ទីក្រុងតៃប៉ិ៖ ក្រោយពេលមន្រ្ដីជាន់ខ្ពស់ មន្ទីរបញ្ចកោណរបស់ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានព្យាករ អំពីសមត្ថភាពរបស់កងទ័ពរំដោះប្រជាជនចិន អាចនឹងវាយលុក ដណ្ដើមកាន់កាប់កោះតៃវ៉ាន់ នៅក្នុងឆ្នាំ២០២៧ ស្របពេលក្រុងប៉េកាំង កំពុងតែបង្កើនសកម្មភាពយោធាឥតឈប់ឈរផងនោះ ក្រុងតៃប៉ិ ក៏កាន់តែបង្កើននូវការទិញគ្រឿងយុទ្ធោបករណ៍ទំនើបៗ ពីមហាអំណាចលោកលិច សម្រាប់ត្រៀមទប់ទល់នឹងការឈ្លានពានរបស់ក្រុងប៉េកាំង។Taiwan: War game simulation suggests Chinese invasion of Taiwan would fail  at a huge cost to US, Chinese and Taiwanese militaries | CNN Politics

សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣ ថា សហរដ្ឋអាមេរិក បានយល់ព្រមលក់គ្រឿងយុទ្ធោបករណ៍ថ្មីបន្ថែមទៀត មានទំហំទឹកប្រាក់ ៦១៩លានដុល្លារ ទៅឱ្យតៃវ៉ាន់ រួមទាំងមីស៊ីល សម្រាប់កងយន្ដហោះចម្បាំងដ៏ទំនើប F-16 របស់ដែនកោះមួយនេះ។ ការសម្រេចចិត្តលក់គ្រឿងសឹករបស់ក្រុងវ៉ាស៊ីនតោន មកឲ្យក្រុងតៃប៉ិ បានកើតឡើង ស្របពេលមានសេចក្ដីរាយការណ៍ អំពីកងទ័ពអាកាសរំដោះប្រជាជនចិន បានបង្កើននូវការលុកលុយទ្រង់ទ្រាយធំ ឈានដល់ថ្ងៃទី២ នៅជិតកោះតៃវ៉ាន់។

ការលក់គ្រឿងចម្បាំងទំនើបៗរបស់សហរដ្ឋអាមេរិក មកឲ្យកោះតៃវ៉ាន់ ទំនងជានឹងធ្វើឱ្យទំនាក់ទំនងដ៏តានតឹងដែលមានស្រាប់ រវាងក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង កាន់តែតានតឹងបន្ថែមទៀត។ ចិនតែងតែទាមទារម្តងហើយម្តងទៀតឲ្យបញ្ឈប់នូវកិច្ចព្រមព្រៀងបែបនេះ ខណៈសហរដ្ឋអាមេរិក នៅតែអះអាង ការពារកោះតៃវ៉ាន់ ប្រសិនបើមានឈ្លានពានពីចិន។Air Force asks Raytheon to upgrade AMRAAM radar-guided air-to-air missile  software in $125 million deal | Military Aerospace

មន្ទីរបញ្ចកោណ បានបញ្ជាក់ កាលពីថ្ងៃពុធ ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តនូវការលក់គ្រឿងសព្វាវុធដ៏មានសក្ដានុពល និង សម្ភារសឹក ទៅឲ្យកោះតៃវ៉ាន់។ គ្រឿងចម្បាំងទាំងនោះ រួមមាន មីស៊ីលដ៏ទំនើបបាញ់ពីលើអាកាសទៅលើអាកាសរយៈចម្ងាយមធ្យមប្រឆាំងនឹងយន្ដហោះ (AMRAAM) ចំនួន ២០០ដើម និង មីស៊ីល AGM-88B HARM ចំនួន១០០គ្រឿង ដែលអាចបាញ់ចេញពីស្ថានីយរាដានៅលើដី។ ការលក់គ្រឿងសព្វាវុធតាមសំណើរបស់តៃវ៉ាន់ នេះ នឹងរួមចំណែកដល់ការបង្កើនសមត្ថភាពរបស់កងទ័ពដែនកោះមួយនេះ នៅក្នុងការការពារដែនអាកាសរបស់ខ្លួន សន្តិសុខក្នុងតំបន់ និង អន្តរប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក»។

ទន្ទឹមគ្នានេះដែរ ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ ថា «មីស៊ីលទាំងនេះ នឹងជួយការពារដែនអាកាស ប្រកបដោយប្រសិទ្ធភាព សម្រាប់ដោះស្រាយនូវការគំរាមកំហែង និង ការបង្កហេតុ ពីកងទ័ពរំដោះប្រជាជនចិន ហើយនឹងពង្រឹងនូវឃ្លាំងអាវុធការពារបន្ថែមទៀត។

ក្រុងប៉េកាំង តែងតែអះអាង ថា តៃវ៉ាន់ ជាដែនដីរបស់ចិន ហើយក្រុងប៉េកាំង នឹងប្រើប្រាស់កម្លាំងយោធា រឹបអូសយកដែនកោះមួយនេះ ប្រសិនបើមានការចាំបាច់ណាមួយកើតឡើង។ ជាមួយនឹងការអះអាងបែបនេះ ចិន តែងតែបញ្ជូនយន្ដហោះយោធា យន្ដហោះទម្លាក់គ្រាប់បែក នាវាផ្ទុកយន្ដហោះ និង នាវាចម្បាំង ទៅជិតដែនកោះគ្រប់គ្រងដោយខ្លួនឯងតាមបែបប្រជាធិបតេយ្យ ដើម្បីបង្កើនការបំភិតបំភ័យ ជំរុញឲ្យក្រុងតៃប៉ិ ព្រមទទួលយកនូវដែនអធិបតេយ្យភាពរបស់ខ្លួន។The Presidential Inauguration of Tsai Ing-wen | Warsaw Institute

ដោយឡែក លោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ តែងតែបដិសេធយ៉ាងដាច់អហង្ការ ចំពោះការអះអាងរបស់ចិន។ លោកស្រី បានសង្កត់ធ្ងន់ ថា បើទោះជាអស់នៅក្នុងតម្លៃណាក៏ដោយ តៃវ៉ាន់ នៅតែការពារដែនដីរបស់ខ្លួនឲ្យខាងតែបាន ហើយមានតែប្រជាជនរបស់ដែនកោះមួយនេះទេ ទើបមានសិទ្ធិអាចសម្រេចបាននូវជោគវាសនារបស់ពួកគេ។

លោក អេនដ័រ ហ្វគ រ៉ាស្មូសសេន (Anders Fogh Rasmussen) អតីតអគ្គលេខាធិការ អង្គការណាតូ និង ជាអតីតនាយករដ្ឋមន្រ្ដីដាណឺម៉ាក បានបញ្ជាក់ ថា «ប្រទេស ជាអ្នកផ្គត់ផ្គង់គ្រឿងសព្វាវុធ និង ជំនួយយោធាដ៏សំខាន់បំផុត ជួយដល់តៃវ៉ាន់ មានតែសហរដ្ឋអាមេរិក។ ប៉ុន្ដែអឺរ៉ុប អាចជួយដល់ក្រុងតៃប៉ិ តាមវិធីសាស្រ្ដផ្សេងៗគ្នា»។L'ancien secrétaire général de l'OTAN critique la neutralité selon la  Suisse - Le Temps

អតីតប្រមុខអង្គការណាតូ រូបនេះ បានសង្កត់ធ្ងន់ ថា «យើងគួរតែផ្តល់ជំនួយយោធា ជួយដល់តៃវ៉ាន់ ដើម្បីធ្វើឱ្យក្រុងតៃប៉ិ មានសមត្ថភាពការពារខ្លួន។ យើងគួរតែបញ្ជាក់ឱ្យបានច្បាស់ ដល់ប្រទេសចិន ថា ការឈ្លានពាន ទៅលើតៃវ៉ាន់ នឹងបង្កឱ្យមានទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុត និង ទូលំទូលាយ ដោយនឹងត្រូវកាត់ផ្តាច់ប្រទេសចិន ចេញពីប្រព័ន្ធសេដ្ឋកិច្ចពិភពលោក។ ចំណែកការចំណាយលើការឈ្លានពាន ប្រឆាំងនឹងតៃវ៉ាន់ នឹងត្រូវខាតបង់ខ្ពស់ខ្លាំងណាស់។ ដូច្នេះមេដឹកនាំក្រុងប៉េកាំង ត្រូវតែគិតគូរ យ៉ាងហោចណាស់ឲ្យបានពីរដងផងដែរ ព្រោះបញ្ហាតានតឹង រវាងចិន និង តៃវ៉ាន់ នឹងបង្កឲ្យមានផលប៉ះពាល់ជាសកល ហើយគួរតែមានចំណាប់អារម្មណ៍ជាសកល នៅក្នុងការទប់ស្កាត់នូវភាពតានតឹងទាំងនេះ មិនឱ្យកើតឡើង ក្លាយទៅជាជម្លោះប្រដាប់អាវុធ»៕How China is becoming a naval superpower and why it matters | World  Economic Forum