Home តារាជាតិ ការបញ្ចប់ក្រុម ប៉ូឡារិច ជូវី លីន ថាមិនចង់បង្អាក់ដំណើរលូតលាស់របស់ នរិទ្ធ

ការបញ្ចប់ក្រុម ប៉ូឡារិច ជូវី លីន ថាមិនចង់បង្អាក់ដំណើរលូតលាស់របស់ នរិទ្ធ

65
0

បន្ទាប់ពីរំសាយក្រុមអស់រយៈពេលជាង២ឆ្នាំ ជូវី លីន បានផ្តល់បទសម្ភាសលើកដំបូងទាក់ទងនឹងក្រុម ប៉ូឡារិច ខណៈបានបង្ហើបថាការបញ្ចប់នេះគឺដោយសារតែមិនចង់បង្អាក់ដំណើរនិងភាពរីកចម្រើនរបស់ នរិទ្ធ។ ទោះបីជាក្រុមរំសាយ ជូវី លីន បញ្ជាក់ថាពួកគេនៅតែជាមិត្តភក្តិនិងនិយាយជាមួយគ្នាដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggKO7VXGQ3JMQUfLhItN_Hq-1wandk3lW2YkoPuna-5lCBzOWdXuLWx1p4QaSy-gzx3ls_VMyQdja5RaFJJv1M6zsYAa_Lb5izCbpTA-ezi70aOnznkgVBXemLSPykiXhFV2t7kfbBLpEfxBRNqriYW15P5ylWBeKuUvZKGOMLORO7dlBw3QFuUO8sfiE/s1749/image_2026-07-15_16-23-10.png

កាលពីពេលថ្មីៗនេះ ជូវី លីន បានចូលរួមក្នុងកម្មវិធីផតខាសរបស់ ខេ ជាមួយនឹងការបង្ហាញរឿងរ៉ាវជាច្រើនក្នុងនោះក៏បានលើកឡើងពីក្រុម ប៉ូឡារិច ដូចជាគ្នា។ ជូវី ថាដំបូងឡើយក្រុមនេះមានសមាជិកពេញលេញចំនួន១១នាក់ធ្លាប់បានទៅប្រកួតរាំនៅស្រុកក្រៅនិងចេញបទចម្រៀងតិចតួច។ ក្រោយមក ប៉ូឡារិច នៅសល់តែពីរនាក់ប៉ុណ្ណោះគឺលោកនិងនរិទ្ធ។ ដំណើរដើមទងដែលក្រុមនេះរំសាយ ជូវី ថាខ្លួនបានឃើញ នរិទ្ធ មានផាសុកភាពនៅពេលធ្វើគម្រោងទោល មានស្ទាយ៍ផ្ទាល់ខ្លួន ស្របពេលលោកនៅពេលធ្វើអ្វីមួយចង់ឱ្យល្អឥតខ្ចោះ ធ្វើសិល្បៈផ្ទុយនឹងទីផ្សារ មិនចង់តាម Trend តាមនរណាម្នាក់ ចង់ឱ្យក្រុម ប៉ូឡារិច ជាក្រុមមួយដែលប្លែក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikiKzAhShYGVe7tnphrBjm8g_aHJD8ojYmLvOzAemSWkPfd5rNPmZnCzLcXcnry7GVDzaHmrMGEbhnghZV7xu6_fQokPXEVc7HPmFYXL0tujXq3xmznk-8pK7oNXRNNnxxa4S3uxpfse2Tsz6b_a58mCcX_jlkZkRc-BwVfwPY7t28fubBPW0C_sfjNck/s2048/image_2026-07-15_16-23-06.png
ជូវី បន្តទៀតថាលោកមិនចង់ក្លាយជាបុគ្គលម្នាក់ទាញ នរិទ្ធ ទម្លាក់ចង់ឱ្យ នរិទ្ធ ក្លាយជាខ្លួនឯង និងមើលឃើញថានៅពេល នរិទ្ធ ធ្វើបទទោលជាមួយនឹង សុភា ផ្ទុះនៅលើទីផ្សារដែលពេលនោះលោកដឹងច្បាស់នៅក្នុងចិត្តហើយថា ប៉ូឡារិច នឹងបញ្ចប់។ ទោះបីជាក្រុម ប៉ូឡារិច បញ្ចប់ក្តី ជូវី លីន អះអាងថាការចប់នេះសោកសៅនោះទេតែ នរិទ្ធ បានរកឃើញខ្លួនឯងហើយប្រសិនបើជាលោកនៅតែបន្តការងារ ប៉ូឡារិច ទៀតនោះ នរិទ្ធ នឹងពិបាកអារម្មណ៍ហើយអាចនឹងឈានដល់ចំណុចមួយឈ្លោះគ្នាទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1efKgMfLD2QhvT1-ms34yuAY0BHl7ZYc-SzVupFaZR8dcbg9zLb_4ZYJJ7K4v61r1vPE_nmF21UDEWASEdmeqKPvCYh9zBxmMN5E-VjPRUFc-j_Hf_HwXjk6WcyFSWGSpvuOSWIzpnrivTuhmK8qRDy5woZCDv2k45Sp4yCmCXe7dAfw34ydvtvEAEns/s2048/image_2026-07-15_16-23-01.png

តារាប្រុសរូបនេះលើកឡើងទៀតថា លោកស្អប់ទិដ្ឋភាពមួយនៅពេលបញ្ចប់ការងារឬចែកផ្លូវគ្នាមានការស្អប់គ្នា។ យ៉ាងណា ជូវី លីន ទទួលស្គាល់ថានៅពេលក្រុមរំសាយគឺមានភាពសោកស្តាយ ប៉ុន្តែក៏រីករាយនៅពេលឃើញ នរិទ្ធ មានអ្វីជាខ្លួនឯង ខណៈបទចម្រៀងបច្ចុប្បន្នរបស់ នរិទ្ធ សុទ្ធតែទទួលបាននូវការគាំទ្រពីទស្សនិកជនហើយក៏ចង់ឃើញ នរិទ្ធ ចេញអាល់ប៊ុមចម្រៀងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2jH9L09VIP4REt1lKzPB7yNhp3XLtCOkny5bdQeigD-zWSKz1chDPkHYk_FywOOYHl8EN49mtrmqPT6Kmim9GyDgxlKUnl6scK_ddOTr-jtlYcMKGGfF2OJmXgGCu_RkyKNi_Cqd0L-lwnAeuwSNcL3JWx7fxMWxSfQuYMbKIuLvb-OQEV8SPVpHMKQU/s2048/image_2026-07-15_16-23-04.png

ទោះបីជាក្រុមរំសាយក៏ពិតមែន ជូវី លីន បានបញ្ជាក់ថាលោកនិង នរិទ្ធ នៅតែជាមិត្តភក្តិនិងនិយាយជាមួយគ្នាដដែល៕