តារាសម្តែងលេចធ្លោ មាន សូនីតា ពិតជាមិនធម្មតានោះទេ ទោះបីកំពុងរីករាយដំណើរកម្សាន្តផ្ទាល់ខ្លួនជាមួយលោក ម៉ានិត និងពិធីការិនី ណា សាឌី នៅលើទឹកដីតៃវ៉ាន់ក្តី ប៉ុន្តែនៅតែមានហ្វេនបុរសៗនៅតៃវ៉ាន់ មកសុំថតរូបជាមួយព្រាត។
មាន សូនីតា គឺជាតារាសម្តែងលេចធ្លោម្នាក់របស់កម្ពុជាហើយតារាស្រីរូបនេះក៏ធ្លាប់ដើរម៉ូតនៅក្រៅប្រទេសផងដែរ ខណៈនាងគឺជាតួឯកស្រីម្នាក់ដែលត្រូវបានផលិតករក្នុងស្រុកចាប់សម្លឹងឃើញនិងហៅមកសម្តែងទាំងរឿងខ្លី និងរឿងភាគដូចគ្នាដែរ ហើយរឿងរយៈពេលចុងក្រោយនាងបានគ្រងតំណែងជាតួឯកជាមួយតារាចម្រៀង ហ្សូណូ តាមរយៈរឿងភាគបុរាណមានចំណងជើងថា«ខោល» ដែលបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាស។
មិនត្រឹមតែការងារសិល្បៈលេចធ្លោនោះទេតែ មាន សូនីតា ក៏ជាតារាស្រីម្នាក់ដែលមានជំនួញក្នុងដៃផងដែរហើយនាងតែងតែប្រើជីវិតចូលចិត្តដើរលេងក្រៅប្រទេសជាញឹកញាប់។ តួយ៉ាងថ្មីៗនេះ មាន សូនីតា និងលោក ម៉ុង ម៉ានិត និងកញ្ញា ណា សាឌី បានដឹកដៃគ្នាមានដើរកម្សាន្តនៅតៃវ៉ាន់យ៉ាងរីករាយ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ ទោះបីជាទៅដល់ទឹកដីតៃវ៉ាន់ហើយក្តីតែ តារាស្រី មាន សូនីតា ត្រូវហ្វេនបុរសៗនៅទីនោះតាមសុំថតរូបជាមួយគ្នាព្រាត សូម្បីតារាស្រី ណា សាឌី ក៏ភ្ញាកផ្អើលមិនតិចនោះដែរ។
បន្ទាប់ពីឃើញដូចនេះហើយ អ្នកលេងបណ្តាញសង្គមពោលស្ងើចសរសើរ មាន សូនីតា មិនតិចនោះទេដែលធ្វើឱ្យបរទេសស្គាល់ដូចនេះ ខណៈអ្នកខ្លះក៏បានខំមិនថា ប្រហែលដោយសារកាលពីពេលកន្លងទៅ មាន សូនីតា ធ្លាប់ដើរម៉ូតនៅក្រៅប្រទេសទើបធ្វើឱ្យនាងមានគេស្គាល់ច្រើនដូចនេះ៕










