នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ធនាគារអេស៊ីលីដា ភីអិលស៊ី បានចូលរួមចំណែកបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាម ពីថ្នាក់ដឹកនាំ និងកម្មករនិយោជិត ធនាគារ អេស៊ីលីដា គ្រប់លំដាប់ថ្នាក់នៅការិយាល័យកណ្តាលនិងសាខាជុំវិញរាជធានីភ្នំពេញផងដែរ។ អស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បាន ធូរស្រាលឡើងវិញ ដូច្នេះហើយនៅថ្ងៃទី០៦ ខែមីនានេះ គឺជាលើកទី ០៦ ហើយ ដែលកម្មករនិយោជិតធនាគារ អេស៊ីលីដា គ្រប់លំដាប់ថ្នាក់ នៅការិយាល័យកណ្តាល និងសាខាជុំវិញរាជធានីភ្នំពេញ សរុបចំនួន ២៣១នាក់ ដោយក្នុងនោះស្ត្រីមានចំនួន ៧៧នាក់ បានបន្តចូលរួមបរិច្ចាគឈាម ដើម្បីរួមចំណែកក្នុងសកម្មភាពសង្គម និងមនុស្សធម៌ សម្រាប់បំពេញ តម្រូវការកង្វះឈាមក្នុងការជួយសង្គ្រោះអាយុជីវិត ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ជាពិសេសសម្រាប់ជួយជីវិតមនុស្សដែលត្រូវការសង្គ្រោះបន្ទាន់។ ដោយឡែក សម្រាប់កម្មករនិយោជិត ធនាគារ អេស៊ីលីដា នៅតាមបណ្តាសាខាខេត្ត សរុបចំនួន ៣៧២នាក់ ក្នុងនោះ ស្រ្តីមានចំនួន ១០៦នាក់ ក៏បានចូលរួមបរិច្ចាគឈាមនៅតាមមន្ទីរពេទ្យបង្អែកនៃខេត្តនីមួយៗផងដែរ។
តាមប្រសាសន៍របស់ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ការបរិច្ចាគឈាមពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាម ដើម្បីព្យាបាលជំងឺ ហើយក៏ជាការចូលរួមចំណែកក្នុងកិច្ចការសង្គមដ៏មានសារៈសំខាន់ផងដែរ។ កម្មករនិយោជិត ធនាគារ អេស៊ីលីដា បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តចំនួន ០៥ដង រួចមកហើយ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១២ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ និង ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj55lKkqzAIRkA23Ea4MamCRzP4Bcfs38JGhe3WiduGEAZJswKqcZlb5uNHTfmM0tHc3X51f4Jq4AmOen4n53AcYYDcH5nwQjWFQN_y2LM4pEZXXUv9PPMLAY_ZYw7JkkYazhL9FFOCie5AptscQ6-WAExpSn9GW1E2Rr_npHjPIPSQJeL--dalCscU/s4032/IMG_6464.JPG

លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏បានមានប្រសាសន៍ថាប្រសិនបើគ្មានការចូលរួមចំណែកពីសប្បុរសជនស្ម័គ្រចិត្តទាំងឡាយនោះទេ មជ្ឈមណ្ឌលជាតិផ្តល់ឈាមនិងមន្ទីរពេទ្យទាំងអស់ព្រមទាំងគ្រួសារអ្នកជំងឺ ពិតជាមានការលំបាកដោយសារឈាមមានប្រភពពីប្រជាជនយើងដូច្នេះការចូលរួមរបស់បងប្អូនពិតជាមានសារៈសំខាន់យ៉ាងខ្លាំងណាស់។លោកស្រីវេជ្ជបណ្ឌិត បានជំរុញ និងអំពាវនាវទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសក្រុមយុវជន មេត្តាចូលរួមបរិច្ចាគឈាមដើម្បីយកទៅជួយជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះពិតជាបានចូលរួមចំណែកយ៉ាងខ្លាំងលើការជួយសង្រ្គោះជីវិតមនុស្សក្នុងមួយថ្ងៃយ៉ាងតិចពី២០០ប្លោកក្នុងមួយថ្ងៃនៅទូទាំងប្រទេសយើង។លោកស្រីវេជ្ជបណ្ឌិតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងកម្មករនិយោជិតធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់ ដែលបានបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់នោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDu30UsNM99qSKwTsGJAFKjZxfl1_Gmdziaxan5DkLh9AYPRPtN3nytDel1FTvZvCWAY6S2EDaVwGJXLy2k_kzksAQyKIjjJv0gE2xzwbvVKhlmS0inAjnpHBCibY8gvYl54d5CROT-OAg47xQ9jWWDaQdLfQwa46QotiL3vV3vMMlZpVCTmwWbBCO/s7952/T2500472.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0967HhVE0CHyv4KY7nyYcj9Nfn7rapLLUFbMWbA6GEQwB7UtivR1DZcJoTCLiSjt1gufzrhLgKVKkA-xvg2a6T2a1oZJaMyPzbWf47LZmM0zjIwarjiQKYS_uoSR2LTPz6mPjbgl46a0NB7cbzbrMOcIJILb3iby12XFySv5DNxIDktmsjKrlZ7zA/s7952/T2500446.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT9e8nLvBwt-VcL4_pGfGI5sAO3ZtKDkoPAJfb90sWIhgJBnBa6MuPDasgi-IGBvyl4tasNb5MFTUyaGOCWOommsWJELwIsXevcX8uyH9k0bgOi4sHeT0LXd5_Y6DGDJTZ-2vYjl9xI3WWot9EdoCRFNjBWIi8KtGeKJASu6dOSSfZlsq4kRz8U3IU/s4032/IMG_6426.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaHCjvzPQdlQpCnYbQKrDx9vSEASgV00_0A1LIqTufsig_VOW_nskjdKI-V5h1WNwQ0V64bOD0m9-JpCv3iy6H-c-xaGPO3rQVsWGl3vc5HjMkDDmhWVTubnZXgINI1dCoWGJiBO3-CMNEb8ozxtEzUFCnGqWcCHoreUvWcmLjdU6wsq_QdTsaAk37/s4032/IMG_6437.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvawH6tKM4x96S_jkFioKC5LMr3TQPvFfFZC78fbbMeKBvk4TAtTrudoaLVbQS_BvEt6weDZVCf0_q4FByybk9tzLuLHjmyEB4OjwRHCTkCPJQcTajFu0mkgX9RX0cPF8ZnC12QX3tgokSafx5uOSHuoluvN8GRtd4c05n3aa-vWnvEiHEQtA1joa6/s4032/IMG_6476.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTQPudL_FXfTEhpzMCgmHHf1dywR6A__QWKBSfyAim7X24Ir7ud2UcuswogmjAe_2FkPbYa1_LbDcBIBUgYyyBeyIGh-gD6i38su9p-zuVU50zj32WOrekFVbLeSc1anlBe2gO0mTV3OML66nZECGQPp4MEaFHHyGdDX__MVkYrySPfs_ZAkPmSVpS/s7952/T2500125%20copy.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYaeuxlfU85VeRO1GCMK8cX_yekZeWOt9IoV2pTN2Aj1Lb53xwizP8pUEtDstNSu-_fhnoR_mKCTXCnRBvVuVDxqWWRj_yh55yMiHclaByLYPtTeFW8eSd28SHXi5TLTSEVuhIknhUcLhpjU5JXsHGFEh9ToG2_o6w3y-kGmIJhDGv1zLLj47l_-7w/s7952/T2500402.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxCwnufQ2L20rAEO6NFEmlW_H0PNXf0hahq-2zZFrV77biQC7Nn4nmidGmamjQNiikIQfVsrQI64E4Jz2l3Dn7Jne3d_Olbt_0jU2HHmxyQ76DdeKXy66uN-um1-bvc6ZP7pNAo-7k2GGurITg_4Kc_3V7c2B52ojElM4bvoYFyays2J5bB622wAha/s7952/T2500441.jpg