បន្ទាប់ពីការប៉ះទង្គិចគ្នានានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអស់រយៈពេលរាប់ខែមក ពេលនេះកំពូលអ្នកប្រដាល់មិនដែលស្គាល់ពាក្យថាចាញ់ពីររូបគឺ Gervonta Davis និង Ryan Garcia ទីបំផុតបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីដោះស្រាយជម្លោះគ្នានៅលើសង្វៀន។Gervonta Davis Vs. Ryan Garcia With 10-lb Rehydration Clause, 146-lbs On Fight Day - Boxing News 24

Gervonta Davis ដែលជាម្ចាស់ខ្សែក្រវាត់ទម្ងន់ស្រាល WBA និង Ryan Garcia បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាការប្រដាល់ទម្ងន់ស្រាលរវាងអ្នកទាំងពីរនឹងធ្វើឡើងនៅថ្ងៃទី២២ខែមេសា។Gervonta: “I will adapt to Cruz” – World Boxing Association

កីឡាករ Ryan Garcia មានវ័យក្មេងចិត្តធំ ឡើងវាយ២៣ដងឈ្នះទាំងអស់ ដោយផ្តួលគូប្រកួតឱ្យសន្លប់ ១៩ដង រីឯ Gervonta Davis វាយ២៨ដង មិនស្គាល់ពាក្យថាចាញ់ នឹងបានផ្តួលគូប្រកួតឱ្យសន្លប់២៦ដង។Ryan Garcia vs. Javier Fortuna results: Garcia knocks down Fortuna multiple times in KO win, calls out Gervonta Davis | Sporting News

នៅក្នុងការប្រកួតនេះ អ្នកទាំងពីរ នឹងវាយដណ្តើមខ្សែក្រវាត់ទម្ងន់ស្រាល WBA ដែលជារបស់ Gervonta Davis។ 

ដោយឡែកចំពោះសំបុត្រចូលរួមទស្សនាវិញ មានតម្លៃចាប់ពី៧៥០ដុល្លារ ២មុឺនដុល្លារ ដែលសំបុត្រត្រូវបានលក់ដាច់គ្មានសល់ ត្រឹមតែរយៈពេល២០នាទី។

អ្វីដែលគេទន្ទឹងរងចាំនោះ គឺថាតើម្នាក់ណានឹងស្គាល់ភាពបរាជ័យដំបូងបង្អស់របស់ខ្លួននឹងក្នុងអាជីពជាអ្នកប្រដាល់របស់ពួកគេ៕