Home តារាជាតិ តើ ប៊ី សុធារី និង អ៊ិន លក្ខិណា ពិតជាមានឈ្លោះគ្នាមែនឬយ៉ាងណា?

តើ ប៊ី សុធារី និង អ៊ិន លក្ខិណា ពិតជាមានឈ្លោះគ្នាមែនឬយ៉ាងណា?

95
0

រយៈពេលចុងក្រោយនេះសម្ព័ន្ធភាពរវាង ប៊ី សុធារី និង អ៊ិន លក្ខិណា មានការពិភាក្សាយ៉ាងទូលំទូលាយក្រោយអ្នកទាំងពីរលែងស្និទ្ធស្នាលគ្នាដូចមុនទោះបីជាចូលរួមកម្មវិធីតែមួយក៏ដោយ។ ជាពិសេសគេបានឃើញ ប៊ី សុធារី បានបង្ហាញសកម្មភាពជាច្រើនជាមួយនឹង ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលធ្វើឱ្យមនុស្សមួយចំនួនគិតចេញនូវរឿងជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDLrslhDZsFbYy0RQng-xlLTiCVOPcKDiQvPRGRf1lDoZoCFcpOJpFkbm5l7N40TJnDahau3ehjuTVr8_oJMJYHpQvfcRD0oDXfLtCOm9AxNH2F6vX-irCw7JHeGj2O7l2VER3541Xg238ajJ-lsSQg1B9KheuDukc0N1jnZ4DLfgjkiSl73CI6JhJse5T/s2048/image_2026-04-07_14-58-17.png

អ្នកតាមដានវិស័យបវរកញ្ញាអាចនឹងឃើញមានការបង្ហោះជាច្រើននៅលើបណ្តាញសង្គម កទាក់ទងនឹងបវរកញ្ញាល្បីឈ្មោះពីររូបគឺ អ៊ិន លក្ខិណា និង ប៊ី សុធារី។ កាលពីមុន អ្នកគាំទ្របានឃើញអ្នកទាំងពីរមានភាពចុះសម្រុងគ្នាយ៉ាងខ្លាំងដោយទៅណាមកណាជាមួយគ្នាទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសជាដើម។ អ្វីដែលធ្វើឱ្យមនុស្សជាច្រើនមានការសង្ស័យថាអ្នកទាំងពីរលែងមានទំនាក់ទំនងល្អដូចមុនគឺពួកគេលែងទៅណាមកណាជាមួយគ្នាសូម្បីតែចូលរួមកម្មវិធីតែមួយហើយគ្មានសូម្បីថតរូបមួយសន្លឹកជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQqNd9Ikg1JGhhc2N1DAkFyHnz6PfvWI1zptH2xf_oM7pKwT8PcL3JXBsQ4J48g1Bm1KvYHSmro7H9j53kDpCVBoqYQqmWx9S_YQfIjRYDN0OYqvF08_6BHlSeFhWaKth9iJrkBkBBg0o85UobD0urjqALaSyTPd0t8tbuV9xLjyRVZ1FxaobeKFEITbhP/s1920/image_2026-04-07_14-58-13.png

ភ្លើងកម្តៅកាន់តែខ្លាំងនិងបែងចែកជាមតិជាច្រើនគឺនៅពេល ប៊ី សុធារី ធ្វើវីដេអូជាច្រើនជាមួយនឹង ពេជ្រ វត្តីសារ៉ាវឌ្ឍី និងបវរកញ្ញាផ្សេងទៀត រហូតមានទាំងអ្នកមួយចំនួនចោទប្រកាន់ថាអស់ប្រយោជន៍ក៏លែងរាប់គ្នាជាដើម។ យ៉ាងណាមិញ មតិដែលអធ្យាក្រឹតបានបង្ហាញថា ប៊ី សុធារី និង លក្ខិណា ពុំមានរឿងអ្វីជាមួយគ្នាឡើយ។ ទោះបីជាពួកគេមិនបានដើរជាមួយគ្នាមិនមែនមានន័យថាពួកគេឈ្លោះទាស់ទែងគ្នានោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1n7YdL2rBrjOqBu7YfUbuT69gU4D0_WXYO_xKZAANxnuDDzgC8Ail2wfMVVlJkzfF9QC0Xx-H0wzH6nPmiaTIEsPFD4teUvjFylm5fckLY994XK5bVY945YQRKBfSVL3mjDQBbHTzOyPCyNqQSqLUVV3XrNwWu3Od2gattFFHegB3hABa4hxxv_0dUFfa/s1920/image_2025-08-04_15-12-54%20(2).png
លើសពីនេះទៅទៀត អ្នកនិយាយពីវិស័យបវរកញ្ញាម្នាក់ដែលជាម្ចាស់ផេក Review តាមអារម្មណ៍ បានលើកឡើងថា សុធារី និង លក្ខិណា គឺមានការងាររវល់ៗខ្លួនទាំងការសិក្សានិងការងារផ្សេងៗគ្នា។ លក្ខិណា គឺបានធ្វើមាតិកាផ្សព្វផ្សាយវប្បធម៌និងទេសចរណ៍ជាមួយនឹងបងស្រី ចំណែកឯ ប៊ី សុធារី ពេជ្រ វត្តីសារ៉ាវឌ្ឍី ចន សុទីម៉ា និង ហុក សារិតុលា ស្ថិតក្រោមការគ្រប់គ្រងតែមួយទើបពួកគេមានឱកាសធ្វើការថតវីដេអូជាមួយគ្នាញឹកញាប់ហើយនេះក៏មិនមែនជារឿងចម្លែកដែរ។ ការលើកឡើងដែលបញ្ជាក់ថាពួកគេគ្មានជម្លោះសាមីខ្លួនទាំងពីរគឺ លក្ខិណា និង សុធារី ក៏បានចូលទៅខម្មិនក្នុងន័យបញ្ជាក់ពីអំណះអំណានដែលបានលើកឡើងដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJyTRZWisbLOffRNPAopPONeuDmmWZnmVgNoRfe9VjXl-ENQZFUISrnoB7jOFnyGO9UP7IWr41gd4eJgLZIS1uFuWR_7LMt_c0zXqennRLBOiN5fcIpwE8QmjbEBVUJGZabsFp5c7wWtPr8RZVVv_snQI46bcq6_WltiKBTTpJTWjlwGwQV7TkkUazwIXU/s2048/image_2025-10-16_13-58-11%20(2).png
អ្វីដែលអ្នកគាំទ្រអាចមើលឃើញបន្តទៀត អំឡុងពេល អ៊ិន ម៉ូលីកា បងស្រី អ៊ិន លក្ខិណា ពុំបានជាប់កម្មវិធីប្រកួតមួយកាលពីកន្លងមកថ្មីៗនេះ ប៊ី សុធារី បានបង្ហាញការលើកទឹកចិត្ត ស្របពេលដែល លក្ខិណា ក៏បានចូលទៅខម្មិនការស៊ែររបស់ សុធារី ដូចគ្នា។ កន្លងមក លក្ខិណា ក៏ធ្លាប់ចេញមកបញ្ជាក់ម្តងហើយថានាងពុំមានបញ្ហាចម្រូងចម្រាសជាមួយនឹង ប៊ី សុធារី នោះទេ។ ការមានមតិវែកញែកនៅលើបណ្តាញសង្គមអាចកើតចេញពីអ្នកគាំទ្រមួយចំនួនដែលមានការគិតលើសលប់រហូតប៉ាន់ស្មានថាអ្នកទាំងពីរមានជម្លោះជាមួយគ្នាតែប៉ុណ្ណោះ៕