តម្លៃប្រេងនៅកម្ពុជាមានការកើនឡើងបន្តិច ដោយតម្លៃសាំងធម្មតាឡើងថ្លៃ៥០រៀលក្នុង១លីត្រ និង ប្រេងម៉ាស៊ូតរក្សាតម្លៃដដែលបើធៀបនឹងតម្លៃចាស់។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងនោះ តម្លៃប្រេងសាំងធម្មតាក្នុង១លីត្រ គឺថ្លៃ ៤ ១៥០រៀល និងប្រេងម៉ាស៊ូតតម្លៃ ៣ ៨៥០រៀល ក្នុង១លីត្រ ដែលគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈអនុវត្តចាប់ពីថ្ងៃទី១-១០ ខែមិថុនា ឆ្នាំ២០២៣។
គូសបញ្ជាក់ថា តម្លៃប្រេងខាងលើនេះគឺផ្អែកទៅលើទីផ្សារអន្តរជាតិ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕










