រដ្ឋធានីណៃពិដោរ៖ ក្រោយពេលពួកឧត្ដមសេនីយ៍យោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារយោធា រហូតធ្វើឲ្យប្រទេសមានចលាចលនោះមក ឥឡូវនេះពួកគេ បានប្រកាសរំលាយចោលគណបក្សនយោបាយជាច្រើន រួមទាំងគណបក្ស NLD របស់លោកស្រី អ៊ោង សាន់ស៊ូជី (Aung San Suu Kyi) ដែលត្រូវបានបណ្ដេញ ចេញពីអំណាច ក្រោមអំពើរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK7I9LUmgnXQ967ar34KqrWtIQy8Tpbc5mCReWorIaes61R5YwfBxf0IT4HBk1gq2u5gK7u0OA__7nj_zu1hGOqgTTFDFRtIoIBc6vQwwvfvty7294g-_74NUD-QbZ7kcwtvYIhUrUohHeNkL9T9shCMuTD2JY_S0xHQ3hIqc30URcvGUjtN8rMIjG/s1000/photo_2023-03-29_09-01-21.jpg

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៨ ខែមីនា ថា គណៈកម្មការរៀបចំការបោះឆ្នោត ក្រោមការតាក់តែងឡើង ដោយពួកឧត្ដមសេនីយ៍យោធាមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារ បានប្រកាស ថា គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ហៅកាត់ NLD របស់លោកស្រី អ៊ោង សាន់ ស៊ូជី (Aung San Suu Kyi) នឹងត្រូវរំលាយចោល ដោយរួមទាំងគណបក្សនយោបាយជាច្រើនទៀត។ គណបក្សទាំងនោះ បានខកខាន មិនបានចុះឈ្មោះជាថ្មី ក្រោមច្បាប់បោះឆ្នោតថ្មី បានសរសេរឡើង ដោយរបបយោធា។

លោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing) បានដឹកនាំធ្វើរដ្ឋប្រហារ រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សាន់ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពេលពួកយោធា បានចោទប្រកាន់ អំពីការក្លែងបន្លំ នៅក្នុងការបោះឆ្នោតជាតិ នាឆ្នាំ២០២០ រហូតធ្វើឲ្យគណបក្ស NLD របស់លោកស្រី អ៊ោង សាន់ស៊ូជី ឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី។ អំពីរដ្ឋប្រហារយោធា បានបញ្ចប់នូវលទ្ធិប្រជាធិបតេយ្យ ទើបនឹងមានអាយុកាល១០ឆ្នាំ នៅមីយ៉ាន់ម៉ា ហើយរុញច្រានប្រទេសអាស៊ានមួយនេះ រហូតធ្លាក់ចូលទៅក្នុងភាពវឹកវរយ៉ាងធ្ងន់ធ្ងរបំផុត។Myanmar's junta extends state of emergency - UCA News

គណៈកម្មការរៀបចំការបោះឆ្នោត ក្រោមរបបសឹកមីយ៉ាន់ម៉ា កាលពីខែមករា ឆ្នាំ២០២៣ បានផ្តល់ឱកាស រយៈពេលពីរខែ ដល់គណបក្សនយោបាយនានា ដើម្បីចុះឈ្មោះឡើងវិញ ក្រោមច្បាប់បោះឆ្នោតថ្មីដ៏តឹងរឹង សរសេរឡើង ដោយពួកយោធា នៅមុនពេលការបោះឆ្នោតថ្មី ដែលរបបយោធា បានសន្យា ថា នឹងរៀបចំការបោះឆ្នោតឡើង។ ប៉ុន្តែគណបក្សនយោបាយដែលជាគូប្រជែងរបស់ពួកយោធា អះអាង ថា ការបោះឆ្នោតនេះ នឹងមិនប្រព្រឹត្ដទៅដោយសេរី និង យុត្តិធម៌នោះទេ។

ដោយឡែក បណ្ដាញទូរទស្សន៍របស់រដ្ឋ MRTV បានផ្សាយ ថា នៅក្នុងចំណោមគណបក្ស នយោបាយ ចំនួន៩០ ដែលមានស្រាប់នៅក្នុងបញ្ជីបោះឆ្នោត មានគណបក្សត្រឹមតែ៥០ប៉ុណ្ណោះ បានសុំចុះឈ្មោះឡើងវិញ ក្រោមច្បាប់ថ្មីនេះ។ ចំណែកគណបក្សដែលនៅសល់ទាំងនោះ នឹងត្រូវរំលាយ នៅថ្ងៃពុធនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrF_AaGje7GiVK1n7IaPjAKbKSctEBR1qMUn196TZxBLq7x61-KKBS_m6f5EVadn_llrAJFtoQxDsCLKTDoKtThI8_eaXY1pkGKfCrnWj2msfmb7rmZbeXxGZDlJQlOggaQXIMuXLnUGUHsvMsJdQzCtLY6Tbd2mw16n42OaRVeG75rPEGXdnKAQr4/s1280/photo_2023-03-29_09-01-18.jpg

លោកស្រី អ៊ោង សាន់ស៊ូជី បានបង្កើតគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ក្នុងឆ្នាំ ១៩៨៨ ហើយបានទទួលជ័យជម្នះយ៉ាងធំសម្បើម នៅក្នុងការបោះឆ្នោត កាលពីអំឡុងឆ្នាំ១៩៩០។ ប៉ុន្ដែគណបក្សរបស់លោកស្រី មិនបានគ្រប់គ្រងអំណាចនោះទេ ហើយត្រូវបានលុបចោលជាបន្តបន្ទាប់ ដោយរបបយោធា នាពេលនោះ។

បើទោះជាយ៉ាងណា គណបក្ស NLD នេះ នៅតែបន្ដនូវសេចក្តីប៉ងប្រាថ្នារបស់ខ្លួន សម្រាប់ការនាំលទ្ធិប្រជាធិបតេយ្យ មកកាន់ប្រទេសមីយ៉ាន់ម៉ា ក្រោមការគ្រប់គ្រងរបស់ពួកយោធា ហើយបានទទួលជ័យជម្នះជាថ្មី លើគណបក្សគាំទ្រដោយយោធា នៅក្នុងការបោះឆ្នោត នៅក្នុងឆ្នាំ២០១៥ និង ឆ្នាំ២០២០។ ភាពជាអ្នកដឹកនាំរបស់គណបក្ស NLD ត្រូវបានកាត់ផ្តាច់ ក្រោយអំពើរដ្ឋប្រហារយោធា និង ការបង្រ្កាបយ៉ាងបង្ហូរឈាមរបស់របបយោធា។ បន្ថែមពីលើនេះ អតីតសមាជិកសភាមួយរូបរបស់គណបក្ស NLD ក៏ត្រូវពួកយោធា កាត់ទោសប្រហារជីវិត នៅក្នុងការប្រើប្រាស់ទណ្ឌកម្មដំបូងរបស់ប្រទេសអាស៊ានមួយនេះ នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnFzfQ2blPG-D3MdtbZwRuqEmmxTn330iCreVQaEnOR-Qg3mQa0VlgH0hzzhlpj15Rs5UVcQATV4Qnryp3d5Va8fZBMVL9FhZonG4tGR4t6-KqM-V6ei4ZQA9J0Icp5CGD437cjR7PwHvmBCld3lXcI6H-1WtR_JhVRuy8_oT8TQkydDSsuQ_Wtnvg/s841/photo_2023-03-29_09-01-26.jpg