Home សុខភាព មិនគួរឲ្យជឿ! តាមពិតមនុស្សយើងមានខួរក្បាលមួយទៀត ដែលលាក់ទុកនៅក្នុងបេះដូង

មិនគួរឲ្យជឿ! តាមពិតមនុស្សយើងមានខួរក្បាលមួយទៀត ដែលលាក់ទុកនៅក្នុងបេះដូង

97
0

និយាយឱ្យស្រួលយល់ទៅ បេះដូងយើងមិនមែនចាំតែស្តាប់បញ្ជាពីខួរក្បាលរហូតនោះទេ។ វាមានកោសិកាសរសៃប្រសាទផ្ទាល់ខ្លួន ដែលដើរតួរជា “អ្នកបញ្ជាខ្លួនឯងផ្ទាល់”។ កោសិកាទាំងនេះចេះជជែកគ្នា ចេះវិភាគព័ត៌មាន និងចេះសម្រេចចិត្តភ្លាមៗថាតើគួរឱ្យបេះដូងដើរលឿន ឬយឺត ដោយមិនបាច់ចំណាយពេលរង់ចាំសញ្ញារត់ឡើងទៅខួរក្បាល ហើយរត់ត្រឡប់មកវិញនោះឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3p5UauMisLWIIOBi1MuCHEv2DsERDlNAb-R8zq9EXZ50xjAcVs9eJXoSXKW6dThc3StmTodJ17HqbCQzTiEvUFydokZVCa-3YqIjq5QEEwCJQPMaMZMErtZ_ukNs80Sx3S_zWRdKNIIccgi7uIP5xA90-VnByM1Mcfk_1aAZQmDPL3zvMlC_3kD71Qmc/s1280/photo_2026-07-24_16-04-15%20(3).jpg
ក្នុងការស្រាវជ្រាវនេះ គេបានរកឃើញកោសិកាសំខាន់ពីរក្រុមដែលលាក់ខ្លួនក្នុងបេះដូង៖
ក្រុមទី១ (អ្នកចាប់ហ្វ្រាំង)៖ កោសិកាមួយក្រុមនេះមានឈ្មោះថា Npy+។ តួនាទីរបស់វាគឺចាំមើលថែចង្វាក់បេះដូង។ ពេលណាដែលបេះដូងលោតញាប់ខ្លាំងពេក កោសិកានេះនឹងចេញមុខមក “ជាន់ហ្វ្រាំង” ភ្លាម ដើម្បីឱ្យបេះដូងដើរមកកម្រិតធម្មតាវិញ។ បើគ្មានពួកវាទេ បេះដូងនឹងលោតឥតឈប់រហូតដល់ខូច ឬគាំងតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIZuhESY-UFrVT_p500he7gfsXvXGjN7kRM6YRBRQlBHtInRuwM34rpiRTB1cQbyfk8dmAB74g3kzHs6h2Am6ptqfabM-DO2YB3NgxBWXsua-TDi3pgN9XK5iEq1l0OiVnWE7-JB8y82ZSGcS_8W3p2MXtxJntaMNL9i1fK-6hO4U4BGQ9jzeyC2RfJOA/s600/photo_2026-07-24_16-04-15%20(4).jpg

ក្រុមទី២ (ខែលការពារពេលស្ត្រេស)៖ រីឯកោសិកាមួយក្រុមទៀតឈ្មោះ Ddah1+ វិញ រិតតែប្លែក! ពេលធម្មតា វាអង្គុយធ្វើខ្លួនស្ងៀមៗដូចគ្មានធ្វើអ្វីសោះ។ ប៉ុន្តែឱ្យតែរាងកាយយើងជួបសម្ពាធផ្លូវកាយ ឬស្ត្រេសផ្លូវចិត្តខ្លាំង ពួកវានឹងភ្ញាក់ឡើងធ្វើជាអាវក្រោះ ការពារបេះដូងភ្លាម។ បើគ្មានកោសិកាមួយក្រុមនេះទេ ពេលយើងស្ត្រេសខ្លាំង បេះដូងអាចនឹងងាយរងការខូចខាត ឬឈប់ដើរតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlSQ7wG3Q37SKi-nYwumumJCgqaNIjLSpqP9CpsUZRynbWgz1Cs_GhlmkKk9pDXppBlLHSx48xAF431At5TzFaDINk4TbD01jeh2g8MPMzTy6xWY3I6VgUxc2g7EfrDRpYdCmJcuLCDIewT2vpsfCtrlNQ5HAF5mbsb8bPT8qVuBL5ogFqFSoHC96dNlE/s638/photo_2026-07-24_16-04-15.jpg
អ្វីដែលកាន់តែអស្ចារ្យនោះគឺ កោសិកាទាំងពីរប្រភេទនេះ មិនមែនមានតែលើសត្វភាគីពិសោធន៍នោះទេ គឺ ត្រូវបានរកឃើញនៅក្នុងបេះដូងរបស់មនុស្សយើងដូចគ្នា!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiwODAcIs3H_4qxzufzCQSEn01yggwMpY215R9dEj2af99E21Gqjd9b5TXh0xVAdAdGNK8010eFO9EzVQJ0qLIhJYXzMUkC0AZAgc-wRdMYKLEhMq1-peCQSXPX9di9iB67_UytKHxckhUl1upkvYyjO-4_Y9My7fkq5f2nSI3J9WfBxoz49sLuVyb08A/s1280/photo_2026-07-24_16-04-15%20(2).jpg

ការរកឃើញនេះបានធ្វើឱ្យគេមើលឃើញបេះដូងមនុស្សយើងក្នុងរូបភាពថ្មីស្រឡាង។ បេះដូងមិនមែនជាម៉ាស៊ីនបូមឈាមធម្មតាៗនោះទេ ប៉ុន្តែវាជាសរីរាង្គដ៏ឆ្លាតវៃមួយ ដែលចេះគិត ចេះបត់បែន និងចេះការពារខ្លួនឯងបានយ៉ាងល្អស្ទើរតែមិនគួរឱ្យជឿ៕