Home តារាអន្តរជាតិ Angelababy បង្ហាញស្ទីលដ៏ទាក់ទាញនៅ Milan Fashion Week

Angelababy បង្ហាញស្ទីលដ៏ទាក់ទាញនៅ Milan Fashion Week

91
0

តារាសម្តែងនិងម៉ូដែល Angelababy បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មីបន្ទាប់ពីបង្ហាញខ្លួនយ៉ាងលេចធ្លោនៅក្នុងកម្មវិធី Milan Fashion Week នៅប្រទេសអ៊ីតាលី។ ក្នុងការបង្ហាញខ្លួនកាលពីថ្ងៃទី២៤ ខែកញ្ញា តារាស្រីរូបនេះបានជ្រើសរើសរ៉ូបខ្សែស្តើងដែលមានការរចនាបែបទាន់សម័យ និងមានភាពទាក់ទាញបង្ហាញឱ្យឃើញនូវរាងស្លីមរបស់ខ្លួនយ៉ាងច្បាស់។ រូបរាងរបស់ Angelababy ត្រូវបានបន្ថែមភាពលេចធ្លោដោយការធ្វើសក់ជារលកបែបធម្មជាតិ និងការតុបតែងខ្លួនយ៉ាងប្រណីត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlZIV5mR7yxj8KyvKqHGgWaqPKow_B8y_V0fS_ifye2iTPwi4EpPO4IQqubd1epXNnRa-nCanKMm-ovrK6bPhG6JJpa-gsC8zihAae9PK7J_tUoMy1Qmi7lGTHejt5_BBY5lnKfi4NvgNo-dEt1fsoJQFwO9L94pXGv2x1qpf0gQ-CHVu2inojNibtF3o/s2048/image_2026-09-26_11-18-58.png

Angelababy ត្រូវបានម៉ាក Marni អញ្ជើញឱ្យចូលរួមទស្សនាកម្មវិធីបង្ហាញម៉ូត Spring/Summer 2027។ សម្រាប់ឱកាសនេះ នាងបានស្លៀករ៉ូបពី Collection Fall/Winter 2026 របស់ Marni ដែលមានការតុបតែងភ្លឺចាំង បង្កើតឱ្យមានភាពទាក់ទាញ និងប្លែកពីស្ទីលរ៉ូបធម្មតា។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺការបង្ហាញខ្លួននៅ Milan បានធ្វើឱ្យ Angelababy សម្រេចបាននូវដំណើរចូលរួមកម្មវិធី Fashion Week ធំៗទាំង ៤ ក្នុងរដូវកាលនេះរួមមាន New York, London, Paris និង Milan។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdIRf5qk-Mm6O8i4kl_j-0WRSXEqUM7JiiFyrj23eCcNnypOlUorLFbXVV5OOKIhXpZ0Fsl6oyMt_bzjD5NkOF2QDMGuTr8zrbl6WQ47bpGKma1I7mim5eAFOVgG5V15FzVYDqlxHy2zV68pM22A1TzhacViN3Nw5hPYJjQSebK66Nh-vfJFJXJUUk1ic/s920/image_2026-09-26_08-33-23%20(2).png

វត្តមានជាបន្តបន្ទាប់នៅលើឆាកម៉ូតអន្តរជាតិបានធ្វើឱ្យ Angelababy បន្តរក្សាវត្តមានរបស់ខ្លួននៅក្នុងពិភព Fashion និង Brand។ រូបភាពរបស់នាងនៅក្នុងទីក្រុង Milan ក៏ទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ និងអ្នកតាមដានវិស័យម៉ូតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjaFCWqdEIPpdzUc7l0HTElZtotydYo6enSDpgvpUxH3GSA4N9Q7JW5zS7lh2HGam68q9xGAU6z5zs6aaEoF4nHHL3lAYYvXBEpnj_yUARL-NX42BY3Ut8oT5aoLucmprcjXHf2Y4YrlJEpovkqHMNMZd_CilgFyNh7x6n_56kYuCFwIUeC-32laY14xI/s1035/image_2026-09-26_08-33-23.png

Angelababy បានចាប់ផ្តើមអាជីពជាតារាម៉ូដែលនៅហុងកុងតាំងពីវ័យ ១៤ ឆ្នាំ មុនពេលពង្រីកអាជីពទៅវិស័យសម្តែង និងកម្មវិធីទូរទស្សន៍នៅប្រទេសចិន។ ការចូលរួមក្នុងកម្មវិធី Keep Running ក៏បានជួយឱ្យនាងកាន់តែមានប្រជាប្រិយភាពក្នុងវិស័យកម្សាន្តចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7IrDGknFCbhVe9ij_qJ1v_AYmHl2yOuMJol3TByTSRG52ZVv1OUVinoZUSHJzcA2KsMfBHpc34biXy9vSm8MgdTSyUHRwhcdnveO6hg2OXhUAacf-sjVCk5CmGA1UzeWEzO_WM5Lfpfv5HRlgtGIQvaNy0hFviPBrADz2OBEoc4FufO8iuvc7So3__lo/s2048/image_2026-09-26_11-18-57.png

ក្រៅពីការងារសិល្បៈ Angelababy ក៏ត្រូវបានគេស្គាល់ថាជាតារាដែលមានវត្តមានខ្លាំងនៅក្នុងវិស័យម៉ូត និងការផ្សព្វផ្សាយម៉ាក។ ការបង្ហាញខ្លួននៅ Milan លើកនេះ គឺជាឱកាសមួយទៀតដែលបង្ហាញពីសកម្មភាពរបស់នាងនៅលើឆាក Fashion អន្តរជាតិចាប់តាំងពីអាជីពធ្លាក់ចុះកាលពីចុងឆ្នាំ២០២៣៕