Home ព័ត៌មានជាតិ យោធាថៃលួ.ចវត្ថុបុរាណចេញពីប្រាសាទខ្នារ! កម្ពុជាទាមទារឱ្យប្រគល់មកវិញ

យោធាថៃលួ.ចវត្ថុបុរាណចេញពីប្រាសាទខ្នារ! កម្ពុជាទាមទារឱ្យប្រគល់មកវិញ

622
0

យោធាថៃលួ.ចវត្ថុបុរាណចេញពីប្រាសាទខ្នារ ដឹកយកទៅប្រទេសថៃ ខណៈក្រសួងវប្បធម៌កម្ពុជា ចេញសេចក្តីថ្លែងការណ៍ផ្លូវការទាមទារឱ្យប្រគល់មកវិញជាដាច់ខាត។ សូមបងប្អូនខ្មែរយើងរួមគ្នា Share ម្នាក់មួយដើម្បីគាំទ្រជំហរដាច់ខាតរបស់ក្រសួងវប្បធម៌ និងដើម្បីឱ្យពិភពលោកបានដឹងពីមុខមាត់ពិតរបស់យោធាថៃដែលរំលោ.ភបំពា.នសម្បត្តិដូនតាខ្មែរ!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlME7gGt8XRCETQdwkwmBlVHSuzgX4W2pChUu_n0Y3M9TKrDBjsicBEH4ohq68pP-c6NooKeH90ben-lFyPfW84VzblJXXrya_KZ8Gf91VngDwM7EmwG-i6_aQzxV6sQzlNHP3toq2Zd6-b-gBLYnNojgBApFS3E0oocHVlE4fGhBjUCQBKtexq73_hyc/s549/photo_2026-10-23_11-52-05%20(2).jpg
__________________
មិនឱ្យគេចោទថាជាចោ.រ ប៉ុន្តែទង្វើលួ.ចសព្វលួចគ្រប់! កម្ពុជាទាមទារជាថ្មីឱ្យភាគីថៃ ប្រគល់វត្ថុបុរាណដែលយោធាថៃលួចដឹកចេញពីប្រាសាទខ្នារត្រឡប់មកវិញជាដាច់ខាត បន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ផ្លូវការបកអាក្រា.តទង្វើរំលោ.ភបំពានរបស់យោធាថៃ។ ការប្រកាសជំហរយ៉ាងម៉ឺងម៉ាត់នាពេលនេះ បានបង្ហាញឱ្យពិភពលោកឃើញច្បាស់ពីល្បិចកលលួ.ចបន្លំសម្បត្តិវប្បធម៌ជាតិខ្មែរពីសំណាក់ភាគីថៃ ខណៈដែលពួកគេតែងតែប្រើប្រាស់វោហាសាស្ត្រការទូតលាបពណ៌មកលើកម្ពុជាដើម្បីបិទបាំងទង្វើមិនត្រឹមត្រូវរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj56t4k8I9HTHnDBRzSe3H46Ci9vd1b-lik2jSICwBti5C75E8VMLJgIh7cFqlV_9XBk_coZsmXaLVpDrgexfnqwrrRcOVzB3E27JYOq2v_TU5ilYU-YDnpEgR6WOyWlq175QgUTY2ws595Dqd1rK4MHyYl4mn0RULswD01TvGcECIl_D_PhAf0oCsjyts/s1280/photo_2026-10-23_11-52-05%20(3).jpg

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ កម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដដែលៗគ្មានមូលដ្ឋានរបស់អាជ្ញាធរយោធាថៃ ដែលបានចោទថា កម្ពុជាប្រើប្រាស់ទីតាំងប្រាសាទបុរាណសម្រាប់គោលបំណងយោធា។ ក្រសួងបានបញ្ជាក់ថា ការចោទប្រកាន់ទាំងនេះគឺជាការបំភ្លៃការពិត បំពានសាសនជន និងមានបំណងបង្វែរការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ចេញពីសកម្មភាពបំផ្លិចបំផ្លាញ និងការខូចខាតដែលកងទ័ពថៃបានបង្កឡើងលើបេតិកភណ្ឌវប្បធម៌របស់កម្ពុជាកន្លងមក។ អ្វីដែលធ្ងន់ធ្ងរបំផុតនោះ គឺកម្ពុជាបានទាមទារជាថ្មីឱ្យភាគីថៃធ្វើការប្រគល់ត្រឡប់មកវិញជាបន្ទាន់នូវ «វត្ថុបុរាណ» ទាំងឡាយ ដែលត្រូវបានយោធាថៃលួចយកចេញពីប្រាសាទខ្នារ និងបានដឹកជញ្ជូនខុសច្បាប់យកទៅកាន់ប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0c46M4mmWsSus3L-jvz8JiZP7lRmxyn9Mex_jg_deCLOqwRLosbKCzvSBjgNyxM38KNaRJFZrwSooi9eOEV9CdPCnFI6H_dEFUIFrU0n4W7nwQiDizzRzHon43N4dJqf_duBuEYW9QisH9VNQu7Y2iAKWMbTPOGKek8yPXmxQnTL40Mstp1X8wPPvh7A/s678/photo_2026-10-23_11-52-05%20(4).jpg
បន្ថែមលើនេះ សេចក្តីថ្លែងការណ៍ក៏បានលាតត្រដាងពីសកម្មភាពឯកតោភាគីដ៏ក្រអឺតក្រទមរបស់យោធាថៃ ដែលបានអនុវត្តនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយគ្មានការអនុញ្ញាតពីកម្ពុជាទាល់តែសោះ ដូចជា ការវាស់វែងផ្លាស់ប្តូររចនាសម្ព័ន្ធ បោះបង្គោលរបង និងរៀបចំប្រព័ន្ធអគ្គិសនី នៅតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទខ្នារ។ កម្ពុជាបានសង្កត់ធ្ងន់ថា សកម្មភាពទាំងអស់នេះគឺជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលអាចរារាំងដល់ដំណើរការដោះស្រាយបញ្ហាព្រំដែនតាមរយៈយន្តការគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) តាមបែបសន្តិវិធី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRnrHG_BiGXoRK4LV5vhSBFpBcJDR_ldJUlyXZCQ-iDtU14PIwS5Yz9hL0XbJjm18gSGEC2piF-dRxD6HT7kx8U4fx4qNWZljKERHlRHiStlwDlsTgVLgySX6_wlhAlM-BnaII5Rso2vFIglJzPk-niSYI00v35ZfDb9782I7C3t3302Q9xUtM3YNmXWE/s739/photo_2026-10-23_11-52-05.jpg
ការចេញមុខតវ៉ា និងដេញដោលទាមទារវត្ថុបុរាណប្រាសាទខ្នារត្រឡប់មកវិញរបស់កម្ពុជានាពេលនេះ គឺជាការទម្លាយមុខមាត់ពិតរបស់យោធាថៃ ដែលតែងតែលួចបំពានសម្បត្តិវប្បធម៌ខ្មែរទាំងបំពានច្បាប់អន្តរជាតិ។ ក្រោមធ្លុងសាមគ្គីភាព និងការក្រោកឈរការពារបេតិកភណ្ឌដូនតា កម្ពុជានៅតែបន្តឈរលើគោលការណ៍ច្បាប់អន្តរជាតិយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងទាមទារយកមកវិញនូវរាល់សម្បត្តិវប្បធម៌ដែលត្រូវគេលួចប្លន់ទៅដោយអយុត្តិធម៌៕