Home ព័ត៌មានជាតិ ផ្លូវថ្មីតម្លៃជាង២០០លានដុល្លារ ឆ្លងកាត់៣ខេត្ត ត្រៀមដាក់ឱ្យប្រើប្រាស់នៅដើមខែតុលា

ផ្លូវថ្មីតម្លៃជាង២០០លានដុល្លារ ឆ្លងកាត់៣ខេត្ត ត្រៀមដាក់ឱ្យប្រើប្រាស់នៅដើមខែតុលា

94
0

ផ្លូវជាតិលេខ១០ បានប្រែក្លាយស្រុកសំឡូតពីអតីតសមរភូមិ ទៅជាច្រករបៀងសេដ្ឋកិច្ចដ៏មានសក្តានុពល ដោយជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារបានយ៉ាងឆាប់រហ័ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf7jRrjTKa1GL1m-VtMj3gb5UTgMzpo-K09xDMN6UmgdJAyZ6Jt56FcWbQ0rVvR61xOY9IHx0Cdgh5tPX3Sq0SevUajrWIcl0PMokWg8nhpW7ZQkKhQL6WvT8bhyphenhyphenAgztR1n8lKvOS8fdu_JgcmSbuLWKffHlvXQ_atBEyKCDuu4RLHilk7_TmTcjrsFSY/s1280/image_2026-09-26_15-21-05%20(2).png
ផ្លូវនេះ មានប្រវែងសរុប ១៩៨,៥១គីឡូម៉ែត្រ ដែលតភ្ជាប់តំបន់ភាគខាងលិច និងភាគនិរតីរបស់កម្ពុជា ដោយ​ចាប់ផ្តើម​ពី​ស្រុកសំឡូត ខេត្ត​បាត់ដំបង ឆ្លងកាត់​​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ និង​បន្តទៅដល់​ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg5K33hWzEwBUMf4GUesp1-a8uc0gxch4s4w4DZoqGbCxa23PAyLodTu-IGjbIGOzSFwtwNQ0MrHt8FMWAjI9ml0omk8ad5XHhWzP5l_U0KrwU-nivqWGsLtOZT5uUSbUVQVoypJ4KcXY1Ao-2WGnwn1is-YSs9sKo6FhwZQddIEvPbuLoYd8mlY3wy_A/s1280/image_2026-09-26_15-21-04.png
គម្រោងសាងសង់ផ្លូវជាតិលេខ ១០ ត្រូវបានសាងសង់ឡើងចំណាយអស់១៨៨លានដុល្លារ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទាន​សហប្រតិបត្តិការ​ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE555kGPTgpDjI1RSvDgdvopZzGkY3sXh_8cKAfY_bL3XqR1h62PWtOnueitn2H4fefiSCTe6VpYvh6vF2vPximA-gaS5DTb0zdXuZVbpT_ZNoGGGFaLQPTmMeV8x9Uwr9w8SXUyOkXCrlmS97C5m3kxjEp58EYyd5nw_ZvtRQql21iOUmXMesZkCWKOI/s1280/image_2026-09-26_15-21-04%20(2).png

សូមបញ្ជាក់ថា ផ្លូវជាតិលេខ ១០ គ្រោងនឹង​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD09zioN60NKy4mEGYwO2T7IEjDPqL0RNf5Zdk_61sZ8xHSxpz6Z9NpeB6WnXCv_UcBEFjm2OciqkZla9qg_bLZTk61AVu0E6BDFhsG1u8waTVgaU2-2sZuJ4vSfgh7GfXMtc5D6dna4AuFyHIEBdkJ8JZENnpuCWrE2AoRnexDs0qvpA-aBZRqwnxYus/s1280/image_2026-09-26_15-21-06.png