រដ្ឋធានីសេអ៊ូល៖ កូរ៉េខាងជើង បានគំរាមកំហែងវាយប្រហារ ទៅលើសមយុទ្ធយោធារួមគ្នារបស់កងទ័ពសហរដ្ឋអាមេរិក ជាមួយនឹងកូរ៉េខាងត្បូង ជាប្រទេសសម្ពន្ធមិត្តដ៏ជិតស្និទ្ធ នៅអាស៊ីបូព៌ា ហើយការព្រមានពីក្រុងព្យុងយ៉ាង នេះ ក៏មិនទាន់មានការឆ្លើយតប ពីក្រុងសេអ៊ូល នោះដែរ។

សារព័ត៌មាន AP បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ថា កូរ៉េខាងជើង កាលពីថ្ងៃអង្គារ បានបង្ហាញការគំរាមកំហែង ដោយឥតលាក់លៀម អំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីធ្វើឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង «ខាតបង់ដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្រ»។ ក្រុងព្យុងយ៉ាង បាន និង កំពុងតែបង្កើនសង្គ្រាមវោហារសាស្ត្រយ៉ាងក្ដៅគគុក សម្ដៅលើការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់កងទ័ពសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ដែលកំពុងតែបន្ត។South Korea air raid sirens blare after North fires missiles

ភាពរង្គោះរង្គើ នៅលើឧបទ្វីបកូរ៉េ បាន និង កំពុងតែកើនឡើងយ៉ាងខ្លាំង នៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ ដោយសារតែកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល មានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និង អនុម័តច្បាប់របស់ខ្លួន អនុញ្ញាតឱ្យមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរ វាយប្រហារជាមុន គ្រប់ស្ថានភាព។ ចំណែកក្រុមអ្នកជំនាញមួយចំនួន នៅតែសង្ស័យ ថា កូរ៉េខាងជើង អាចនឹងប្រើអាវុធនុយក្លេអ៊ែរ វាយប្រហារជាមុន ខណៈមានការប្រឈមមុខជាមួយនឹងកងទ័ពសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង។

កូរ៉េខាងជើង បានអះអាងថា ការសាកល្បងអាវុធរបស់ខ្លួន កាលពីពេលថ្មីៗនេះ មានន័យថា ជាសារព្រមានទៅដល់ក្រុងវ៉ាស៊ីនតោន និង ក្រុងសេអ៊ូល ជុំវិញសកម្មភាពធ្វើសមយុទ្ធយោធាជាបន្ដបន្ទាប់ រវាងប្រទេសសម្ពន្ធមិត្តទាំង២នេះ។ ក្រុងព្យុងយ៉ាង បានចាត់ទុកថា នេះជាការធ្វើសមយុទ្ធយោធា ហាត់សមឈ្លានពាន រួមទាំងសមយុទ្ធ នៅសប្តាហ៍នេះ មានការពាក់ព័ន្ធនឹងយន្តហោះចម្បាំងរបស់សម្ពន្ធមិត្តទាំង២ ប្រហែល២៤០គ្រឿង ផងដែរ។China, Thailand to hold joint military drill

លោក ប៉ាក ជុង ចុន (Pak Jong Chon) លេខាបក្សពលករ កំពុងតែកាន់អំណាច ហើយត្រូវបានគេចាត់ទុក ថា ជាមនុស្សស្និទ្ធស្នាលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានហៅការធ្វើសមយុទ្ធរបស់ទ័ពអាកាសសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ថា ជាការ«ឈ្លានពាន និង បង្កហេតុ»។

មន្រ្ដីស្និទ្ធស្នាលនឹងមេដឹកនាំកូរ៉េខាងជើង រូបនេះ បានចោទប្រកាន់មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក អំពីការធ្វើឲ្យដួលរលំរបបកូរ៉េខាងជើង ដោយសារតែមានទិសដៅគោលនយោបាយដ៏សំខាន់មួយ នៅក្នុងសេចក្តីយោងជាក់ស្តែងមួយ ជុំវិញរបាយការណ៍យុទ្ធសាស្ត្រការពារជាតិរបស់មន្ទីរបញ្ចកោណ បានចេញផ្សាយ កាលពពេលថ្មីៗនេះ។ របាយការណ៍ បានបញ្ជាក់ ថា ការវាយប្រហារនុយក្លេអ៊ែរណាមួយរបស់កូរ៉េខាងជើង ប្រឆាំងនឹងសហរដ្ឋអាមេរិក ឬ សម្ពន្ធមិត្ត និង ដៃគូរបស់ខ្លួន «នឹងនាំឱ្យមានការបញ្ចប់របបនេះ»។US Military Ramps Up Drills as North Korea Prepares Major Launch

ស្របពេលមានភាពតានតឹង នៅក្នុងតំបន់នោះ នាវាផ្ទុកយន្ដហោះរបស់សហរដ្ឋអាមេរិក ដើរដោយថាមពលនុយក្លេអ៊ែរ USS Ronald Reagan កាលពីដើមខែតុលា កន្លងទៅនេះ ក៏បានទៅចូលរួម ធ្វើសមយុទ្ធយោធា នៅលើដែនទឹករបស់កូរ៉េខាងត្បូង ផងដែរ។ ការធ្វើសមយុទ្ធយោធារបស់សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត នៅអាស៊ីបូព៌ា ជាញឹកញាប់នេះ បានកើតឡើង ចំពេលកូរ៉េខាងជើង បាញ់ផ្លោងមីស៊ីល ជាញឹកញាប់ បង្កអសន្ដិសុខ និង ស្ថិរភាព នៅក្នុងតំបន់ និង សហគមន៍អន្ដរជាតិ៕