ក្នុងពេលរៀបអាពាហ៍ពិពាហ៍ តាមប្រពៃណីរបស់ជនជាតិនានារួមទាំងជនជាតិខ្មែរយើងផងនោះ តែងមានការបំពាក់ចិញ្ចៀនរវាងកូនកម្លោះ និងកូនក្រមុំ មិនសូវខានទេ។
ចិញ្ចៀនអាពាហ៍ពិពាហ៍ គឺជាចិញ្ចៀនដែលត្រូវបំពាក់លើម្រាមដៃ ដោយបង្ហាញថាអ្នកបានរៀបការហើយ។ ជាធម្មតាចិញ្ចៀនត្រូវបានធ្វើពីលោហៈ ឬមាស ពេជ្យ ឬក៏របស់មានតម្លៃផ្សេងទៀត។
ការបំពាក់ចិញ្ចៀនរៀបអាពាហ៍ពិពាហ៍ ត្រូវបានគេដឹងថាកើនឡើថដំបូងដោយជនជាតិអេហ្ស៊ីព ព្រោះអក្សរមូលៗនៅក្នុងអក្សរអេហ្ស៊ីប មានន័យថា និរន្តរ៍ភាព។
នាសម័យអេហ្សុីបបុរាណ នៅក្នុងពិធីរៀបមង្គលការ កូនកំលោះបំពាក់ចិញ្ចៀន បញ្ចាំចិត្តឱ្យកូនក្រមុំ ជាមុនសិន ទើបបំពាក់ចិញ្ចៀនរៀបការជាក្រោយ ព្រោះតាមទំនៀមទម្លាប់ គេជឿជាក់ថា នៅពេលដែលបំពាក់ចិញ្ចៀនរៀបការទៅ ចិញ្ចៀនទាំង២វង់នេះ ត្រូវស្ថិតនៅជាប់គ្នា។ ប្រសិនបើចិញ្ចៀនទាំង២មិនជាប់គ្នា ឬរលុង អាចរំកិលទៅមកបាន ដែលបង្ហាញថា ហាងធ្វើចិញ្ចៀននោះ មិនទាន់មានថ្វីដៃគ្រប់គ្រាន់នៅឡើយទេ។
លុះដល់សម័យល្បីរន្ទឺនៃពាក់កណ្តាលអឺរ៉ុប កូនក្រមុំ ត្រូវបានបំពាក់ចិញ្ចៀនរៀបមង្គលការទាំង ៣ ម្រាម គឺមម្រាចង្អុល ម្រាមកណ្តាល និងម្រាមនាងដៃនៃដៃខាងឆ្វេង ដើម្បីបង្ហាញ់ពីព្រះបិតា ព្រះរាជបុត្រ និងព្រះហឫទ័យ តាមបែបបទរបស់សាសនាគ្រិស្ត។ ប៉ុន្តែនៅពេលក្រោយៗមក ដោយសារយល់ឃើញថា ទង្វើបែបនេះ ត្រូវចំណាយអស់ពេជ្រជាច្រើន ទើបគេបន្ថយឱ្យនៅសល់ត្រឹមតែចិញ្ចៀនពេជ្រ នៅម្រាមដៃនាងខាងឆ្វេង ប៉ុណ្ណោះ។
នៅក្នុងសម័យបុរាណ ចិញ្ចៀនរៀបមង្គលការ មិនទាន់ត្រូវបានគេចាត់ទុកថា មានសារសំខាន់ខ្លាំង ដូចសព្វថ្ងៃនេះទេ ព្រោះវាជាចិញ្ចៀនបញ្ចាំចិត្ត ធម្មតាប៉ុណ្ណោះ។ ប៉ុន្តែរយៈពេលជាច្រើនរយឆ្នាំតៗមក ស្ត្រីចាប់ផ្តើមមានភាព ស៊ីវិល័យ ជាងមុន រហូតដល់ដាំពេជ្រតូចៗ នៅលើចិញ្ចៀនថែមទៀត ចំណែកចិញ្ចៀនរៀបការវិញ មានដាំពេជ្រតូចៗនៅលើចិញ្ចៀនថែមទៀត ចំណែកចិញ្ចៀនរៀបមង្គលការវិញ មានដាំពេជ្រមួយគ្រាប់ធំ នៅចំកណ្តាលទៀតផង៕
ប្រភព៖ laingsuk










