ប្រទេសជប៉ុន ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មជប៉ុន លោក Yasutoshi Nishimura បានបង្ហាញក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីរបស់ Asia Zero Emission Community (AZEC) ថា រដ្ឋាភិបាលជប៉ុនបានសន្យាផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកវិទ្យាជួយក្រុមប្រទេសអាស៊ីអាគ្នេយ៍ ដើម្បីព្យាយាមធ្វើឱ្យតំបន់នេះបញ្ឈប់ការបំភាយឧស្ម័នផ្ទះកញ្ចក់ ហើយតស៊ូនឹងបម្រែបម្រួលអាកាសធាតុ ។

ជប៉ុនបានប្រើប្រាស់ថាមពលហ្វូស៊ីល និងដាក់គោលដៅជាប្រទេសនាំមុខគេផ្នែកសេដ្ឋកិច្ចអ៊ីដ្រូសែននៅលើពិភពលោក ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈហ្វូស៊ីលមានជាតិពុលដូចជា ធ្យូងថ្ម និងប្រេង ។Some Japan advisers urge national COVID-19 emergency as cases surge  -minister | Reuters

ក្នុងកិច្ចប្រជុំក្រុមប្រទេសឧស្សាហកម្មនាំមុខលើពិភពលោក (G7) ក្នុងឆ្នាំ២០២៣នេះ ជប៉ុននឹងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីអាកាសធាតុ ថាមពល និងបរិស្ថាន នៅទីក្រុងសាប៉ូរ៉ូ នៅថ្ងៃទី១៥-១៦ ខែមេសា ឆ្នាំ២០២៣ ។ បន្ទាប់មក នឹងមានកិច្ចប្រជុំកំពូលប្រទេស G7 នៅក្រុងហ៊ីរ៉ូស៊ីម៉ា នៅថ្ងៃទី១៩-២១ ខែឧសភា ដើម្បីលើកកម្ពស់ថាមពលស្អាតផងដែរ ។

ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មបញ្ជាក់ថា ជប៉ុននឹងជាប្រទេសនាំមុខលើការគាំទ្រផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា និងធនធានមនុស្ស ដើម្បីជួយអាស៊ីអាគ្នេយ៍ឱ្យក្លាយជាតំបន់គ្មានកាបូន ។ កាលពីឆ្នាំ២០២២ កន្លងមក នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានស្នើសុំក្នុងកិច្ចប្រជុំ AZEC ពីការធ្វើឱ្យអាស៊ីអាគ្នេយ៍ក្លាយជាតំបន់គ្មានកាបូន និងសហការគ្នាជំរុញការផ្លាស់ប្តូរថាមពល ។Perkuat Kolaborasi dengan NEXI - Jepang, PLN Peroleh Dukungan Penjaminan  Pinjaman USD500 juta

បន្ទាប់ពីកិច្ចប្រជុំលើកដំបូងរបស់ AZEC នៅទីក្រុងតូក្យូ បណ្តារដ្ឋមន្ត្រីប្រទេសនានាជាសមាជិកអាស៊ាន និងអូស្ត្រាលីដែលបានរួមប្រជុំ បានជំរុញកិច្ចសហប្រតិបត្តិលើវិស័យផ្សេងៗ រួមទាំងថាមពលកកើតឡើងវិញ ឧស្ម័នធម្មជាតិ អ៊ីដ្រូសែន និង ammonia ។

តាមប្រភពព័ត៌មានគួរឱ្យទុកចិត្តមួយថា ជប៉ុននឹងផ្តល់ភាពសំខាន់លើការវិនិយោគឧស្ម័ន, ឧស្ម័នធម្មជាតិរាវ និងអ៊ីដ្រូសែន រហូតដល់ ammonia ក្នុងកិច្ចប្រជុំប្រទេស G7 នៅចុងឆ្នាំ២០២៣ នេះ ៕DENR partners with Japan to reduce greenhouse gas emissions, “decarbonize”  society toward “Asia zero emissions community” – Growth Features ប្រភព ៖ TNN World