គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦នេះ វៀតណាមមានចំនួនកោះសិប្បនិម្មិត ច្រើនជាងប្រទេសចិនទៅទៀត នៅក្នុងប្រជុំកោះស្ព្រាតលី (Spratly) នៃសមុទ្រចិនខាងត្បូង។.png)
វៀតណាមបានពង្រីក និងសាងសង់លើទីតាំងសរុបចំនួន ២១កន្លែង ដែលធ្វើឱ្យចំនួនទីតាំងរបស់វៀតណាមលើសពីប្រទេសចិន ដែលមានកោះសិប្បនិម្មិតធំៗចំនួនត្រឹមតែ៧កន្លែងប៉ុណ្ណោះ។
វៀតណាម បានចាប់ផ្តើមបូមខ្សាច់ និងចាក់ដីបំពេញ ដើម្បីបង្កើតកោះសិប្បនិម្មិតតាំងពីឆ្នាំ ២០២១ នៅលើផ្ទៃដីជាង២៧៧១ហិកតា ដែលមានល្បឿនលឿនគួរឱ្យកត់សម្គាល់។
ជម្លោះរវាងប្រទេសវៀតណាម និងចិន លើ ប្រជុំកោះស្ព្រាតលី (Spratly Islands) គឺជាផ្នែកមួយនៃភាពតានតឹងដ៏ធំនៅសមុទ្រចិនខាងត្បូង។
ចិនទាមទារអធិបតេយ្យភាពលើកោះស្ព្រាតលីស្ទើរតែទាំងស្រុងខណៈដែលវៀតណាមអះអាងថា កោះទាំងនោះជាកម្មសិទ្ធិរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ៕







