2026 តែគេមិនដឹងច្បាស់ថានេះជាការនិយាយដោយផ្ទាល់ឬជាការប្រើបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) ឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMxmuGKYt9wng9U2ZARnNwsa24s21KqcCFbdt36BAIIjgMwX3UtqZSrwtdmRlKn3wv-5jHruAI12s5mFjugee6jIzz6WrJXv6j2aYc8XZ-CWQTb5rzV3ar5MYWQjSR_6VI0GOMfXg0KQQs_Kyd8dAVFgoxBpn2tbU7GfYMQ9gT2uaN_ndi-Vrl9H_pwEw/s2048/image_2026-08-27_08-37-56%20(2).png
ទន្ទឹមនឹងមានការកោតសរសើរពីសមត្ថភាពរបស់ យូហៃ ក្នុងការនិយាយភាសាបរទេស អ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិវែកញែកទៅលើការនិយាយរបស់យូហៃ ដោយអ្នកខ្លះថាស្តាប់មិនបាន មិនមែនជាភាសាខ្មែរ។ យ៉ាងណាក៏ដោយអ្នកលេងបណ្តាញសង្គមមួយចំនួនបានចេញការពារដោយលើកហេតុផលថាមិនយល់ភាសារបស់គេដោយខ្លួនឯងបែរជាមកបញ្ចេញមតិ bully គេទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0DfD2xoQdlGOXGo4MMjehSjScn2m69hGV-KvRxQfr3-ZcP29_-lhQz-kF6SWKPdTRNMFvR54tZnAZZHamGmDXwCm_Br6RD65U0x3rnWwWzZqsoAAeDGSwM4YdtGWW_yhyphenhyphenSxNDRo88lMq2s0oDLJeU0OJVu8h0S6Ysy6zZMx1TbxY_O76iqS-Y_22lWTE/s776/image_2026-08-27_08-37-56.png
នៅក្នុងការប្រកាសរបស់ AXEAN Festival 2026 បានពិពណ៌នាថា យូហៃ ជាសិល្បករដែលមានសមត្ថភាពចម្រុះ ដោយបញ្ចូលទាំងការច្រៀង និងការរ៉េបក្នុងស្នាដៃតន្ត្រីរបស់ខ្លួន។ បទចម្រៀងដូចជា «Sora», «Wish You Well» និង «Si Jumpu» បានបង្ហាញពីស្ទីលតន្ត្រីប្លែក និងភាពប៉ិនប្រសប់របស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTZ7XO1fGk95xhx3m0_5enxvhfkBE57MbyGvHzgVH6-doKGRqK1Ptn7eZqLx5sI8mrGNRhBzy4F8fLw_eRsvHUoekUcTB1ZdmKeGI2x1BdyuFvFC_3oZWusRnOxslFXViO3pVl47V1hKVW6dAlLCuGCThowmhyphenhypheneHHmIURbmvCQTUESCh7nSaeISLCm7uM/s1350/SnapInsta_to_777447579_18110118971322833_2646235574058371475_n.jpg

គួរឱ្យដឹងថាការចូលរួមក្នុង AXEAN Festival 2026 គឺជាឱកាសមួយសម្រាប់ យូហៃ ក្នុងការនាំយកស្នាដៃតន្ត្រីរបស់សិល្បករកម្ពុជាទៅកាន់ឆាកតន្ត្រីតំបន់ និងជួបជាមួយសិល្បករមកពីប្រទេសផ្សេងៗក្នុងអាស៊ី៕