បវរកញ្ញាខ្មែរនិងថៃ បានធ្វើឱ្យអ្នកគាំទ្រទាំងពីរប្រទេសមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពីឃើញ ហុក សារិតុលា ជួយសម្រួល Miss Supranational Thailand 2026 ក្នុងអំឡុងពេលថតរូប។ សកម្មភាពនេះបានទាក់ទាញមតិជាច្រើនដោយមានការលើកឡើងថានេះគឺជាភាពស្រស់ស្អាតក្នុងវិស័យបវរកញ្ញា ជាពិសេសទឹកចិត្តដ៏ប្រពៃណីនិងការចេះជួយយកឧស្សាហ៍ពីអ្នកតំណាងខាងកម្ពុជា។

កាលពីប៉ុន្មានថ្ងៃមុនអ្នកតាមដានវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ជាច្រើន ជាពិសេសបណ្តាញផ្សព្វផ្សាយថៃតែម្តងបន្ទាប់ពី Miss Supranational Thailand 2026 បាន LIVE វីដេអូ ដោយរាក់ទាក់ជាមួយនឹង Miss Supranational Cambodia 2026 ព្រមទាំងឱ្យ ហុក សារិតុលា និយាយសួស្តីមកកាន់ប្រជាជនថៃ។ បវរកញ្ញាទាំងពីររូបបានបង្ហាញសញ្ញាវិជ្ជមាននៅក្នុងការទាក់ទងគ្នាដែលធ្វើឱ្យមនុស្សជាច្រើនបានបង្ហាញអារម្មណ៍រំភើបដោយសារតែប្រទេសខ្មែរនិងថៃ មានជម្លោះជាមួយគ្នា១ឆ្នាំហើយខណៈនៅមិនទាន់ដោះស្រាយចប់នៅឡើយ។.png)
បន្ទាប់ពីវីដេអូនោះ ស្រាប់តែថ្មីៗនេះ វីដេអូមួយទៀតកំពុងទាញការចាប់អារម្មណ៍ពីហ្វេនៗ។ ក្នុងវីដេអូនេះគេបានឃើញ Miss Supranational Thailand 2026 កំពុងថតរូបសម្រាប់ការប្រកួតនៅប៉ូឡូញ ខណៈគេបានឃើញ តុលា និងបវរកញ្ញាផ្សេងទៀតបានជួយសម្រួលបវកញ្ញាថៃដើម្បីឱ្យមានរបៀបរាប់រយនិងចេញមកស្រស់ស្អាតក្នុងពេលថតរូប។ កាយវិការដ៏សប្បុរសរបស់អ្នកតំណាងខ្មែរបានធ្វើឱ្យមានមតិសរសើរថា តុលា មានសណ្តានទឹកចិត្តល្អ។ 
ទោះយ៉ាងណាទឹកចិត្តរបស់ តុលា ក៏ត្រូវបានបុគ្គលជ្រុលនិយមថៃខ្លះគិតអគតិថានាងយកមុខមាត់។ ចំពោះអ្នកគាំទ្រកម្ពុជាវិញបានលើកឡើងដោយមិនចង់ឱ្យ តុលា ទៅពាក់ព័ន្ធនឹងបវរកញ្ញាផ្ទះលេខ២នោះទេដោយសារតែមានមតិអវិជ្ជមានមួយចំនួនពីជនជាតិថៃ ចំណែកអ្នកខ្លះក៏លើកឡើងឱ្យ តុលា ធ្វើអ្វីដែលល្អទៅកុំខ្វល់ពីសម្តីពីជនអគតិមួយចំនួនដែលមើលមិនឃើញទឹកចិត្តល្អរបស់ពលរដ្ឋកម្ពុជា៕










