ជារៀលរាល់៤ឆ្នាំម្តង យើងតែងតែមានថ្ងៃបន្ថែម សម្រាប់ថ្ងៃទី ២៩ ខែកុម្ភៈ ដែលត្រូវបានគេស្គាល់ថាជា “ឆ្នាំបង្គ្រប់”។ មនុស្ស​ជា​ច្រើន​​មាន​ចម្ងល់​អំពី​ខែ កុម្ភៈ​​ នេះ ដូច្នេះថ្ងៃនេះសារព័ត៌មាន KBN នឹងបកស្រាយជូនលោកអ្នក។

ឆ្នាំ​បង្គ្រប់​  វាតែងតែកើតមានឡើងជារៀង​រាល់​​​​ ៤​ឆ្នាំ​ម្ដង សម្រាប់ខែកុម្ភៈ ដែលធ្វើឱ្យខែនេះមាន២៩ថ្ងៃ។ បាតុភូតនេះ ​​​​ផ្អែក​លើ​ប្រតិទិន​នៃ​​ប្រព័ន្ធ​​​ព្រះអាទិត្យ​​ ​ខុស​ប្លែក​​ពី​ ប្រតិទិន​នៃ​បែប​​គ្រិស្តសាសនា ឬ​ហៅ​ថា​ប្រតិទិន​​​លោក​ខាង​លិច។It's a leap year. So why do we need to add another day to our calendar? - ABC News

គន្លង​​​​​​ ​​នៃ​ផែន​ដី ​​វិល ១​ជុំ​​​ពេញ​លេញ ​ជុំ​វិញ​ព្រះ​អាទិត្យ គឺ​ប្រើ​ពេល​សរុប​ពិត​ប្រាកដ ៣៦៥,២៤២២​ថ្ងៃ ប៉ុន្តែ​​សម្រាប់ ប្រតិទិន​​​លោក​ខាង​លិច គឺ​ប្រើ​​​ពេល​ត្រឹម​​៣៦៥​ថ្ងៃ។ ដូច​នេះ​​ឆ្នាំ​បង្គ្រប់ គឺ​ជា​ការ​បន្ថែម​ដែល​​ធ្វើ​ឲ្យ​​ ពេល​វេលា (ម៉ោង​និង​ប្រតិទិន) សព្វ​ថ្ងៃ ស្រប​ទៅ​​ជា​មួយ​​​ថេរវេលា​គន្លង​ផែនដី និង​​រដូវ​កាល​របស់​វា។

ម្យ៉ាវិញទៀតបើយោងទៅគេហទំព័រ History បានឱ្យដឹងថា “រាល់​ខែ​​​ដទៃ​ទៀត នៅ​ក្នុង​ប្រតិទិន​ អធិរាជ​រ៉ូម៉ាំង ជូ លីស សេ ហ្សា (Julius Caesar) មាន​ ៣០ ឬ​ ៣១​ថ្ងៃ ប៉ុន្តែ​​ចំពោះ​ខែ កុម្ភៈ​​​​គឺ​មិន​មាន ដោយ​សារ​​តែ​​ការ​កាត់​ចោល​​​​​​​​ ដោយ​​អធិរាជ​ ​រ៉ូម៉ាំង សេ ហ្សា អក ហ្គេស ស្ទេស (Caesar Augustus)។ ក្នុង​​សម័យ​​អធិរាជ​ ជូ លីស សេ ហ្សា (Julius Caesar) ខែ​កុម្ភៈ​មាន ៣០​ថ្ងៃ និង​​មាន​ខែ​មួយ​ យក​ឈ្មោះ​តាម​​​ទ្រង់ គឺ​ខែ July (ខែ​កក្កដា) មាន​៣១​ថ្ងៃ​ ចំណែក​ខែ​​ August (ខែ​សីហា) មាន​តែ​ ២៩​ថ្ងៃ។”Who was more intelligent? Julius Caesar or Augustus? - Quora

នៅ​ពេល សេ ហ្សា អក ហ្គេស ស្ទេស (​Caesar Augustus) ក្លាយ​ជា​អធិរាជ​ ទ្រង់​​បាន​បន្ថែម​​ ពីរ​ថ្ងៃ​ក្នុង​ខែ​របស់​ទ្រង់ ធ្វើ​ឲ្យ​ខែ សីហា​និង​ខែ​ កក្កដា​​មាន​ចំនួន​ថ្ងៃ​ស្មើ​គ្នា។ ដោយ​សារ​តែ​ជម្លោះ​បន្ថែម​ថ្ងៃ​​ក្នុង​ខែ​របស់​អធិរាជ​ទាំង​ពីរ​ ធ្វើ​ឱ្យ​ខែ​កុម្ភៈ​​បាត់​បង់​ថ្ងៃ៕

ប្រភព: History