ប្រទេសចិន ៖ មហាសេដ្ឋីជនជាតិចិន និងស្ថាបនិក Alibaba ជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំមួយបានធ្វើដំណើរមកកាន់ប្រទេសចិនជាលើកដំបូង ក្រោយពីបាត់មុខមាត់ពីក្នុងប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន ដោយលោកបានធ្វើដំណើរទៅកាន់ប្រទេសនានានៅទូទាំងពិភពលោក ។

សារព័ត៌មានអនឡាយរបស់ចិនបានផ្សព្វផ្សាយវីដេអូឃ្លីបរបស់លោក Jack Ma អាយុ៥៨ឆ្នាំ ខណៈលោកបានទៅទស្សនាសាលារៀនយុនគុ នៅទីក្រុង Hangzhou ខេត្ត Zhejiang ដែលលោកបានបង្កើតឡើង ។ វាជាសាលារៀនឯកជនដែលបង្រៀនចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់អនុវិទ្យាល័យ ។ លោក Jack Ma បានជួបជាមួយសាស្ត្រាចារ្យ និងកូនសិស្សក្នុងសាលារៀននេះ បន្ទាប់មក លោកបានទៅមើលការបង្រៀន និងការរៀនក្នុងថ្នាក់រៀន ព្រមទាំងពិភាក្សាពីបញ្ហាការសិក្សា និងបច្ចេកវិទ្យាផ្សេងៗ។The Top 40 Jack Ma Quotes on Business, Leadership & More

សារព័ត៌មាន South China Morning Post រាយការណ៍ថា លោក Jack Ma បានធ្វើដំណើរត្រឡប់មកប្រទេសចិនវិញ ក្រោយពីលោកចូលសម្រាកនៅហុងកុងរយៈពេលខ្លី ហើយលោកបានជួបជាមួយមិត្តភក្តិ និងដើរមើលពិធីបុណ្យសិល្បៈ Art Basel ដែលគេគ្រប់គ្នាដឹងច្បាស់ថា លោក Jack Ma ចូលចិត្តការគូរគំនូរ និងសិល្បៈជាខ្លាំង ។

លោក Jack Ma បានឈប់ធ្វើជាប្រធាន Alibaba នៅឆ្នាំ២០១៩ ពេលលោកមានអាយុ៥៥ឆ្នាំ ហើយលោកក៏ចាប់ផ្តើមបាត់មុខពីសាធារណជននៅចុងឆ្នាំ២០២០ ក្រោយពីលោកបានរិះគន់ប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យារបស់រដ្ឋាភិបាលចិន ។Alibaba shares leap as Jack Ma spotted in China for first time in more than  a year | The Independent

ក្រោយពេលលោកបានចុះចេញពីតំណែងជាប្រធាន Alibaba លោកថ្លែងថា បន្ទាប់ពីឈប់ធ្វើការងារ លោកចង់ប្រើជីវិតដើម្បីការងារសប្បុរសធម៌ ការសិក្សា និងការអភិវឌ្ឍកសិកម្មជនបទនៅប្រទេសចិន ។ ចាប់ពីពេលនោះមក លោក Jack Ma ក៏បានធ្វើដំណើរទៅកាន់ប្រទេសនានានៅទ្វីបអឺរ៉ុប និងតំបន់អាស៊ី ដើម្បីឈ្វេងយល់អំពីការអប់រំ និងបច្ចេកវិទ្យាកសិកម្ម ។

នាពេលថ្មីៗនេះ លោកបានរស់នៅប្រទេសជប៉ុនរយៈពេល៣ខែដើម្បីសិក្សាពីដំណើរការ និងបច្ចេកវិទ្យារបស់កសិដ្ឋានចិញ្ចឹមត្រី ។ បន្ទាប់មក កាលពីដើមឆ្នាំ២០២៣នេះ លោកបានមកកាន់ប្រទេសថៃដើម្បីសិក្សាពីការធ្វើកសិដ្ឋាន និងការនេសាទផងដែរ ៕ ប្រភព ៖ TNN World