តាមសេចក្តីណែនាំ ស្តីពីការពង្រឹងវិធានការបង្ការអគ្គីភ័យ និងការលើកកម្ពស់សុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ចេញវិធានការចាំបាច់១២ចំណុច នៅក្នុងរដូវប្រាំងដែលមានកម្តៅកើនឡើងគួរឱ្យកាត់សម្គាល់ដើម្បីបញ្ចៀសហានិភ័យណាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMB80Fbnu4qluSfyiGYTd0UWKr6F8tfL-PKoPmwScrXss_G8nCQR7Pf-UAWG1rqfAc-TEU95Pv7dYPDVniZ59NgdYlrEHZORgnhlT9f9joSoXo6aX5esAYcSz68Rk-hLa-7nfRg_ICuLAYLysJDxr2N2-M0oXV7bfnZYU_7l2VS_snHdpM4Sa8heZ_/s1280/337136511_1368421060590342_2533047338104014596_n.jpg

ក្រោមការអនុម័តដោយឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ វិធានការ១២ចំណុចនោះរួមមាន៖

១-ត្រួតពិនិត្យ និងជំរុញការអនុវត្តតួនាទីនិងភារកិច្ចរបស់ក្រុមការងារសុវត្ថិភាព និងសុខភាពការងារ ប្រចាំសហគ្រាស គ្រឹះស្ថាន។
២-អប់រំ និងបណ្តុះបណ្តាលកម្មករនិយោជិតឱ្យយល់ដឹងអំពីសញ្ញាការសុវត្ថិភាព របៀបជម្លៀសខ្លួននិងធ្វើលំហាត់សមនៅពេលមានអាសន្ន។
៣-ត្រួតពិនិត្យជាប្រចាំនូវមធ្យោបាយសង្គ្រោះបឋមនិងដំណើរការគិលានដ្ឋានប្រចាំសហគ្រាស។
៤-ផ្តល់ទឹកស្អាត និងមានអនាម័យសម្រាប់បរិភោគឱ្យបានគ្រប់គ្រាន់ដល់កម្មករនិយោជិត។
៥-ត្រួតពិនិត្យ និងធ្វើតេស្តសាកល្បងប្រព័ន្ធ និងឧបករណ៍ការពារអគ្គិភ័យជាប្រចាំ ជាអាទិ៍ បំពង់ ពន្លត់អគ្គិភ័យ ប្រព័ន្ធបាញ់ទឹកដោយស្វ័យប្រវត្តិ ប្រព័ន្ធទុយោបាញ់ទឹកពន្លត់អគ្គិភ័យ កណ្តឹង ប្រកាសអាសន្ន ឧបករណ៍ចាប់ផ្សែង និងភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។
៦-ត្រួតពិនិត្យជាប្រចាំនូវច្រកអាសន្នដែលអាចជម្លៀសខ្លួនចេញដោយសុវត្ថិភាព គ្មានឧបសគ្គ មិនដាក់សម្ភារបាំង មិនចាក់សោរ និងមានភ្លើងបំភ្លឺដោយស្វ័យប្រវត្តិនៅពេលដាច់ចរន្តអគ្គិសនី។
៧-រៀបចំឱ្យមានផែនការឆ្លើយតបគ្រាអាសន្ន ចំពោះសហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់សារ ធាតុងាយឆាបឆេះនិងរក្សាទុកដាក់សារធាតុទាំងនោះឱ្យនៅដាច់ដោយឡែកពីអគារធ្វើការ ឬអគារផលិតកម្ម។
៨-បង្កើនការត្រួតពិនិត្យជាប្រចាំនូវបណ្តាញផ្គត់ផ្គង់ចរន្តអគ្គិសនី ដែលជាមូលហេតុឱ្យមានអគ្គិភ័យ កើតឡើងជាយថាហេតុនៅកន្លែងធ្វើការ។
៩-ត្រួតពិនិត្យនិងថែទាំជាប្រចាំនូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់នៅតាមអគារធ្វើការ និងបើកឱ្យ ដំណើរការឱ្យបានយ៉ាងហោច ១ម៉ោង មុនពេលអនុញ្ញាតឱ្យកម្មករនិយោជិតចូលធ្វើការ។
១០-បើកបង្អួច ទ្វារទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ ក្នុងអគារផលិតកម្មនៅ ពេលអាកាសធាតុកើនកំដៅ និងរៀបចំទុកដាក់សម្ភារនិងវត្ថុធាតុដើមឱ្យមានសណ្តាប់ធ្នាប់ និង សុវត្ថិភាពកុំឱ្យបាំងប្រភពខ្យល់ចេញចូល។
១១-ត្រួតពិនិត្យនិងចាត់វិធានការចាំបាច់ដើម្បីឆ្លើយតបទៅនឹងការសាយភាយនៃសារធាតុគ្រោះថ្នាក់
ដល់កម្មករនិយោជិត ដែលបណ្ដាលមកពីការប្រើប្រាស់សារធាតុពុល ថ្នាំសម្លាប់សត្វល្អិតពី ខាងក្រៅបរិវេណនៃសហគ្រាស គ្រឹះស្ថាន។
១២- ត្រួតពិនិត្យជាប្រចាំនូវការប្រើប្រាស់ឡចំហាយទៅតាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាព ព្រមទាំងមានលិខិតអនុញ្ញាតពីក្រសួងស្ថាប័នជំនាញ ចំពោះសហគ្រាស គ្រឹះស្ថានដែលប្រើប្រាស់ឡចំហាយ។

ទន្ទឹមនឹងការដាក់ចេញនូវវិធានការសំខាន់ៗខាងលើនេះ ក្នុងករណីម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានមិនអនុវត្តតាមការណែនាំរបស់ក្រសួងការងារ នឹងត្រូវទទួលការពិន័យតាមច្បាប់ជាធរមាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjknvhjPf-TmNwMdyh8PRaUVhxG7otfSSKZC0L0kBuPzc5pz1S6unsp8oFnLD4BTIOzObsFjmqTbOtgidrNeXff8t_ebYyk7DlPnYa8tAnuHK7qOhBgSRqF5EEdZ81C-fKra50JAGBooljsvWWIPlnvgd-hJdTLw3WC5_0Q2a70crQ3Gwxv9nCQadYw/s960/338494037_776988780711961_5990758166144733717_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXgItRSnjovHs9x3F9vlHINaIwHkzIy_XlLmNUBBik--4FlIaa-XWoKDNeiVU_4Q3zIBH6lnQ2m-pNdcTnfppHUYmcfPuOgbzn9EDvIllJRqN1xJKpiAVcuNol2PCHcX1TOmmjcP3DXXsxtnUT2v8RlPCuz5c2P3ZSWQ3Mv3diorSJ0tW7Q3qBnzvA/s960/337708772_181353414690109_9016992050092660770_n.jpg