ដ្បិតថាតារាសម្តែង ស៊ីន យូប៊ីន បានប្រកាសដំណើរការឡើងវិញនៃផេកហេ្វកប៊ុករបស់ខ្លួនបន្ទាប់ពីក្រុមហ៊ុនមេតាបិទជិតឆ្នាំក៏ដោយតារាស្រីរូបនេះនៅតែមិនទាន់វិលត្រឡប់មកវិញទាំងស្រុងនៅឡើយទេ។ គេកត់សម្គាល់ឃើញថា ស៊ីន យូប៊ីន បានកាត់បន្ថយបង្ហោះនៅលើហ្វេកប៊ុកប៉ុន្តែគណនីបណ្តាញសង្គមផ្សេងទៀតនាងនៅបង្ហោះរូបភាពធម្មតា។
.png)
ថ្មីៗកន្លងមកនេះតារាសម្តែង ស៊ីន យូប៊ីន ទើបតែចូលរួមកម្មវិធីនៅម៉ាកាវក្នុងនាមជា ឯកអគ្គរដ្ឋទូតវប្បធម៌កម្ពុជា ដោយបានឈរនៅលើឆាកប្រកាសពានរង្វាន់និងមានឱកាសអង្គុយជិតជួរតារាសម្តែង Xiao Zhan ទៀតផង។
ទោះជាយ៉ាងណាក៏ដោយ ស៊ីន យូប៊ីន មិនបានបង្ហោះសកម្មភាពផ្សេងៗក៏ដូចជារូបថតស្អាតបន្ទាប់ពីព្រឹត្តិការណ៍នេះនៅលើបណ្តាញសង្គមហ្វេកប៊ុកឡើយ ដោយតារាសម្តែងរូបនេះបានបង្ហោះនៅលើគណនីអ៊ីនស្ត្រាក្រាមក៏ដូចជាទិកតុក។
តារាសម្តែង ស៊ីន យូប៊ីន បានប្រកាសដំណើរការផេកហ្វេកប៊ុករបស់ខ្លួនឡើងវិញកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីក្រុមហ៊ុនមេតាប្លុកជិត១ឆ្នាំ។ ភ្លាមៗនៃការជូនដំណឹងពីស្ថានភាពផេករបស់ខ្លួន ស៊ីន យូប៊ីន ទទួលបាននូវមតិប្រតិកម្មចម្រុះ។ ក្រោយមកតារាស្រីរូបនេះបានប្រកាសពីការចូលរួមរបស់នាងនៅទីក្រុងម៉ាកាវ។ ការអាប់ដេតចុងក្រោយបំផុតរបស់ ស៊ីន យូប៊ីន នៅលើហ្វេកប៊ុកគឺនៅថ្ងៃទី២១ ខែឧសភា ដែលជាការចែករំលែកនូវកម្មវិធីមួយដែលនាងបានចូលរួម។
ទោះយ៉ាងណា នៅលើបណ្តាញសង្គមផ្សេងទៀតក្រៅពីហ្វេកប៊ុក បន្ទាប់ពីចូលរួមកម្មវិធីនៅម៉ាកាវ ស៊ីន យូប៊ីន បានចែករំលែករូបភាពនិងវីដេអូដែលនាងបានចូលរួមក្នុងវេលានោះប្រកបដោយស្នាមញញឹមនិងការតុបតែងខ្លួនបែបសមសួនមិនឱ្យទាស់ភ្នែកឡើយ។
នេះមានន័យថាទោះបីជានាងដំណើរការផេករបស់ខ្លួនឡើងវិញក៏ដោយប៉ុន្តែ ស៊ីន យូប៊ីន បានកាត់បន្ថយទៅលើការបង្ហោះលើហ្វេកប៊ុកដោយមានការអាប់ដេតព័ត៌មានច្រើនទៅកាន់អ្នកគាំទ្រនៅលើទិកតុកនិងអ៊ីនស្រ្តាក្រាម។ ចំពោះហេតុផលយ៉ាងណានោះទស្សនិកជនពុំទាន់ដឹងច្បាស់នៅឡើយ៕










