Home ព័ត៌មានជាតិ រដ្ឋាភិបាល ត្រៀមធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ដើម្បីបង្កើនទម្ងន់ទោស

រដ្ឋាភិបាល ត្រៀមធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ដើម្បីបង្កើនទម្ងន់ទោស

124
0

នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ យោងតាមគណនីផ្លូវការសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ដ៏សាហាវរបស់អតីតឧកញ៉ាស្រី សុីណា ដោយសម្តេចបានលើកឡើងថា៖” ជាដំបូង ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារនៃសពប្អូន ទ្បុង លីសុង និងប្អូន ឃីន កញ្ចនា ដែលបានស្លាប់ដោយសារការបាញ់ប្រហារកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4qQNahHDiCrK8RGdgl2EZCbi1JgIOHOtBs_ijRB2NA26w_BG9dP5Vd32gWlNlGCnpJ1cuILnzOFyQcDJWPNKEANs1P3K1Vzp9nYExLavC5Oghwywdr902HVbH0SHkBmyiBSsKXIgmG8im_THtwgJbpiZ5ePsIqakZ178Zlu-2ytW-DGQAYeA7arix8uc/s1440/448349615_793242046232175_3087262873351386474_n.jpg

ចំពោះករណីឃាតកម្មនេះ បើទោះបីជារាជរដ្ឋាភិបាល មិនអាចលូកដៃចូលក្នុងកិច្ចការរបស់ស្ថាប័នតុលាការក៏ដោយ ខ្ញុំសូមអំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ក្នុងការពិនិត្យនិងអនុវត្តច្បាប់លើករណីនេះ ឱ្យបានម៉ត់ចត់, ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbF8Uw_F99sP__Bbo5kObS3aubi4Tu8LfRPf8TL7qbSX8MhAgqlnDeZd8LC776sOEt6fe-yzdBmq55dKnxWpWsybl0meCU5pmJ-anLeD-af0qzx43fuFfc2Lf1avbFpU4vMGlUz2EM2oiizHeBvchH7AliOVtkdb3APKNUu811ejAyj1J1Rqrh-VsH8KM/s1280/448503849_881848477312823_6827127278966564764_n.jpg

លុះដល់រៀលថ្ងៃដដែល សម្តេចធិបតីក៏បានបង្ហោះសារមួយទៀត ដោយលើកឡើងថា៖ “ក្រសួងយុត្តិធម៌ បាននឹងកំពុងសិក្សារៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ខ្ញុំបានប្រគល់ភារកិច្ចបន្ថែមជូនឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យសិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលខាងមុខ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើស ដូចករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើផងដែរ។

យើងមិនអាចផ្ដន្ទាទោស ជនល្មើសលើសពីអ្វីដែលច្បាប់ជាធរមានបានចែង ឬបញ្ញត្តិនោះទេ ប៉ុន្តែទៅថ្ងៃអនាគត យើងអាចធ្វើវិសោធនកម្មច្បាប់ដើម្បីបង្កើនទម្ងន់ទោសទណ្ឌសម្រាប់អ្នកប្រព្រឹត្តខុសបែបនេះ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCGS42bzGFlfVh9j-Kwgaqyh3B4LrOsBQcn5Wz6PRJfbFBJRxJw7ZMTfliUEMMotwlLnU-2T0RiJp_og8ilNXblH0DoLz_LheMh0ERsiwN5I1DKGn24c-1dizpxoelxhTnKaNZIPP44Qj90l5QVrJMAExGu2FyMumz5IDBCZ9mLDKROcVCo49Hr2zN1Pk/s640/rr__1_.jpg