Home ព័ត៌មានអន្តរជាតិ ចិនជាប់ចំណាត់ថ្នាក់ទី៣ ផ្នែកប្រើប្រាស់មនុស្សយន្តច្រើនបំផុតដើម្បីជំនួសការងារបុគ្គលិកក្នុងផ្នែកឧស្សាហកម្ម

ចិនជាប់ចំណាត់ថ្នាក់ទី៣ ផ្នែកប្រើប្រាស់មនុស្សយន្តច្រើនបំផុតដើម្បីជំនួសការងារបុគ្គលិកក្នុងផ្នែកឧស្សាហកម្ម

56
0

ប្រទេសចិន ៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានស៊ីនហួររាយការណ៍ថា ការរីកចម្រើនយ៉ាងខ្លាំងលើការអភិវឌ្ឍបច្ចេកវិទ្យាមនុស្សយន្តបានធ្វើឱ្យចិនជាប់ចំណាត់ថ្នាក់ទី៣ វ៉ាដាច់អាល្លឺម៉ង់ ផ្នែកប្រើប្រាស់មនុស្សយន្តច្រើនបំផុតក្នុងរោងចក្រឧស្សាហកម្ម កាលពីឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD_4yUrxHJQg4VgC3R2i3iWbMjxysbwsDbIQJWb_hAriPOLdDS5E0Z1LNh5pfqvGTAlHj9lMDN6azOUDEd2gGit8VeKr50iRvvCCOmZbt6JlUwLaiL_Q8e_kL9f5HbbX0S2yNktvckb9bKRzYlh1CVsHGNzyj7PMFd4jtmcAI42YUHqX0e23508RCqyIzk/s1199/image_2024-11-25_10-17-27.png

ប្រទេសចិនបានប្រើប្រាស់មនុស្សយន្តចំនួន៤៧០គ្រឿង ក្នុងចំណោមបុគ្គលិក១ម៉ឺននាក់ នៅឆ្នាំ២០២៣ ។ ចំនួននេះកើនឡើងយ៉ាងខ្លាំង បើប្រៀបធៀបនឹងការប្រើប្រាស់មនុស្សយន្ត៤០២គ្រឿង កាលពីឆ្នាំ២០២២ ហើយវាកើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០១៩ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsSRLUaQjq23X5c0tiC6XoUoWgdbQGzFrc3_Q8gfKBFRWQ2xDrxh81-6UxhjH_zEeFLXtUxjK79nsyTEN_RChIqSvyT0mbwGbuMeetjQfu6-C-f0ZdbO-MSPYSjjoR_jmhjEMtkv71aHcJjTIzy2nerY_y9oyFrBKYFfE8jSBQHAXeBl6emyZV-x6Qyg3Q/s1280/image_2024-11-25_10-17-28.png

ចិនបានវិនិយោគប្រាក់យ៉ាងច្រើនលើបច្ចេកវិទ្យាមនុស្សយន្ត ហើយបច្ចេកវិទ្យារបស់ចិនបានកើនឡើងយ៉ាងខ្លាំង ។ បើតាមរបាយការណ៍បញ្ជាក់ថា ចិនទើបតែជាប់ចំណាត់ថ្នាក់កំពូលក្នុងចំណោម១០ប្រទេសលើពិភពលោក ផ្នែកបច្ចេកវិទ្យាមនុស្សយន្តកាលពីឆ្នាំ២០១៩ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_TFv-lWm-WhIj7plDpLMnuwOdNTZQbilf1ylOYZhofyp_ScufIU9zVgzE6MvM6Us9UXWSEGjMx6he-HxCOdSn2iIHZZpegL0IfY0IuTGf_-r1M2R0zwWo7PBwRDIWrgJqcuQ-ic-VG9n4ykLFSC0a_hosf03THW9moDRQCHRfEdpUIhaoDX7ICb6vyTdp/s1200/image_2024-11-25_10-17-29.png

ចំនួនមនុស្សយន្តកើនឡើងក្នុងឧស្សាហកម្ម គឺបង្ហាញពីការប្រើប្រាស់បច្ចេកវិទ្យាការផលិតមនុស្សយន្តនៅប្រទេសចិន ។ រីឯកូរ៉េខាងត្បូងបានជាប់ចំណាត់ថ្នាក់ទី១ ដែលប្រើប្រាស់មនុស្សយន្តចំនួន១,០១២គ្រឿង ក្នុងចំណោមបុគ្គលិក១ម៉ឺននាក់ កាលពីឆ្នាំ២០២៣ ខណៈសិង្ហបុរី ជាប់ចំណាត់ថ្នាក់ទី២, អាល្លឺម៉ង់ ជាប់ចំណាត់ថ្នាក់ទី៤ ដែលប្រើប្រាស់មនុស្សយន្ត ៤២៩គ្រឿង ក្នុងចំណោមបុគ្គលិក១ម៉ឺននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBcXHgDjkaZN1pJY0qsuwTI3iAXMsjGnxd17IRF1PDJRJGw3L22s0EDRfeTEtbYnCt-e9OU2rNBaDr06T7MtqHMfu8LanEguChTZerUHvGWWAXPYgGtORcfEXB_5JGUoptkmb5biiHX6q_b4zPk-OVkO_UT03S_Q4a0tjkrURcnBMJuySnsz7uGT5HM4kr/s1020/image_2024-11-25_10-17-30%20(2).png

អត្រាកំណើតធ្លាក់ចុះនៅប្រទេសចិននាពេលបច្ចុប្បន្ន បានធ្វើឱ្យចិនខ្វះខាតកម្លាំងពលកម្មក្នុងផ្នែកឧស្សាហកម្មយ៉ាងខ្លាំង ប៉ុន្តែការអភិវឌ្ឍបច្ចេកវិទ្យាមនុស្សយន្តយ៉ាងឆាប់រហ័ស គឺជាឱកាសថ្មីរបស់ចិនដើម្បីដោះស្រាយបញ្ហានេះ ។ អ្នកជំនាញរំពឹងថា រយៈពេល១០ឆ្នាំខាងមុខទៀត ចិននឹងក្លាយជាប្រទេសប្រើប្រាស់មនុស្សយន្តច្រើនបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK2hSTPPu3061TJW7nZ0wmp-XpdKuq4PXqRs3hQYrBHj53o1DJonvs73R2XN8zxYuD3xaAlt_cIFW1QQjXqesVgUt3lB4Hpwwwu2hxKOGnfe8i5QFjTcGC651vrXeRFn6faA4pSkHETmyt7yYz22y6oz9aJgkDJiRZqO82E96lPE5rNogL65shUbUzrgc3/s940/image_2024-11-25_10-17-30.png

មនុស្សយន្តធ្វើការ និងមនុស្សយន្តបញ្ជូនទំនិញ នឹងក្លាយជាជំនួយការដ៏សំខាន់ក្នុងរោងចក្រចិន ពីព្រោះវាមានសមត្ថភាពខ្ពស់អាចធ្វើការរួមគ្នាជាមួយមនុស្ស ។ ដូច្នេះ មនុស្សយន្តនឹងជួយបង្កើនប្រសិទ្ធភាព និងគុណភាពការផលិតទំនិញ ខណៈការចំណាយដើមទុនអភិវឌ្ឍន៍បច្ចេកវិទ្យាមនុស្សយន្តបានធ្លាក់ចុះជាបន្តបន្ទាប់ ដែលធ្វើឱ្យក្រុមហ៊ុនចិនអាចប្រើប្រាស់មនុស្សយន្តយ៉ាងច្រើនក្នុងរោងចក្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmlgAXy7uRy7T7andYjZKZ7c1Z2uwydxu-ruS-5K4E1nDmMSdKr_l4Dik_w0wLGrub8IficFevOFx9kf_VKITb4zKaSFvU6met0ASbI-fEGIpdOdMTIp6_TOuiDqetYAVm4xpeF9166HBRNEQ5MG5ZG8qiYeCE_H0E5-JEoF3kYyeoN1Qjt9j5nSCGgLXA/s1024/image_2024-11-25_10-17-31.png

ការប្រើប្រាស់មនុស្សយន្តយ៉ាងទូលំទូលាយនឹងជួយដោះស្រាយបញ្ហាខ្វះខាតកម្លាំងពលកម្ម និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពរបស់សេដ្ឋកិច្ចជាតិ ។ ចិនបានក្លាយជាប្រទេសនាំមុខក្នុងចំណោមប្រទេសអភិវឌ្ឍន៍បច្ចេកវិទ្យាមនុស្សយន្តលើពិភពលោក ដែលធ្វើឱ្យប្រទេសនានាភ្ញាក់ផ្អើលនឹងការរីកចម្រើននេះ ៕