Home ព័ត៌មានជាតិ ទាហានថៃ ៥នាក់ស្លាប់ ក្រោយរងការបាញ់ប្រហារក្រុមឧទ្ទាមផ្ដាច់ខ្លួន

ទាហានថៃ ៥នាក់ស្លាប់ ក្រោយរងការបាញ់ប្រហារក្រុមឧទ្ទាមផ្ដាច់ខ្លួន

89
0

ទាហានថៃ ៥ នាក់បានបាត់បង់ជីវិត នៅកន្លែងកើតហេតុ ក្នុងអំឡុងពេលដែលខ្មាន់កាំភ្លើង៦ នាក់ បានបើកការវាយប្រហារបាញ់រះ និងគប់គ្រាប់បែកកែច្នៃទៅលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ។

ហេតុការណ៍នេះកើតឡើង កាលពីល្ងាចថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រស្រុក Rangae ខេត្ត Narathiwat។

បើតាមក្រុមមន្ត្រីក្នុងតំបន់ ជនស៊ីវិល៦នាក់ក៏បានរងរបួសផងដែរ  ខណៈមកទល់នឹងម៉ោងនេះ មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវលើការវាយប្រហារនេះទេ។

សូមរំលឹកថា ក្រុមផ្តាច់ខ្លួននៅភាគខាងត្បូងប្រទេសថៃ គឺជាក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធឧទ្ទាមដែលធ្វើសកម្មភាពទាមទារស្វ័យភាព ឬបំបែករដ្ឋ ចាប់តាំងពីឆ្នាំ២០០៤មក

ជម្លោះនេះបានផ្តាច់ជីវិតមនុស្សជាង ៧,៧០០នាក់ និងបង្ករបួសដល់រាប់ពាន់នាក់ ដោយផ្តោតលើខេត្តចំនួន៤ គឺ ប៉ាតានី (Pattani), យ៉ាឡា (Yala), ណារ៉ាធិវ៉ាត់ (Narathiwat) និងសុងក្លា (Songkhla)៕