ភ្នំពេញ៖ កាលពីម្សិលមិញយោងតាមការបង្ហោះនៅលើបណ្ដាញសង្គមផ្ទាល់របស់ ម្ដាយជនរងគ្រោះ អ្នកស្រី Sim Sokunthea បានបង្ហោះសារថា “ កូនស្រីខ្ញុំទៅគ្មានថ្ងៃត្រលប់បន្សល់ទុកចៅមួយ ព្រោះតែគ្រូពេទ្យនៅ Orgkid កោះពេជ្រ” ។

យ៉ាងណាមិញបន្ទាប់ពីមានការផ្សាយក្នុងបណ្ដាញសង្គមមក ខាងមន្ទីរពេទ្យ អឃីត បានចេញការបកស្រាយយ៉ាងដូច្នេះថា៖

“សូមបង្ហាញជូនករណីកំរដែលអាចកើតមានលើស្រ្តីមានផ្ទៃពោះ ឬ កំពុងសម្រាល ឬក្រោយសម្រាលដោយធម្មជាតិឬដោយការវះកាត់ករណីការជ្រាតទឹកភ្លោះរបស់កូនចូលក្នុងសសៃឈាមសួតរបស់ម្តាយដែលបង្ករជាបញ្ហាធ្ងន់ធ្ងរដល់បាត់បង់អាយុជីវិតរបស់ម្តាយឬទារក
រោគសញ្ញា
– ស្រ្ដីចុកទ្រូងឬពិបាកដកដង្ហើម
– មានការហើមសួតភ្លាមៗនោងធ្ងន់ធ្ងរ
– សម្ពាពឈាមធ្លាក់ចុះភ្លាមៗ
– បាត់បង់ស្មារតីឬប្រកាច់ភ្លាមៗ
– ចង្វាក់បេះដូងកើនឡើងភ្មាមៗ
– ករណីខ្លះម្តាយមានធ្លាក់ឈាមធ្ងន់ធ្ងរដោយសារឈាមអត់កក

មូលហេតុ៖
– ដោយសារការជ្រាតចូលនៃបំណែកតូចៗនៃទឹកភ្លោះរបស់កូនចូលក្នុងសសៃឈាមម្តាយហើយចូលទៅស្ទះនៅក្នុងសសៃឈាមនៅក្នុងសួតរបស់ម្តាយធ្វើអោយម្តាយមានអាការះស្ទះសសៃឈាមភ្លាមៗហើយបណ្តាលអោយគាំងបេះដូង(ភាគច្រើនស្លាប់ភ្លាមៗនៅនឹងកន្លែងដែលមិនអាចអោយគ្រូពេទ្យសង្គ្រោះទាន់ពេលវេលាបានទេ)

កក្តាហានិភ័យ៖
-កើតមាន1នាក់ក្នុងចំណោមស្រ្តីពពោះ10000នាក់ (1/10000នាក់)
– មកដល់បច្ចុប្បន្នគេមិនអាចដឹងបានពីមូលហេតុច្បាល់លាស់នៅឡើយទេ។
ផលវិបាក៖
– ស្រ្តីមានការពិការនៅខួរក្បាលដោយសារមិនមានឈាមគ្រប់គ្រាន់ទៅចិញ្ចឹមខួក្បាល
– ការសម្រាកពេទ្យនៅផ្នែកសង្គ្រោះបន្ទាន់រយះពេលយូរ
– កូនអាចស្លាប់ក្នុងពោះបើករណីស្ត្រីធ្វើទុកពេលមិនទាន់បានសម្រាលទារក (កូនមិនទាន់បានសម្រាលចេញមក)
– អត្រាស្លាប់របស់ម្តាយខ្ពស់ទោះបីជានៅក្នុងប្រទេសអភិវឌ្ឍន៍ដោយ។

ករណីនេះជួបប្រទះរាល់គ្រប់សម្ភពទាំងអស់មិនថានៅក្នុងប្រទេសកម្ពុជាឬក្រៅប្រទេសទេ ពេលដែលកើតមានករណីនេះឡើងគ្រូពេទ្យបានត្រឹមតែជួយសង្គ្រោះអស់ពីលទ្ធភាពតាមតែអាចធ្វើបាន លទ្ធផលយ៉ាងណាសម្រេចលើព្រហ្មលិខិតទាំងស្រុង ពីព្រោះគ្រូពេទ្យមិនមែនជាទេវតាដែលអាចប្រោះមនុស្សបានទេ កើតចាស់ឈឺស្លាប់ជារឿងធម្មតាដែលមិនអាចជៀសរួចបាន។

មន្ទីរពេទ្យអឃីតមានសម្ភារះទំនើបគ្រប់គ្រាន់សម្រាប់ក្នុងការជួយសង្គ្រោះនៅនឹងកន្លែងទាន់ពេលវេលា ហើយបានធ្វើរោគវិនិឆ្ឆ័យត្រឹមត្រូវពីករណីគ្រោះថ្នាក់កើតឡើង។

សូមមេត្តាកុំយកប្រពន្ធផ្សព្វផ្សាយហ្វេសប៊ុកមកខមិន​ ឬកាត់ក្តីលើគ្រូពេទ្យអោយសោះ។ មន្ទីរពេទ្យមានឯកសាយោងនិងភស្តុតាងគ្រប់គ្រាន់សម្រាប់បកស្រាយជូនលោកអ្នកតាមតំរូវការ។ សូមអគុណ” ៕