ប្រទេសថៃ ៖ កាលពីថ្ងៃទី១៤ ខែកក្កដា កន្លងមក បណ្តាផ្នែកឯកជន និងអ្នកជំនាញជាច្រើននាក់បានសម្តែងការបារម្ភពីផលប៉ះពាល់សេដ្ឋកិច្ច និងទេសចរណ៍ប្រទេសថៃ ក្រោយពីលោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ មិនបានជាប់ធ្វើជានាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៣ ខែកក្កដា ។ លោក Pita ទទួលបានសំឡេងគាំទ្រត្រឹមតែ៣២៤ពិន្ទុប៉ុណ្ណោះ ហើយមានសមាជិកព្រឹទ្ធសភាត្រឹមតែ១៣រូបប៉ុណ្ណោះដែលបោះឆ្នោតគាំទ្រលោក ។Thailand votes 2023 – DW – 05/15/2023

ប្រធានសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ និងប្រធានមជ្ឈមណ្ឌលប្រឹក្សាការព្យាករសេដ្ឋកិច្ច និងធុរកិច្ច បានលើកឡើងថា បើការបង្កើតរដ្ឋាភិបាលនៅអូសបន្លាយរហូតដល់ខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២៣ ផលប៉ះពាល់សេដ្ឋកិច្ចនឹងមិនធ្ងន់ធ្ងរទេ ព្រោះវាស្ថិតក្រោមការកំណត់ Timeline ប៉ុន្តែបើពេលនោះ មិនអាចបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបានទេ វានឹងឈានដល់ការប្រឆាំងតវ៉ាដោយប្រើហិង្សា ។ ហេតុនេះ ប្រទេសថៃនឹងបាត់បង់ភ្ញៀវទេសចរបរទេសចំនួន១លាននាក់ក្នុង១ខែ រហូតដល់ចុងឆ្នាំ២០២៣ ហើយថៃនឹងបាត់បង់ប្រាក់ចំណូលទេសចរណ៍រាប់លានបាតផងដែរ ។Banding together in the darkest times

ចំណែកលោក Chamnan Srisawat ប្រធានក្រុមប្រឹក្សាឧស្សាហកម្មទេសចរណ៍បានបង្ហាញក្តីបារម្ភថា បើមានការធ្វើបាតុកម្មតវ៉ាខ្លាំងក្លាដោយសារការបង្កើតរដ្ឋាភិបាលយឺតយ៉ាវនោះ វានឹងមានផលប៉ះពាល់ដល់វិស័យទេសចរណ៍មិនខាន ។ ដូច្នេះ ប្រទេសថៃត្រូវតែជំរុញការបង្កើតរដ្ឋាភិបាលថ្មីឱ្យបានឆាប់រហ័ស ។

រីឯលោក At Phisanwanich នាយកមជ្ឈមណ្ឌលសិក្សាពាណិជ្ជកម្មអន្តរជាតិនៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃបញ្ជាក់ថា បើទោះជាលោក Pita Limjaroenrat ទទួលបានសំឡេងគាំទ្រពីសមាជិកសភា និងព្រឹទ្ធសភាក្តី ប៉ុន្តែលោកត្រូវប្រឈមមុខជាមួយតុលាការធម្មនុញ្ញសម្រេចសេចក្តីលើករណីលោកកាន់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ។ បើទីបំផុត លោក Pita នៅតែគ្មានការគាំទ្រឱ្យធ្វើជានាយករដ្ឋមន្ត្រី គណបក្សកាវក្លៃនឹងក្លាយជាគណបក្សប្រឆាំង ។ ដូច្នេះ គេនឹងបង្កើតគណបក្សកាន់អំណាចថ្មីទៀត ហើយលោកជឿថា រយៈពេលដឹកនាំប្រទេសថៃនឹងមិនដល់៤ឆ្នាំទេ ។Prawit: Negotiations key to formation of next government

លោក Pita មេដឹកនាំគណបក្សកាវក្លៃ និងជាបេក្ខជននាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ បានផ្តល់សម្ភាសន៍ក្រោយពីបញ្ចប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែកក្កដា ថា លោកនៅតែមានទំនុកចិត្តជាមួយគណបក្សចូលរួមបង្កើតរដ្ឋាភិបាល ហើយលោកព្រមទទួលយក ប៉ុន្តែមិនព្រមចុះចាញ់ទេ ។ លោក Pita នឹងប្រើពេលវេលាស្វែងរកយុទ្ធសាស្ត្រប្រមូលសំឡេងគាំទ្រ ដើម្បីទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ៕ ប្រភព ៖ Mono News