Home ព័ត៌មានអន្តរជាតិ មនុស្សជាង ៦លាននាក់ ដាក់ញត្តិទាមទារឱ្យ FIFA ដកក្រុមអាហ្សង់ទីន ចេញពី World Cup

មនុស្សជាង ៦លាននាក់ ដាក់ញត្តិទាមទារឱ្យ FIFA ដកក្រុមអាហ្សង់ទីន ចេញពី World Cup

69
0

រឿងធំហើយ! មនុស្ស ៦លាននាក់នៅទូទាំងពិភពលោកបានចោ.ទប្រកាន់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ថាមានភាពលំអៀង និងផ្តល់ផលប្រយោជន៍ពិសេសដល់ Lionel Messi។ រលកនៃការខឹ.ងសម្បារដ៏កក្រើកនេះ បានជំរុញឱ្យពួកគេរួមគ្នាដាក់ញត្តិអនឡាញផ្លូវការមួយ ដើម្បីទាមទារឱ្យបណ្តេញក្រុមការពារតំណែងជើងឯកអាហ្សង់ទីន ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2026 ជាបន្ទាន់ នាលំដាប់ពាក់កណ្តាលខែកក្កដានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCoJMhzAn-duBKTmqiRyjAxHY7YR8SkqkN7lMqzpkjB-ZqyOvg8HgvMWc9XMZUhnLEETSufR9qWnjU1xun5W-4RIiNRHT-QsBwb4pJ09rbKWtgrd-ZGvIhvEsQhnUBB-ExPVHAoq_fKJTF-45ff4tlb39m88m2nHKCTdCzLAYw0SS-4S_oOK9-ZHxbm44/s800/photo_2026-07-15_13-34-17.jpg

យោងតាមរបាយការណ៍ដែលទើបតែចេញផ្សាយដោយសារព័ត៌មាន South China Morning Post បានឱ្យដឹងថា ញត្តិអនឡាញដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានបង្កើត និងបង្ហោះនៅលើគេហទំព័រឯករាជ្យមួយឈ្មោះ។ មូលហេតុចម្បងដែលនាំឱ្យផ្ទុះចលនានេះ គឺការចោទប្រកាន់ថា អាជ្ញាកណ្តាលនិងប្រព័ន្ធគ្រប់គ្រងរបស់ FIFA តែងតែបង្ហាញភាពលំអៀង និងយោគយល់ខ្លាំងពេកមកលើក្រុមអាហ្សង់ទីន។ ក្រុមអ្នកបង្កើតញត្តិបានសរសេររិះគន់ចំហៗថា «វាច្បាស់ណាស់ថា FIFA និងអាជ្ញាកណ្តាលគឺលំអៀងទៅរក លីយ៉ូណែល មេសស៊ី និងអាហ្សង់ទីន។ តើពិភពលោកដទៃទៀតប្រកួតធ្វើអ្វី បើអ្នកឈ្នះត្រូវបានគេកំណត់ទុកមុនទៅហើយនោះ? ដកអាហ្សង់ទីនចេញពី World Cup ដើម្បីផ្តល់ឱកាសស្មើភាពគ្នាដល់ក្រុមដទៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAvAKzfyyo3LyALzWmC2pVyhej9Sv2BSPorYRttMtPhjSqHjPWhHj6K_Q3pgzW6VD0g_EZOWGmJ5i192sTfCsGYT44rStRDQlDpsvKnrzQoIsF5ZUbZUhH3z6OGsp_-e7yZ-T7GLDqBgx7BMonDmwxvZG1AFVcMOw-Ri85g573huHKxmirpVhe0aDdspE/s665/photo_2026-07-15_13-34-17%20(3).jpg

ចរន្តនៃការចុះហត្ថលេខាបានហក់ឡើងយ៉ាងគំហុកដល់ទៅជាង ៦,០០,០០០ ហត្ថលេខា គិតត្រឹមថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០២៦ នេះ គឺបន្ទាប់ពីការប្រកួតដ៏ចម្រូងចម្រាសរវាងអាហ្សង់ទីន និងក្រុមជម្រើសជាតិអេហ្ស៊ីប នៅក្នុងវគ្គ ១៦ ក្រុមចុងក្រោយ។ នៅក្នុងការប្រកួតនោះ អេហ្ស៊ីបបាននាំមុខមុន ២-០ ប៉ុន្តែអាហ្សង់ទីនបានធ្វើការវាយបកបកត្រឡប់មកឈ្នះវិញ ៣-២ ដោយរកបាន ៣ គ្រាប់ក្នុងរយៈពេល ១៣ នាទីចុងក្រោយ ដែលកត្តានេះធ្វើឱ្យអ្នកគាំទ្រអេហ្ស៊ីប និងមហាជនជុំវិញពិភពលោកថ្កោលទោសថាការកាត់សេចក្តីរបស់អាជ្ញាកណ្តាលមានភាពមិនប្រក្រតីខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8U1lCVrrSGZe8k3fHxJPCX8fK3fZSaDzl7v7gACTYM_3_kMRLSicOr6AJFvn5hmfE5-tIY2W7xLjl2zjXPNRdZNLuv99KDxI-W5ibLOnWV8sGqBPA6A24a2LY6gpMzz_FgxOV0GZ_KbqFlS5Nlkzc-ZcOJLfQ9EX10x5pyAMr3PjL1MU0mT3n4dZCVjk/s1280/photo_2026-07-15_13-34-17%20(4).jpg

ជុំវិញវិបត្តិកីឡាដ៏ក្តៅគគុកនេះ លោក Lionel Scaloni មេគ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន បានចេញមុខទាត់ចោលរាល់ការចោទប្រកាន់ទាំងស្រុង។ លោកបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ការរៀបចំលទ្ធផល ឬការលំអៀងគឺ «មិនអាចទៅរួចឡើយ» នៅក្នុងសម័យកាលដែលមានបច្ចេកវិទ្យាជំនួយអាជ្ញាកណ្តាលវីដេអូ ដ៏ទំនើបនាពេលបច្ចុប្បន្ន។ ជាងនេះទៅទៀត ផ្អែកលើទិដ្ឋភាពច្បាប់ និងបទបញ្ជាផ្ទៃក្នុង តាមធម្មនុញ្ញរបស់ FIFA ញត្តិអនឡាញបែបស៊ីវិលគឺពុំមានឥទ្ធិពលគតិយុត្ត ឬកម្លាំងច្បាប់ដែលអាចបង្ខំឱ្យដកក្រុមបាល់ទាត់ណាមួយចេញពីការប្រកួតផ្លូវការនោះឡើយ ដរាបណាគ្មានការរកឃើញភស្តុតាងជាក់ស្តែងនៃអំពើពុករលួយ ឬការស៊ីសំណូកណាមួយនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU6YAOtVdKXhpNmV_Jrtv3C8llH816g7xw56fEKwCoN5r2ufSLDCWF6YGhRS7R7hXPbBfyxO1g9KaDJN2Qeh1IUaag590rkRZJtzD0Q7MX6DjxLMF404XCmtzzyPH6G51EZq2aqbnYPHay32ghHwzYRjsg2CcaiH3EkIk-m80ILdNI4nLO64iZUMEJvJ8/s1280/photo_2026-07-15_13-34-17%20(2).jpg

ទោះបីជាញត្តិដេញអាហ្សង់ទីនចេញពី World Cup 2026 មានអ្នកគាំទ្ររាប់លាននាក់ និងបានបង្កើតជាប្រវត្តិសាស្ត្ររញ្ជួយវិស័យកីឡាក៏ដោយ ក៏វាមិនអាចរារាំងដំណើររបស់ក្រុមការពារជើងឯកមួយនេះ ក្នុងការបន្តទៅប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានឡើយ។ ព្រឹត្តិការណ៍នេះបានគូសបញ្ជាក់ពីការបែកបាក់មតិគ្នាយ៉ាងខ្លាំងរវាងអ្នកគាំទ្របាល់ទាត់ងប់ងល់ និងប្រព័ន្ធយុត្តិធម៌នៃច្បាប់កីឡា។ បច្ចុប្បន្ន ពិភពលោកកំពុងរង់ចាំមើលយ៉ាងអន្ទះសារថា តើក្រុមអាហ្សង់ទីន និងកំពូលខ្សែប្រយុទ្ធឆ្នើម លីយ៉ូណែល មេសស៊ី នឹងអាចប្រើប្រាស់សមត្ថភាពពិតប្រាកដនៅលើទីលានដើម្បីបំបិទមាត់ក្រុមអ្នករិះគន់ និងការពារពានរង្វាន់ពិភពលោកមួយនេះបានជោគជ័យដែរឬយ៉ាងណា ៕