Home ព័ត៌មានអន្តរជាតិ សេដ្ឋកិច្ចធ្លាក់ចុះ! ការទិញគេហដ្ឋានចល័តកំពុងមានការពេញនិយមខ្លាំងនៅក្នុងប្រទេសចិន

សេដ្ឋកិច្ចធ្លាក់ចុះ! ការទិញគេហដ្ឋានចល័តកំពុងមានការពេញនិយមខ្លាំងនៅក្នុងប្រទេសចិន

71
0

ប្រទេសចិន៖ យានជំនិះសម្រាប់គេហដ្ឋានចល័តកំពុងលេចឡើងកាន់តែច្រើននៅតាមដងផ្លូវ និងភូមិនានាក្នុងប្រទេសចិន ដោយសារតែវាមានសេរីភាព មិនចាំបាច់បង់ថ្លៃជួល និងងាយស្រួលនៅពេលធ្វើដំណើរ ឬបោះជំរុំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS_wG4YB4YBXemaFym3psXHqLCi1zINOncAuslQ6febuWWfDgv5jMjEvwgCNjXxlpzCBjBPUvRNDP-golx8z_Ep0-32RnezCjHPLAQFoMvJoxS_7w6SFyUvm0Ml-b5HWiu7AdDfQMiONWMmm8o2MJyGKTtQUyc-Y9rUbAgTSfm9xDfL8SM7uEyL4s7qRA/s1020/photo_2024-06-25_14-03-17.jpg
យោងតាម CNN ការធ្វើជាម្ចាស់យានដ្ឋានគឺជានិន្នាការថ្មីនៅក្នុងប្រទេសចិន ខណៈអ្នកមានជាច្រើនបានកំពុងប្រកួតប្រជែងគ្នាដើម្បីបង្ហាញរថយន្តទំនើបៗ និងអាផាតមិនផ្សេងៗ។ ប៉ុន្តែនៅពេលដែលកំណើនសេដ្ឋកិច្ចចិនធ្លាក់ចុះ ប្រជាជនដីគោកហាក់មិនចាប់អារម្មណ៍នឹងការទិញរថយន្តទំនើបៗ ឬអាផាតមិនោះទេ ដោយពួកគេបែរទៅជាចាប់អារម្មណ៍ទិញផ្ទះក្នុងឡានទៅវិញ ព្រោះវាជួយម្ចាស់រថយន្តកាត់បន្ថយតម្លៃផ្ទះ និងងាយស្រួលធ្វើដំណើរគ្រប់ទីកន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-ud4wevKclFyZyEAKbamV6khthjOAZ1QuJq91AdgPm1JXUtCe6tknjhEm4DvU7WkzQidrCkN76pCE7Yjjibx61gMu7yelVjOiodRTeKwCP8sfl6j3I8T95bqk9seWXpckoNHdeAYiFrovJjCUSaxfIzjeZp9yfLS07tFvUBIA6vo_0_nusQtNflvbrWU/s1020/photo_2024-06-25_14-03-24.jpg

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ និន្នាការនៃការបោះជំរុំជុំវិញយានដ្ឋានកំពុងមានការកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសចិន។ យោងតាមសមាគមអ្នកចែកចាយរថយន្តរបស់ប្រទេសនេះ ចំនួនរថយន្ត RV ដែលជាផ្ទះក្នុងឡាន គឺបានកើនឡើងដល់ទៅ ១៣,០០០ គ្រឿងនៅឆ្នាំ ២០២៣ នៃការលក់។ ដូច្នេះទីផ្សារយានជំនិះសម្រាប់គេហដ្ឋានចល័ត ត្រូវបានគេរំពឹងថានឹងអាចឈានដល់ ៨.៨ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ជាមួយនឹងអត្រាកំណើនជាមធ្យមច្រើនជាង ៥% ក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមវិទ្យាស្ថានស្រាវជ្រាវ LeadLeo អត្រាកម្មសិទ្ធិ RV នៅក្នុងប្រទេសចិនគឺនៅតែទាបជាងសហរដ្ឋអាមេរិក និងជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCExkkLi0dzlt_9srWtkCo7is8ZNTvQtq85l_7KFwSCvHoQQSm2QJAg22lQMhGSrew_pbooFAN1wC7yowoeF5gvfQUbtJCfBD0c_WjHlU1jvT7SdBrqjz3U-Mz7OYGktjwP9UKFK_7iQhqOpSq3AWVlHLu5blHhJnz3guP6uBSn21lJFVypUTSGQbUhWE/s1280/photo_2024-06-25_14-03-44.jpg

គួរបញ្ជាក់ដែរថា នៅខាងក្នុងរថយន្ត RV គឺមានបន្ទប់គេង ផ្ទះបាយ បន្ទប់ទឹក ព្រមទាំងមានសម្ភារៈជាច្រើនទៀតដូចជា ទូទឹកកក ម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនចាក់ខារ៉ាអូខេ ទូរទស្សន៍ ថែមទាំងមានរុក្ខជាតិឈើដើម្បីលម្អ និងឧបករណ៍កម្សាន្តផ្សេងទៀតនៅពេលធ្វើដំណើរ ដូចជាស្ថានីយ៍ដ្រូន ឬស្ទូចត្រីជាដើម។ បច្ចុប្បន្នផ្ទះចល័តត្រូវបានរកឃើញយ៉ាងងាយស្រួលនៅតាមដងផ្លូវ និងភូមិនានាក្នុងប្រទេសចិន ខណៈដែលមនុស្សកាន់តែច្រើនឡើងទាំងក្មេងទាំងចាស់ស្រឡាញ់សេរីភាព និងភាពងាយស្រួលនៃការរស់នៅបែបពនេចរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFLuslA67IpPNs0JRu-Dimq7Yx5tq8VeaGjFpRfo88FB6IAtvH56EVra7oSY51YCh_JClLc2zocFZnFMm8h4KW76Y4fyrloe7qYWmeUmhcDv3tfT_Uaf8ADq_X-WTYK9q8IDbmXNaLdJIn23Z7U0OZVZ_YSUnzzXGb3YPFy6jSlRjY5IH9mnhkN0NiscU/s981/photo_2024-06-25_14-04-44.jpg