Home ព័ត៌មានអន្តរជាតិ ទឹកនៅទន្លេអាម៉ាហ្សូន ស្រាប់តែឡើងកម្តៅខ្លាំងខុសធម្មតា រហូតដល់ ៨៦ អង្សារសេ

ទឹកនៅទន្លេអាម៉ាហ្សូន ស្រាប់តែឡើងកម្តៅខ្លាំងខុសធម្មតា រហូតដល់ ៨៦ អង្សារសេ

66
0

ទឹកនៅទន្លេអាម៉ាហ្សូនក្នុងប្រទេសប៉េរ៉ូ ស្រាប់តែឡើងកម្តៅខ្លាំងខុសធម្មតា រហូតដល់ ៨៦ អង្សារសេ ដែលល្មមនឹងស្ងោរវត្ថុណាមួយ ដែលធ្លាក់ចូលទៅក្នុងទឹកដោយមិនដឹងខ្លួន ហើយប្រសិនបើលោកអ្នកច្រឡំលាងដៃ លាងជើងនៅទឹកនោះ ច្បាស់ណាស់ស្បែករបស់អ្នកនឹងរលាកជាក់ជាមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQnh1irAfgrycrC_4btLcaLPSCsjqbichP574I2II3_Sc_TZqoXm6ov6V3nGJ0F3F-xXNRKwrPJH04DLrAj4cztvwPo9Ys0rObLcLCPl5PzfrNLAe-BW7AcfX2m7fTFrWM8PiLRDjKmbDRn2cR2ZRatpDxJ1ss45tUHrdKQNSkql4C82cgjuU1fNHgEl-9/s1400/image_2024-11-25_10-40-22%20(2).png

ទន្លេ Shanay-timpishka ស្ថិតក្នុងប្រទេសប៉េរ៉ូ ត្រូវបានគេស្គាល់ថាជាទន្លេមួយក្នុងចំណោមទន្លេអាម៉ាហ្សូន ធ្លាប់តែជាទឹកត្រជាក់ ស្រាប់តែឡើងកម្តៅខ្លាំងខុសធម្មតា បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ អ្នកវិទ្យាសាស្ត្រកំដៅផែនដីលោក Andrés Ruzo បាននិយាយថា ទន្លេនេះលាតសន្ធឹងប្រវែង ៦.២៤ គីឡូម៉ែត្រ ជាមួយនឹងសីតុណ្ហភាពជាមធ្យម ៨៦ អង្សារសេ ដូច្នេះការនៅជិតទន្លេនេះគឺគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះសូម្បីតែសត្វព្រៃដើរឆ្លងកាត់ទឹកពុះនេះក៏រងរបួសដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI68odREQXMg1fUQWNQ5gg95LkR0_DirHz0V9O-qQtOsHJtDxxyRdFuh2mV4FBREqDW91y0KHF1lwO4wl_7kl13jN0QADFe37HWlZh8H0FexTBNNCKShB4kchQRQ4fmU057XtlB9U9JhZWYCml4zSCjiwtxMjkzhotrKLKECymZAJ-sMIeBwIGi3GfRc9Q/s1400/image_2024-11-25_10-40-22.png

លោក Andrés Ruzo បានបន្តថា ទឹកក្តៅបែបនេះទំនងជាប់ទាក់ទងនឹងប្រភពទឹកក្ដៅក្នុងផែនដី មានន័យថាវាប្រហែលទាក់ទងនឹងសកម្មភាពភ្នំភ្លើងក្រោមដី ទោះជាយ៉ាងណា ព្រៃអាម៉ាហ្សូនមិនមានទីតាំងនៅជិតភ្នំភ្លើងណាមួយឡើយ។ ទោះបីជាយ៉ាងនេះក្តី អ្នកស្រាវជ្រាវផ្សេងទៀតបានប៉ាន់ស្មានថា មូលហេតុដែលទឹកទន្លេនេះឡើងកម្តៅក្តៅខ្លាំងរហូតដល់ ៨៦ អង្សារសេ គឺដោយសារទន្លេអាចមានប្រភពចេញពីផ្ទាំងទឹកកកនៅ Andes។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8oEV_mnibQIYDUC0LONz_OL9SrFwES_Za5y6z8JWEt2W26-ZeC5hlF9dEmy4Gp2xk0S_ui9yNVBDLVU001D_TbODTyZ61mAeTyo584t6PSRQPdiIhJJHMjr9sOohYlxfmqAbd8ODPqjUffhbccJklzOxdID5b49rXKgU6iKdlJ4KOxKCNsTlh6Az4-E2K/s3072/image_2024-11-25_10-40-23.png
ទឹកកករលាយជ្រាបចូលជ្រៅនៅក្រោមដី បង្កឱ្យមានការកកកុញកំដៅក្នុងផែនដី ជាហេតុធ្វើឱ្យទន្លេ Shanay-timpishka ឡើងកម្តៅ។ លើសពីនេះតំបន់ជុំវិញទន្លេ Shanay-timpishka ក៏ត្រូវបានគំរាមកំហែងដោយការកាប់បំផ្លាញព្រៃឈើ គម្រោងអភិវឌ្ឍន៍ និងការទាញយកឥន្ធនៈហ្វូស៊ីលផងដែរ។ ទោះជាយ៉ាងណា នេះគ្រាន់តែជាការប៉ាន់ស្មាននោះទេ មិនទាន់មានចម្លើយច្បាស់លាស់អំពីមូលហេតុនៃការឡើងកម្តៅទឹកទន្លេនោះឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivL5R0qoYvH47sewMnJ2KcCoEYmb1P-oP7jUlkRfEt9oFyCZrktyV5GQUcXHirYF2HQZUn427RxngWmQKydn9kvP_CeCnvOC5D4IDXFvqxiW8fNIY2BA8hcKoww6-cj6cZZCeX-lNaC-jXWYINkExhfoJ3kZhbH9_2CePf2Z6CKjaqm3o6_rjP0WhmN2Mr/s1000/image_2024-11-25_10-40-26.png
គួរបញ្ជាក់ដែរថា ទន្លេអាម៉ាហ្សូនគឺជាទន្លេមួយស្ថិតនៅទ្វីបអាមេរិកខាងត្បូង ដែលមានប្រភពនៅប្រទេសប៉េរូ និងហូរឆ្លងកាត់ប្រទេសកូឡុំប៊ី ។ បន្ទាប់មក ទឹកទន្លេក៏ហូរចូលក្នុងមហាសមុទ្រអាត្លង់ទិក និងប្រទេសប្រេស៊ីល។ ទន្លេអាម៉ាហ្សូនមានប្រវែងសរុបចំនួន៦.៥០០ គីឡូម៉ែត្រ ហើយនៅរដូវវស្សា វាក្លាយជាទន្លេមានទទឹងធំបំផុតនៅលើពិភពលោក៕