ភ្នំពេញ៖ តូបលក់ដូររបស់អាជីវករមួយខ្នង នៅជាប់មាត់ស្ទឹងពោធិ៍សាត់ ត្រូវបានបាក់ស្រុតធ្លាក់ចូលក្នុងស្ទឹងខូូចខាត់ទាំងស្រុង។

ករណីនៃការបាក់ស្រុតនេះបានកើតឡើងនៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ត្រងចំណុចមាត់ស្ទឹង ទល់មុខច្រកចូលផ្លូវយាយអាន ដែលស្ថិតនៅភូមិស្វាយលួង ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh83szD8Q7xA619ngvNjbs6U_EXvR8zfdy5Xul6Vy9JTVeL9G5_BMeDGq9pHrnlp304pmRy6zCadjkJ-VEcZYjV4lwl6eNYCNnCVrrlAe7w_WSMmHy1jBjsIQsAQhY3HnQM30DjSR7-Wd5evS_JhUtj5JJVMNQ1qlr0JaQVQFB8PH12dBQ-auW4LRON/s720/photo_2022-11-02_08-11-47%20(2).jpg

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គេមិនទានដឹងចំនួននៃការខួចខាតនោះនៅឡើយ ខណៈភ្លាមៗនោះសមត្ថកិច្ចព្រមទាំងប្រជាពលរដ្ឋនាំគ្នា អន្តរាគមន៍ជួយសង្គ្រោះផងដែរ។

សូមជម្រាបជូនថា ករណីបាក់ស្រុតដី និងតូបលក់ចាប់ហួយ របស់អាជីវករមានឈ្មោះ គឹម ឈុនហ៊ួយ ដែលរស់នៅតាមច្រាំងស្ទឹងពោធិ៍សាត់ ស្ថិតក្នុងភូមិស្វាយលួង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មកដល់ពេលនេះ ពុំមាននរណាម្នាក់បាត់បង់ជីវិតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKSu1Oo7KecsjuKXmzCjXN3QcINnhueWvygptv9h8wM6qKey-Ec813vLjTOVH4SEH6YY6eArnlYKS7PI60Qc1x4-V-C588vzKQM_9pH0Y10sQ_V2NxgXW8Erqy1z76Ijlv_6RByJP9MVPhdtvzfIFQkCu17yeroSTBc56eQtynYlz2iY9t6ZUMgCld/s720/photo_2022-11-02_08-11-47.jpg

តាមការប៉ាន់ប្រម៉ាន អីវ៉ាន់ដែលក្រុមការងារអាចជួយសង្គ្រោះបាន មានប្រមាណ៧០% ដែលក្នុងនោះរួមមាន៖ ស្រាបៀរកំប៉ុង ដប ទឹកក្រូច ភេសជ្ជៈ នំ ចានស្នោរ…។ល។ រួមទាំងចានឆ្នាំង និងរបស់ក្លាស្សេង បាត់បង់ខ្លះ និងនៅសេសសល់មួយចំនួន សម្រាប់តូប គឺអាចរើបានស័ង្កសីជញ្ជាំង និងស័ង្កសីដំបូង ដោយឡែកសាបក្រោម គឺបាត់ស្រុតទាំងស្រុង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix66IRUuG0Sa65JULrqQJub0joz_J0qOSpwrAa_sFDKLUkePeU5IXC-u4F-rX8UQhSsvuNd7d7vilTDeyCnHFvvGtD9yW8F-yH9lFROSm0HEWRtWpzlQifJGqXgpsQ6MofCEga6HA0wsngTG-yLr7DI1lrhr9JZXCOxSppnkFYowWVncCiDqYKJmqW/s720/photo_2022-11-02_08-11-48.jpg