ម្ចាស់មេដាយមាសជើងឯកពិភពលោក ៤ជំនាន់ជាប់ៗគ្នា វីរកីឡាការិនី កែ ឡេង កំពុងទទួលបានការវះកាត់យកឈាមកកចេញពីក្នុងខួរក្បាល នៅឯមន្ទីពេទ្យព្រះកេតុមាលា។
ក្រោយកាតវះកាត់រួច ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះកេតុមាលាបានថ្លែងថា៖” លោកស្រី កែ ឡេង បានទទួលលទ្ធផលជោគជ័យហើយនៅលើការវះកាត់យកឈាមកកចេញ ក៏ប៉ុន្តែលោកស្រីនៅតែបន្តស្នាក់នៅមន្ទីពេទ្យ និងតាមដានយ៉ាងដិតដល់ពីក្រុមគ្រូពេទ្យជាបន្តទៀត មុននឹងអនុញ្ញាតឱ្យចេញពីមន្ទីពេទ្យ”។
សូមរំលឹកផងដែរថា ឧត្ដមសេនីយ៍ទោ កែ ឡេង គឺជាវីរកីឡាការិនី ប៉េតង់កម្ពុជា ដោយបានឈ្នះមេដាយមាសពិភពលោក៤ឆ្នាំជាប់ៗគ្នា មុនពេលដែលលោកស្រី សម្រេចចិត្តចូលនិវត្តន៍កាលពីឆ្នាំ២០២០ ដោយបញ្ហាជំងឺ ដែលធ្វើឱ្យលោកស្រីមិនអាចទ្រាំទ្រតទៅមុខទៀតបាន៕










