មនុស្សជាច្រើនតែងតែយល់ច្រឡំថា ឱ្យតែអាហារយកទៅចម្អិនឱ្យឆ្អិន គឺតែងតែមានសុវត្ថិភាពក្នុងការបរិភោគទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត Nguyen Trong Thuy អតីតប្រធានក្រុមគ្រូពេទ្យនៃក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បានព្រមានថា នៅពេលដែលអាហារបានខូចគុណភាព ឬផ្អូមទៅហើយនោះ កម្ដៅនៃការចម្អិនធម្មតាមិនអាចបំផ្លាញជាតិពុលដែលបានកកើតឡើងរួចជាស្រេចនោះបានឡើយ។ ការបរិភោគអាហារទាំងនោះអាចបង្កឱ្យពុលធ្ងន់ធ្ងរ និងអាចប៉ះពាល់ដល់ថ្លើម និងតម្រងនោម។.jpg)
១. ដំឡូងបារាំងដុះពន្លក ឬមានសម្បកពណ៌ខៀវ
នៅពេលរក្សាទុកមិនបានត្រឹមត្រូវ ដំឡូងបារាំងនឹងចាប់ផ្តើមដុះពន្លក ឬប្រែជាពណ៌ខៀវ ដែលជាសញ្ញានៃការកើនឡើងនូវសារធាតុពុល glycoalkaloids (ជាពិសេស solanine និង chaconine)។ សារធាតុពុលទាំងនេះមានភាពធន់នឹងកម្ដៅខ្លាំងណាស់ ដូច្នេះមិនថាអ្នកយកទៅស្ងោរ ចំហុយ បំពង ឬឆានោះទេ ក៏មិនអាចកម្ទេចពួកវាឱ្យអស់បានឡើយ។
ការបរិភោគដំឡូងបារាំងដែលមានសារធាតុពុលនេះ អាចបណ្តាលឱ្យចង់ចង្អោរ ក្អួត ឈឺពោះ រាករូស ហើយករណីធ្ងន់ធ្ងរអាចធ្វើឱ្យឈឺក្បាល វិលមុខ និងប៉ះពាល់ដល់ប្រព័ន្ធប្រសាទ។ ការចិតពន្លក ឬសម្បកពណ៌ខៀវចេញ ក៏មិនអាចធានាសុវត្ថិភាពបានដែរ ព្រោះជាតិពុលអាចជ្រាបចូលទៅក្នុងសាច់ដំឡូងរួចទៅហើយ។ ដូច្នេះ ប្រសិនបើដំឡូងបារាំងដុះពន្លកខ្លាំង ឬប្រែជាពណ៌ខៀវ គួរបោះវាចោលតែម្តង។ ដើម្បីការពារគួររក្សាទុកដំឡូងបារាំងនៅកន្លែងត្រជាក់ ស្ងួត និងឆ្ងាយពីពន្លឺព្រះអាទិត្យ ឬខ្ទឹមបារាំង។.jpg)
២. ផ្សិតត្រចៀកកណ្តុរស្ងួត ឬផ្សិតព្រិលដុះផ្សិត
ផ្សិតត្រចៀកកណ្តុរស្ងួត និងផ្សិតព្រិល (snow fungus) ងាយនឹងដុះផ្សិតណាស់នៅពេលត្រូវសំណើម។ ប្រសិនបើពួកវាចាប់ផ្តើមដុះផ្សិត ដាច់ខាតមិនត្រូវយកមកបរិភោគឡើយ ព្រោះវាអាចមានផ្ទុកជាតិពុលមីក្រូប៊ី ឬសារធាតុពុលផ្សេងៗទៀតដែលការចម្អិនមិនអាចបំផ្លាញបានទាំងស្រុង។.jpg)
ប្រសិនបើឃើញផ្សិតមានដុះផ្សិត មានក្លិនជូរ/ផ្អូម មានរំអិល ឬប្រែពណ៌ខុសប្លែកពីធម្មតា ត្រូវបោះវាចោល ដោយមិនត្រូវចិតផ្នែកខូចចេញហើយហូបផ្នែកដែលសល់នោះឡើយ។ លើសពីនេះ ពេលយកមកប្រើប្រាស់ គួរត្រាំផ្សិតក្នុងបរិមាណល្មមសម្រាប់តែមួយពេលៗបានហើយ និងត្រូវយកទៅចម្អិនភ្លាមៗបន្ទាប់ពីរីក។ ការទុកផ្សិតត្រាំចោលក្នុងទឹករយៈពេលយូរ ជាពិសេសក្នុងអាកាសធាតុក្តៅ នឹងធ្វើឱ្យបាក់តេរីលូតលាស់យ៉ាងឆាប់រហ័ស និងបង្កើនហានិភ័យនៃការពុលអាហារ៕










