ក្រោយពីទទួលបានឱកាសពីផលិតកម្មបារមីធ្វើជាពិធីការិនីនៅក្នុងកម្មវិធីធំមួយគឺ The Rapper Cambodia វ៉ាន់ នីឡា បានទម្លាយអារម្មណ៍ដែលមិនអាចគណនាបានព្រោះនេះជាឱកាសនឹកស្មានមិនដល់នៅក្នុងជីវិត ហើយវាក៏ជាក្តីស្រមៃតាំងពីតូចរបស់នាងដូចគ្នាក្រៅពីអាជីពជាតារាចម្រៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeEQ3qeO5yfrNl-Pin2YOdea8qfBaNAM2zuS1_x9sHE0HBCJpxelDpf90Cpr5VotACz8m-cedfmume-y4rdQh5PbLS5J8ZeRaWDzp2j7p_6sbw29oOAOIA3hw1vJaP1Llrpl9Gz0zNgmJ9NGZE50Of8qe2ofuF1On9ZOqqs5QeW1c6XA4fU7zdLrvDQWw/s2048/352658387_807599214260227_5361150179297552375_n.jpg

សន្ទុះបទចម្រៀងរ៉េបនៅប្រទេសកម្ពុជាកាន់តែទទួលបានការគាំទ្រពីសំណាក់យុវវ័យដែលគេអាចនិយាយបានថា វណ្ណដា ជាផ្នែកមួយដែលជំរុញឱ្យវិស័យរ៉េបនៅប្រទេសកម្ពុជាកាន់តែឈានទៅមុខ។ ទន្ទឹមនឹងការរីកសាយភាពពីវិស័យនេះផលិតកម្មបារមី បានរៀបចំកម្មវិធីធំមួយដែលផ្តល់ឱកាស យុវជន យុវនារី ដែលស្រលាញ់វិស័យរ៉េបមកប្រកួតនៅក្នុងកម្មវិធី The Rapper Cambodia ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8Mo1wnGV8Ybf8F3co0p1bdSrvQwW1aYBCVTL6OpxUdP6WAe5MjSVRu54861fz-bcSSwZdlEyqNDjwy1O7jjuiXuYgfd6CF5v9aaq-__8deBatszfkV_322ZciNRkVpdMra-KSNbHsFaOif04FZJcduTwV7zFqKDVtgOTN-9cXy0dK-1aTwF_V0FfKQRg/s2048/357020283_813197250367090_6873044954159184402_n.jpg

ជាមួយគ្នានេះដែរ តារាចម្រៀង វ៉ាន់ នីឡា ត្រូវបានជ្រើសរើសធ្វើជាពិធីការិនីនៅក្នុងកម្មវិធី ខាងលើនេះជាមួយដៃគូពិធីករគឺលោក វីន វិទូ (Vin Vitou) ។ ទទួលបានឱកាសនេះ វ៉ាន់ នីឡា បានទម្លាយអារម្មណ៍មួយនៅពីក្រោយថាអាជីពពិធីការិនីនេះគឺជាក្តីស្រមៃរបស់នាងតាំងពីតូចក្រៅពីអាជីពតារាចម្រៀង។
វ៉ាន់ នីឡា បានរៀបរាប់លើបណ្តាញសង្គមថ្ងៃទី១៤ ខែកក្កដា នេះថា «អារម្មណ៍មួយនេះមិនដឹងត្រូវរៀបរាប់ចាប់ពីកន្លែងណាទីបំផុតបំណងប្រាថ្នារបស់ខ្ញុំតាំងពីតូចគឺបានសម្រេចហើយ។ អាជីពជាពិធីការនីគឺជាអ្វីដែលខ្ញុំស្រលាញ់ខ្លាំងបន្ទាប់ពីបំណងជាតារាចំរៀង។ នាងខ្ញុំសូមយកឱកាសនេះអរគុណទៅដល់ផលិតកម្មបារមី ដែលបានផ្តល់ឱកាសមួយនេះមកកាន់នាងខ្ញុំ។ វាជារឿងដ៏អស្ចារ្យមួយដែលកើតឡើងដោយមិននឹកស្មានដល់ នាងខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព …»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKFP5m7RRQqTJyQaGCPK3DGMcsp9S1YAcQ0OSp5u_D_FCSVdRFoqYZFDg1oMCKQOB2w7UjGbANq8UBeasXpXX2-RRiuZzNKPyJvjeG_ou2Nd0TgWHUK6__-5dHZDVPRuayRQLAspgOvOug3ukgoA2b7fMJdzb8-HNkDyn4m9npAVQoft_JsksML24ADBo/s2048/360094735_821086962911452_4216247643465157293_n.jpg

គួរបញ្ជាក់ផងដែរថា The Rapper Cambodia គឺជាកម្មវិធីប្រលងរ៉េបដ៏ពេញនិយមដែលមានប្រភពពីប្រទេសថៃ ហើយក៏ត្រូវបានប្រទេសវៀតណាមទិញសិទ្ធិផលិតកម្មវិធីក្រោមឈ្មោះ Rap Viet ផងដែរ។ សម្រាប់កម្ពុជាវិញតារាចម្រៀង វណ្ណដា និង Juvie (ជូវី)ជា
ផលិតករនៅក្នុងកម្មវិធី The Rapper Cambodia ហើយមាន Coach ៤រូបគឺ ខ្មែរមួយជីវិត, នរិទ្ធ, RuthKo និង KingChi ខណៈម្ចាស់ជ័យលាភីនិងទទួលបានទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmoDyTOlpjt-XHtfXwISVNP3PPjGVD-GEphbuI7pyVPZjOmEu0E03UK7_-73Iynv-ttcGVbElB6Kl9Qc8cPiRsN83MtSDdvsnUjWtvcIEyLEMqQ7M4tf5OYXbbuXzBb3TEYb9M0KP2tDwQ_7WBW-SZszEgi1fKPmJMCrYB602ibyhJGMsyWIJFW9j4myM/s1280/359784491_821086982911450_22964630564037993_n.jpg