ប្រទេសវៀតណាម ៖ កាសែតវៀតណាមបានរាយការណ៍ថា ក្រសួងហិរញ្ញវត្ថុរបស់វៀតណាមកំពុងគ្រោងដំឡើងពន្ធសម្រាប់ការផលិតបារី ស្រាបៀរ និងភេសជ្ជៈមានជាតិអាល់កុល ព្រមទាំងស្នើឱ្យប្រមូលពន្ធលើភេសជ្ជៈមានជាតិស្ករផងដែរ ដើម្បីដោះស្រាយបញ្ហាសុខភាពរបស់ពលរដ្ឋក្នុងប្រទេស ។Gov't restricts imports of wine, cigarettes | Phnom Penh Post

ប្រទេសវៀតណាមបានដំឡើងពន្ធលើស្រាបៀរលើកចុងក្រោយបង្អស់នៅឆ្នាំ២០១៨ ស្មើ៦៥% ខណៈការប្រមូលពន្ធបារីស្មើ៧៥% និងផលិតផលគ្រឿងស្រវឹងពី៣៥-៦៥% ។

ក្រសួងហិរញ្ញវត្ថុក៏បានស្នើឱ្យប្រមូលពន្ធលើក្រុមភេសជ្ជៈមានជាតិស្ករច្រើនផងដែរ បន្ទាប់ពីក្រសួងធ្លាប់បានស្នើឱ្យប្រមូលពន្ធលើភេសជ្ជៈប្រភេទនេះក្នុងអត្រា១០% ឬ២០% កាលពីឆ្នាំ២០១៧ កន្លងមក ប៉ុន្តែមិនទទួលបានជោគជ័យ ។This Dry January, Consider the Alcohol Excise Tax - Route Fifty

វិធានការប្រមូលពន្ធនេះមានការគាំទ្រពីអង្គការសុខភាពពិភពលោក និងវិទ្យាស្ថានជាតិអាហារូបត្ថម្ភ ដែលលើកឡើងថា ពលរដ្ឋវៀតណាមបានផឹកភេសជ្ជៈមានជាតិស្ករកើនឡើងដល់៧ដងក្នុងរយៈពេល១៥ឆ្នាំកន្លងមក និងស្មើបរិមាណ៥០,៧លីត្រ/ម្នាក់នៅឆ្នាំ២០១៨ ដែលធ្វើឱ្យពួកគេមានរោគធាត់កាន់តែច្រើនឡើង ។

ក្រសួងហិរញ្ញវត្ថុបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសជាច្រើនក្នុងភូមិភាគអាស៊ីអាគ្នេយ៍បានប្រមូលពន្ធលើភេសជ្ជៈមានជាតិស្ករ ក្នុងនោះប្រមូលពន្ធចាប់ពី២០-២៥% នៅថៃ, ៥-១០% នៅឡាវ និង១០% នៅកម្ពុជា ។ ការប្រមូលពន្ធខ្ពស់នឹងជួយឱ្យពលរដ្ឋកាត់បន្ថយផឹកភេសជ្ជៈទាំងនេះសម្រាប់ហេតុផលសុខភាព និងអាចបង្កើនប្រាក់ចំណូលចូលរដ្ឋ ៕Live in Saigon, “Nhậu” as Saigonese - Terra Nova

ប្រភព ៖ Mono News