Home ព័ត៌មានអន្តរជាតិ មនុស្សជាង ១៦ម៉ីននាក់ ត្រូវជម្លៀសចេញ ក្រោយភ្លើងឆេះព្រៃដ៏ធំមិនធ្លាប់មាននៅបារាំង និងអេស្ប៉ាញ

មនុស្សជាង ១៦ម៉ីននាក់ ត្រូវជម្លៀសចេញ ក្រោយភ្លើងឆេះព្រៃដ៏ធំមិនធ្លាប់មាននៅបារាំង និងអេស្ប៉ាញ

92
0

គ្រោះអគ្គិភ័យដ៏អាក្រក់បំផុតមិនធ្លាប់មានបាននិងកំពុងវាយប្រហារយ៉ាងសន្ធោរសន្ធៅនៅប្រទេសបារាំង និងអេស្ប៉ាញ ដោយបង្ខំឱ្យអាជ្ញាធរជម្លៀសប្រជាពលរដ្ឋ និងទេសចរជាង ១៦៦ ០០០នាក់ ចេញពីផ្ទះសម្បែងជាបន្ទាន់។ សភាពការណ៍កាន់តែអាក្រក់ទៅៗ រហូតធ្វើឱ្យប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ស្នើឱ្យកងទ័ពចេញអន្តរាគមន៍ និងស្វែងរកជំនួយសង្គ្រោះបន្ទាន់ពីសហភាពអឺរ៉ុប។ នេះបើតាមសារព័ត៌មាន The Japans Time ចេញផ្សាយនៅព្រឹកថ្ងៃទី ២៥ ខែកក្ដដា នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheg4cETPcitoO4sDD1yb70ADEGOAtiIeth8xYwa9JqcgX1510-KU7guHhL512ClKfjZOU8-csElekctGH5gJ46U-bSOBP2C9BqZbHomlB7WiEV1RWaa6dsVbIhG70fogvvKSAjIppQLCY2rqJz2fMqlG7qK5sMPfynCwfdtVMFTFRlDKEv9C1UG8OuoI4/s1200/photo_2026-07-25_13-20-09.jpg

នៅភាគនិរតីនៃប្រទេសបារាំង មនុស្សប្រមាណ ១៤១ ០០០ នាក់ត្រូវចាកចេញពីលំនៅឋាន ខណៈដែលអណ្តាតភ្លើងបានដុតបំផ្លាញផ្ទៃដីអស់ជាង ២២ ០០០ ហិកតា និងកំពុងរំកិលខ្លួនឆ្ពោះទៅកាន់ទីក្រុង ប៊រឌូ (Bordeaux)។ ជាមួយគ្នានេះ នៅជ្រោយទេសចរណ៍ Cap Ferret ផ្ទះសម្បែងជាង ៥០ ខ្នងត្រូវភ្លើងឆេះកម្ទេចគ្មានសល់ ដោយបង្ខំឱ្យមនុស្ស ៤៤ ០០០ នាក់ភៀសខ្លួនតាមផ្លូវគោក និងផ្លូវទឹកយ៉ាងប្រញាប់ប្រញាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr7lhJwOx1cpw_rJGU_gP52eikip0OJPeC-mc1tnAIoavHz2FP19W38uNEC6YvtyPoZh28PckLCeuSFB4rzQoUdKnLxxaD2jtU2b_nfcGLmRpBAjI1-jCO9zUaSvZNK06GoJmG7GRi94iBXTL1kDJXN62-MQq6bSktTGXU5E6TYQeFn1bxv67DPOeLiHo/s780/photo_2026-07-25_13-20-08%20(2).jpg
ចំណែកឯនៅប្រទេសអេស្ប៉ាញ មនុស្សជាង ២៥ ០០០ នាក់នៅជុំវិញរាជធានីម៉ាដ្រីត ត្រូវបានជម្លៀសទៅកាន់ទីប្រជុំជនប្រកបដោយសុវត្ថិភាព។ អាជ្ញាធរគ្រប់គ្រងគ្រោះអាសន្នអេស្ប៉ាញបានទទួលស្គាល់ថា កម្រិតនៃការឆាបឆេះនៅពេលនេះគឺហួសពីសមត្ថភាពដែលកម្លាំងពន្លត់អគ្គិភ័យអាចគ្រប់គ្រងបានហើយ ដោយសារមុខព្រួញភ្លើងធំៗពីរបានរួមបញ្ចូលគ្នា និងកំពុងសំដៅទៅរកតំបន់ប្រជុំជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhen8SlhWETJx0aJMkEYO8_FjwFK-blL0VcV1HvLi0cDdcVb1suHcyPYUNYpwz0ClROFF1OxbsuHoD2X685kEzB_5tlpHgvaSoMwmoqpa6t9juSYTaVWjs1uva02nbkkqvgTiz8UvWLFikDAPIFOiUcwrPIZyxiv2PklxHDDsJ9aC49q9bouQG2NkFY4Fw/s1280/photo_2026-07-25_13-20-08%20(3).jpg
កត្តាដែលធ្វើឱ្យអគ្គិភ័យនេះរីករាលដាលយ៉ាងឆាប់រហ័ស គឺបណ្តាលមកពីខ្យល់បក់បោកខ្លាំង បូករួមនឹងរលកកម្ដៅ និងគ្រោះរាំងស្ងួតដែលកើតចេញពីការប្រែប្រួលអាកាសធាតុ។ គិតមកទល់ពេលនេះ បុគ្គលិកពន្លត់អគ្គិភ័យចំនួន ៣ នាក់បានពលីជីវិតនៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនៅបារាំង និងអ៊ីតាលី ខណៈរដ្ឋាភិបាលនៃប្រទេសទាំងពីរបាននិងកំពុងពង្រាយកម្លាំងទ័ព បញ្ជូនឧបករណ៍ការពារ និងទទួលបានយន្តហោះបាញ់ទឹកជំនួយពីសហភាពអឺរ៉ុបដើម្បីប្រយុទ្ធនឹងគ្រោះធម្មជាតិមួយនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNX1NfUB4anQvTAEz6opqhDES5MN54BonlOAaSmnOZ7o3yGSwfZtOJSI_fygS4G0m3dUcXxxgE1_txN5sYTY10Dhcu-am7NR2raxp_UZOmbjmRe2FpoJvx-IMvAaChzTCQNiBjnSZMx0_cALqIQ1n0Yoo0HIuR6lc3qK6oP8rquPgAlnWXtFCp7aWOQ-Q/s1280/photo_2026-07-25_13-20-08.jpg