Home ព័ត៌មានអន្តរជាតិ ថៃប្រកាសអាសន្នពីគ្រោះមហន្តរា.យធម្មជាតិធ្ងន់ធ្ងរនឹងកើតឡើងនៅ៧១ខេត្ត រួមទាំងក្រុងបាងកក

ថៃប្រកាសអាសន្នពីគ្រោះមហន្តរា.យធម្មជាតិធ្ងន់ធ្ងរនឹងកើតឡើងនៅ៧១ខេត្ត រួមទាំងក្រុងបាងកក

77
0

នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរា.យថៃបានប្រកាសអាសន្នទៅកាន់ពលរដ្ឋនៅទូទាំងប្រទេស ជាពិសេស អ្នករស់នៅក្នុងខេត្តចំនួន៧១ (ភាគខាងជើង ខាងត្បូង ឦសាន កណ្តាល និងទីក្រុងបាងកក) ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវាងគ្រោះថ្នា.ក់ដោយសារភ្លៀងធ្លាក់ខ្លាំង ទឹកហូរពីព្រៃភ្នំ ទឹកជំនន់ភ្លាមៗ បាក់ដី និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ។ គ្រោះធម្មជាតិនេះកើតឡើងដោយសារឥទ្ធិពលខ្យល់មូសុងនិរតីបក់បោកយ៉ាងខ្លាំងគ្របដណ្តប់លើសមុទ្រអាន់ដាម៉ាន់ ឈូងសមុទ្រថៃ និងសម្ពាធទាប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMnKWjXgc2F3sLPyPWRCJ0OiIdrysY6sjmeCa38bwm2FJujIW9ejye7EmiAYXbMmvjZY_UdOiNedBIfHpJU8P_TbJBgBrhiZ4heUiE8OSrjc8QydJU1aaX-ac5MXwg88Gz2_nuj84YQ5EzAbYEaszQCO2fI3gz9CfnxwrfROv_IpbucZkj0aM3fzl0YQM/s770/photo_2026-05-28_16-18-27%20(2).jpg
នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយបានតាមដានអាកាសធាតុ និងគ្រោះថ្នាក់ដែលនឹងកើតឡើងនៅប្រទេសថៃ ស្របពេលនាយកដ្ឋានឧតុនិយមប្រកាសពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់ ចំនួន៥ថ្ងៃ (ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា) ថា ភាគខាងជើង ខាងត្បូង ឦសាន កណ្តាល និងទីក្រុងបាងកក នឹងមានភ្លៀងធ្លាក់ខ្លាំងនាំឱ្យមានទឹកជំនន់ភ្លាមៗ ទឹកហូរពីព្រៃភ្នំ បាក់ដី និងខ្យល់កន្ត្រាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimX2ahnuqQhrbuJiZ_H5o0QcjSKM7tsseVFrm9Tg1WMBqvkuAgFpXsFXawV85jdfQW5zzMCBnDon8WK4efP1dLtRsGED-VafVkHos__rEcpnylLuu0nyWqVPWdH-NPFxXazNOWiYQoVdxCC-P29KGS306iImqit3Hu37zmLN-H3usYfrqdCvmWewoIJkw/s1280/photo_2026-05-28_16-18-27%20(3).jpg
អាជ្ញាធរទាំង៧១ខេត្ត មានតួនាទីតាមដានអាកាសធាតុ បរិមាណទឹកភ្លៀង និងស្ថានការណ៍ទឹកជំនន់ ២៤ម៉ោងលើ២៤ម៉ោង រួមទាំងត្រៀមក្រុមជួយសង្គ្រោះ ឧបករណ៍សង្គ្រោះ និងទូក នៅតំបន់រងផលប៉ះពាល់ ឬតំបន់មានទឹកជំនន់ញឹកញាប់ ដោយជម្លៀសពលរដ្ឋទៅទួលសុវត្ថិភាព ។ រីឯតំបន់ទេសចរណ៍ទឹកជ្រោះ ឬល្អាង ប្រសិនបើមានគ្រោះធម្មជាតិកើតឡើង ត្រូវជូនដំណឹង និងបិទច្រកចូលបណ្តោះអាសន្ន ។ អំឡុងពេលនេះដែរ ក៏មានរលកសមុទ្រធំៗនៅតំបន់ឆ្នេរ ដោយហាមឃាត់ភ្ញៀវទេសចរកុំឱ្យលេងទឹក និងហាមការនេសាទតាមទូកតូចៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-gn_bvA3DMSQQZptccApFyLI8HK3AZu1mBsjnj0NpZVAOS_v7VjygzEss2FZJhLd7l4RaKRpdOBMFJIl4k7O_rO6cCxodf9RGSiOXsY4P3Hm4zidQslsqY_u2_cEb9ONYxpeqzlniosug-2AIEHe7AmEHN6AukWPK-6f9147U92nv3J94gmSBQ78fZ1M/s768/photo_2026-05-28_16-18-27%20(4).jpg

គ្រោះធម្មជាតិនៅប្រទេសថៃនឹងជះឥទ្ធិពលដល់ប្រទេសជិតខាងផងដែរ ដែលពលរដ្ឋប្រទេសជិតខាងគួរតែបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងអំឡុងពេលថៃប្រកាសអាសន្នរយៈពេល៥ថ្ងៃនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYoHp-PFAURQPRDbXLjCcBP0K_G-B3fieqcBZhTMyiUbBgB0F1eY4STN-TTrMU8PewlrG1lKSGYUpRK7i9MobHQU3PRq7g6XSzYzoSxPsyGYgjdfjEUiu2U2ZJQDw3JkqRM3vO5yUe4CnSxymBWJ5impN1Lmv_h9BRJkyBL68exyglbDPcSB06yiZisRc/s1280/photo_2026-05-28_16-18-27.jpg

គួរបញ្ជាក់ថា ប្រទេសថៃតែងតែជួបប្រទះគ្រោះមហន្តរាយធម្មជាតិញឹកញាប់ដោយសារកត្តាភូមិសាស្ត្រ និងបម្រែបម្រួលអាកាសធាតុ ខណៈការកាប់ព្រៃឈើធ្វើឱ្យដីបាត់បង់សមត្ថភាពស្រូបទឹក ដូច្នេះ ពេលមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យទឹកហូរពីតំបន់ព្រៃភ្នំ និងបាក់ដី ។ ក្រៅពីគ្រោះធម្មជាតិ ប្រទេសថៃបានរងឥទ្ធិពលគ្រោះរញ្ជួយដីដែលកើតឡើងជាបន្តបន្ទាប់នៅប្រទេសមីយ៉ាន់យ៉ា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxHbdoZ536zsVVPObts1OM5WXTwLslyoQ0kNFpglS1hjno210rW6G0JKd65eS6ahpNpZj1n3Bfu81DpeTZ8jiG5mL5M8b_w8JSNMmcB0nSgh1pRplsn5xAkrgNOS1srQIxbdhT2SXKmjksKZ785wv7OXoCG1jJ_V33Stvl12qbgm2L2N1xU6Qf72tO2wo/s1280/photo_2026-05-28_16-18-28.jpg