ភ្នំពេញ៖ នៅយប់ថ្ងៃទី ១២ ខែមីនាឆ្នាំ ២០២៣ ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានករណីអគ្គីភ័យ ឆាបឆេះអគារមួយ នៃព្រះរាជដំណាក់សៀមរាប។

ករណីនេះត្រូវបានរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានជួយបាញ់ទឹកពន្លត់ ហើយបានរលត់ទៅវិញទាំងស្រុងហើយ ម៉ោងប្រម៉ាណជាង ១២ យប់ ឈានចូលថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣ ហើយលោក ទៀ សីហា អភិបាលខេត្ត បានដឹកនាំមន្ត្រីចុះបញ្ជាផ្ទាល់ដើម្បីប្រតិបត្តិការជួយពន្លត់អគ្គិភ័យនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJFLOav-EBH3Qos7WiuVxaUmaMRgPLx4tEOY69cAnX9Xoixmoq1mYUvah4lfbM7vS7LbukeAVA94yIaw9GcvjFARmfG3dW2m_0zfTv0mj5UZFT-YYP-baQKTIJ0OSn0Xq3CtPBX9kMAUMhQEgzUIKggTCrcPxz2kgPnUzb8JlrcLHoas4g5xL3M8c_/s960/photo_2023-03-13_08-38-05.jpg

ចំពោះមូលហេតុនៃករណីអគ្គីភ័យឆាបឆេះអគារព្រះរាជតំណាក់តូច នៃព្រះរាជតំណាក់ខេត្តសៀមរាប ត្រូវបានក្រសួងព្រះបរមរាជវាំងចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)។

ចំពោះករណីអគ្គីភ័យខាងលើនេះដែរលោកហ៊ុន ម៉ានី ប្រធានសភាពសហព័ន្ធយុវជនកម្ពុជា ( សសយក ) តាមរយៈហ្វេសប៊ុកក៏បានលើកឡើងដែរថា ទូលព្រះបង្គំពិតជាមានសេចក្តីរន្ធត់ និងសោកស្តាយពន់ពេក ដោយបានទទួលដំណឹងអំពីអគ្គិភ័យដែលបានឆាបឆេះ ព្រះរាជដំណាក់ខេត្តសៀមរាប កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv-xSh6ihoawKDf9OTXTPSRIVvRMh10NE2mKu0zduoFcTjiLyd9odUFQTflsUezoIKAVjGyjfUepRICsrhMV6UrshfbqaL_6cfhJ0r602JXSYiRia33c8mnAgu9ZwqLJXJMaSaeP6GQCabbNFqWesqmT6v7H1KAxDNLTq1lNBt8ysx-lWPM1mc4uky/s973/photo_2023-03-13_10-25-27.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg35FPWViJ0jBX_VlPzhwevijbCHpdPJcJAcn00s8bPIQ488ReLftJadLRbdrzffzWo_354fJVHKO-N8X_o77qkqjcyBEoue4ADqiOMIEp2mCPzcjn3WfY4qNTYQwvtlcmgu0579-mbxOwAv_JWJWqBgPLp1qlBADFgVP-hbnl0CdlqzpeeYrBRDK3v/s1024/photo_2023-03-13_10-23-12.jpg