រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចេញសេចក្តីប្រកាស ជម្រាបជូន លោក-លោកស្រី ជា ប្រតិបត្តិករប្រកបរបរអាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាតិ អន្តរជាតិ និងសាធារណជន នូវការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០៦៣។
អាកាសយានដ្ឋានអន្តរជាតិថ្មី ដែលមានទីតាំងស្ថិតនៅភូមិកៀលពង ឃុំពពេល និងភូមិបវាំល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជីរដ្ឋាភិបាល កម្ពុជា សម្រេចដាក់ឈ្មោះជាផ្លូវការ ថា៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Sier Reap_Angkor International Airport)។
ក្រោយការដាក់ដំណើរការអាកាសយានដ្ឋានថ្មីនេះ អាកាសយានដ្ឋានសៀមរាបចាស់នឹងត្រូវបិទដំណើរការជាស្ថាពរ ដោយសារតែអាកាសយានដ្ឋានថ្មី មានសមត្ថភាពអាចទទួលអ្នកដំណើរបានច្រើន រហូតដល់៧លាននាក់ក្នុងមួយឆ្នាំ។
លោកបញ្ជាក់ថា ចំពោះទីតាំងអាកាសយានដ្ឋានសៀមរាបចាស់ បន្ទាប់ពីបិទដំណើរ មិនទាន់មានគម្រោងថានឹងយកទៅធ្វើអ្វីនោះទេ អាស្រ័យលើការសម្រេចរបស់ថ្នាក់ដឹកនាំ៕












