លោក James Cameron ជាអ្នកដឹកនាំផលិតខ្សែភាពយន្តដ៏ល្បីល្បាញមួយរូប ដូចជា រឿង Terminator, Avatar, Aliens និងរឿងជាច្រើនទៀតជឿថា បញ្ញាសិប្បនិម្មិត AI កំពុងតែកសាងថាមពលមនុស្សយន្តដូចក្នុងខ្សែភាពយន្តរឿង Terminator ដែរ ។ ដូច្នេះ បញ្ញាសិប្បនិម្មិត AI មានភារកិច្ចបំផ្លាញពូជមនុស្ស ហើយយើងកំពុងតែឈានទៅកាន់សម័យនោះហើយ ។What is Generative AI? Artificial intelligence explains | World Economic  Forum

ក្នុងឋានៈជាអ្នកដឹកនាំខ្សែភាពយន្តដែលទទួលបានទាំងការសរសើរផង និងរិះគន់ផង ដូចជារឿង Aliens និង Avatar លោក James Cameron បានពិសោធន៍ឱ្យឃើញថា ពិភពលោករបស់យើងនៅមានអ្វីជាច្រើនទៀតដែលត្រូវស្វែងរកនាថ្ងៃអនាគត ដូចជា បច្ចេកវិទ្យា និងអាថ៌កំបាំងនានារបស់ពិភពលោកនេះ ។

លោក James Cameron បានផ្តល់បទសម្ភាសន៍ទៅកាន់កម្មវិធីមួយដោយលោកទទួលស្គាល់ថា លោកមិនខ្លាចថា បញ្ញាសិប្បនិម្មិតនឹងឆ្លាតដល់កម្រិតណាទេ ប៉ុន្តែលោកបារម្ភថា អាចនឹងមានមនុស្សខ្លះយកបច្ចេកវិទ្យារបស់ AI ទៅប្រើប្រាស់ក្នុងផ្លូវខុស ពីព្រោះ AI គឺជាបច្ចេកវិទ្យាដ៏អស្ចារ្យមួយ ប៉ុន្តែវាក៏អាចធ្វើឱ្យពិភពលោកឈានដល់ថ្ងៃអវសានដូចគ្នា ។AI ripe for exploitation, experts warn - BBC News

លោកបន្ថែមថា ៖ «ខ្ញុំគិតថា វាអាចទៅរួចដែលមានមនុស្សខ្លះនឹងប្រើប្រាស់បច្ចេកវិទ្យា AI ធ្វើជាអាវុធទុកបំផ្លាញអ្នកដទៃ ព្រោះនៅលើពិភពលោកនេះ គ្មានបច្ចេកវិទ្យាណាមួយដែលមិនធ្លាប់បង្កើតអាវុធនោះទេ ។ នៅថ្ងៃអនាគត មនុស្សយើងក៏ត្រូវតស៊ូជាមួយបច្ចេកវិទ្យាដែលឆ្លាតជាងយើងផងដែរ» ។

ការព្រួយបារម្ភអំពីបច្ចេកវិទ្យា AI បានក្លាយជាប្រធានបទមួយដែលមនុស្សជាច្រើនលើកយកមកនិយាយ ក្រោយពីមានការបង្ហាញកម្មវិធី ChatGPT ដែលជា Chatbots ឆ្លាតវៃមួយអាចឆ្លើយតបស្ទើរគ្រប់សំណួរទាំងអស់នៅលើពិភពលោកនេះ ៕ ប្រភព ៖ beartaiBRIEF