Home តារាជាតិ ជី ដេវីត និង ទេព បូព្រឹក្ស គ្រោងធ្វើរឿងដ៏អស្ចារ្យសម្រាប់ជាតិជាមួយនឹងការស្វាគមន៍អ្នកទស្សនា៥ម៉ឺននាក់

ជី ដេវីត និង ទេព បូព្រឹក្ស គ្រោងធ្វើរឿងដ៏អស្ចារ្យសម្រាប់ជាតិជាមួយនឹងការស្វាគមន៍អ្នកទស្សនា៥ម៉ឺននាក់

91
0

តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស បានប្រកាសដំណឹងយ៉ាងអស្ចារ្យដោយអ្នកទាំងពីរគ្រោងនាំសិល្បៈកម្ពុជាឆ្ពោះទៅកាន់តំណែងមួយនៃជាតិសាសន៍អាស៊ី។ កម្មវិធីដែលអ្នកទាំងពីរគ្រោងធ្វើនេះគឺនៅពហុកីឡដ្ឋាមរតកតេជោដែលអាចផ្ទុកមនុស្សបានចំនួន៥ម៉ឺននាក់។ នេះមានន័យថាប្រសិនជាព្រឹត្តិការណ៍នេះប្រព្រឹត្តទៅ ជី ដេវីត និង ទេព បូព្រឹក្ស នឹងក្លាយជាសិល្បករដំបូងគេដែលរៀបចំកម្មវិធីយ៉ាងធំសម្បើមនៅទីនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMk6j9T8YCCn3UvHuKFLbDfpovgvrqdHJQVl1_dM69kLtntoXEQBXJ5PDa74d8ciBxK6oSmoGP9ckkzuwm_q0X70U2MGBg4WxHj9r5SUuCJWEq4baGbWNfndi0kw7gyERs-J4_9MKrLxP2UBJE2MBwBwtZJJAj8H4ULUUvqCBsdwzuEvUMI-B1IC_9WKg/s2048/image_2026-07-23_09-43-39.png
នៅរសៀលថ្ងៃទី២២ កក្កដា តារាចម្រៀង ទេព បូព្រឹក្ស បានប្រកាសនៅលើផេកផ្លូវការថានៅថ្ងៃទី២៦ ខាងមុខនេះនាងនឹងមានដំណឹងល្អលើសពីមួយដោយឱ្យអ្នកគាំទ្រត្រៀមចិត្តត្រៀមខ្លួនចូលរួមជាសរសៃឈាមបង្កើតជាកម្លាំងជួយរុញបន្ថែមនាំសិល្បៈខ្មែរឆ្ពោះទៅកាន់តំណែងមួយជាតិសាសន៍អាស៊ី។ តារាចម្រៀងរូបនេះលើកឡើងទៀតថាទោះបីជាពេលខ្លះមាត់ថាទេ ចង់ដកថយប៉ុន្តែនាងមិនអាចក្បត់បេះដូងខ្លួនឯងបានដោយចង់ជួយជ្រោមជ្រែងសិល្បៈវប្បធម៌ក្នុងទម្រង់បុរាណលាយសម័យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZpd6RwZFEHqLcjj4hR7jlDbk7uewTXGrYaF3yx86k_F_azp9Yssr4wlr-zMyyPLGvjz1tIVN1-gO4PgPaIp3h8IATT59rZpITtCIs62JYdjEkdUPeUXYB6zmmD6vjWgzrrN-LvlY0f_7huTgYL1JfiCex7Ew_U2UEh_JsLnW-07TUFLUL8AzuOmOjUHs/s1913/image_2026-07-23_09-25-53%20(2).png

តារាចម្រៀងទាំងពីររូបបានរំលេចពីព្រឹត្តិការណ៍ «ខ្លឹមនៃព្រះនគរ» ដោយមានផ្ទាំងទស្សនីយភាពក្នុងទម្រង់សហសម័យក្នុងទម្រង់មធ្យមតែម្តងនេះនឹងលេចរូបរាងឡើងម្តងទៀតជា ប្រវត្តិសាស្ត្រនៃការប្រគំតន្រ្តីដើម្បីបើកគេហទំព័រថ្មីនៃសិល្បៈកម្ពុជាទៅកាន់ពិភពលោក តាមរយៈការប្រគំតន្រ្តីខ្នាតអន្តរជាតិ។ ទេព បូព្រឹក្ស បញ្ជាក់ថាអ្វីដែលនឹងកើតឡើងនាពេលខាងមុខនេះគឺស្ថិតនៅស្លាកសញ្ញានៃកិត្តិនាម «G-DEVITH TO THE GLOBAL» From the Kingdom to the World ដោយនឹងជ្រើសយកទីតាំងនៃការបើក Show ទីមួយនៅ ពហុកីឡដ្ឋានជាតិមរតកតេជោជាមួយនឹងការបើកឱ្យបានការចូលទស្សនាចំនួនសរុបនៃទស្សនិកជន ៥ម៉ឺននាក់។ ផ្ទាំងទស្សនីយភាពដ៏ធំក្នុងទម្រង់សិល្បៈបុរាណមិនយឺតសម័យមិនបរទេស នៅក្នុងការប្រគំតន្រ្តីមួយនេះជាមួយនឹងទំហំពេញលេញដែលមិនធ្លាប់មានពីមុនមកជាមួយនឹងការស្រមើស្រមៃ គំនិតច្នៃប្រឌិតដ៏អស្ចារ្យឱ្យក្លាយជាការពិតនៅពេលនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBg7eoFAWTuO4OILBrWGxxJ0HNiGvVI1sXugoRq5047gdv3N_ysk7itUngaAg3DkpqlHLx9sU-Q5L-O2mC8U71bzZcTvRai2rWFQ4bGGf0mNcD8GPRWI6F-ZeqWdYXufBgASRKObFqCIv5HMC7fvhnkrt78tt7QGotDRhPPqWp8gm6vjS9DYlZPM0iq0o/s1440/image_2026-07-23_09-25-55.png
ទន្ទឹមនឹងការបង្ហាញមហិច្ឆតារបស់ខ្លួនបែបនេះសិល្បករទាំងពីរក៏បានបង្ហាញថាការប្រឹងប្រែងរបស់ពួកគេអាចទទួលបានផ្លែផ្កាបានលុះត្រាតែជនរួមជាតិរួមគ្នាបង្ហាញពីឆន្ទៈនិងក្តីស្រលាញ់ទោះជាមានការមិនពេញចិត្តឬទើសទាល់ពីមុនមកក្តីដើម្បីភាពជោគជ័យនៃការ រីកមុខមាត់នៃដែនដីកម្ពុជានៅលើផែនទីសិល្បៈពិភពលោក៕