Home ព័ត៌មានសេដ្ឋកិច្ច សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃការងារជួសជុលថែទាំអគារ (១-ជួសជុលបន្ទប់ទឹក ស្រី ប្រុស ៦បន្ទប់ ទំហំ ៤០ម២ ២-ជួសជុលដំបូលពិដាន...

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃការងារជួសជុលថែទាំអគារ (១-ជួសជុលបន្ទប់ទឹក ស្រី ប្រុស ៦បន្ទប់ ទំហំ ៤០ម២ ២-ជួសជុលដំបូលពិដាន ទំហំ ២៨០ម២) សម្រាប់ ឆ្នាំ២០២៦

96
0

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប សូមអញ្ជើញក្រុមហ៊ុន/សហគ្រាស ដែល មានលក្ខណៈសម្បត្តិ ចូលរួមពិគ្រោះថ្លៃការងារជួសជុលថែទាំអគារ (១-ជួសជុលបន្ទប់ទឹក ស្រី ប្រុស ៦បន្ទប់ ទំហំ ៤០ ម២២-ជួសជុលដំបូលពិដាន ទំហំ ២៨០ម២) សម្រាប់ ឆ្នាំ២០២៦។

ក្រុមហ៊ុន/សហគ្រាសទាំងអស់ ដែលមានចំណាប់អារម្មណ៍ អាចទាក់ទងជាមួយក្រុមលទ្ធកម្ម នៃមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប ដែលមានអាសយដ្ឋាននៅ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប តាមរយៈលេខទូរស័ព្ទ ០៨៥ ៥៤៧ ៧៧៧, ០១២ ៣៥៤ ៧២៧, ០១២ ៧១៥ ១៣១ អ៊ីម៉ែល nobvannakcdc@gmail.com គេហទំព័រ ។ ឯកសារពិគ្រោះថ្លៃត្រូវបានផ្តល់ជូនក្រុមហ៊ុន/សហគ្រាសដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ ក្រុមហ៊ុន/សហគ្រាសត្រូវបំពេញឯកសារពិគ្រោះថ្លៃ ហើយប្រគល់ជូនក្រុមលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៩:០០នាទី គត់។

ការបើកសំណើពិគ្រោះថ្លៃ ប្រព្រឹត្តទៅនៅការិយាល័យក្រុមលទ្ធកម្ម តាមអាសយដ្ឋានខាងលើ ចាប់ពីវេលា ម៉ោង ៩:០០នាទីគត់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។

មួយគត់។ ក្រុមហ៊ុន/សហគ្រាសដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើពិគ្រោះថ្លៃបានតែ

ក្រុមហ៊ុន/សហគ្រាសដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយក្រុមលទ្ធកម្ម ដើម្បីទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIPupjbgHX9pyERwchv62uVyRsm-jsgVd5NtohlMQ7JcgzMTidb55V2y0j82R9WB1b41hkzKYaZRnqo-p0rwas6rvXv6N7jIlbX6_-W9eM-PpmfIdcWhVrStCgqwrukYR4jD1NfCRzChYJWNss3g_f0ve_J7uIuy8SEH5r2LNcPWIeFplKGVhsj2Qoz1U/s1876/photo_2026-07-15_15-22-10.jpg