Home ព័ត៌មានអន្តរជាតិ អាជីវករថៃរំពឹងថា រដ្ឋាភិបាលថ្មីនឹងធ្វើឱ្យប្រទេសជាតិមានសន្តិភាព

អាជីវករថៃរំពឹងថា រដ្ឋាភិបាលថ្មីនឹងធ្វើឱ្យប្រទេសជាតិមានសន្តិភាព

58
0

ប្រទេសថៃ ៖ ក្រោយការបោះឆ្នោតជ្រើសរើសសភាតំណាងរាស្ត្រនៅប្រទេសថៃ អាជីវករលក់ម្ហូបអាហារនៅខេត្តឧប៊ុនថានីរំពឹងថា គណបក្សនយោបាយដែលនឹងបង្កើតរដ្ឋាភិបាលថ្មី នឹងផ្តោតជាសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងគិតគូរពីការប្រកបមុខរបររបស់ពលរដ្ឋផងដែរ ។ លើសពីនេះ រដ្ឋាភិបាលថ្មីនឹងធ្វើឱ្យប្រទេសថៃមានសុខសន្តិភាព ហើយបើគណបក្សនយោបាយធ្វើតាមអ្វីដូចដែលធ្លាប់បានសន្យាក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ពលរដ្ឋនឹងជ្រើសរើសគណបក្សនេះឱ្យដឹកនាំប្រទេសបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirFh7jbp4XeSw1iWB22FpAyyDJr31w1cBKza9KIPvQ7Zu6fspajFde5gjeBQFYmQ0KSFmOagpMfrVriU7andwYgMnPoAY556NOzttGYuDcfObRMN0G6eODUwjFFoi0UYhwzqeNH1C6_p46wUNWQBPMos7frC-k0DrCs1J5g-W_wmBJTgvuvPqkDKOB/s600/photo_2023-05-16_14-44-54.jpg

លោក Suwit Sitthitrai ជាម្ចាស់ហាងលក់ម្ហូបអាហារមួយកន្លែងនៅខេត្តឧប៊ុនថានី បាននិយាយកាលពីថ្ងៃទី១៥ ខែឧសភា ថា ពេលនេះ ការលក់ដូរផ្សេងៗនៅប្រទេសថៃបានងើបឡើងវិញហើយក្រោយពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ថយចុះ ហើយអាជីវករទាំងឡាយបានលក់ដូរដាច់ជាងពេលមុន ។ លោកបន្តថា លោកចង់ឱ្យរដ្ឋាភិបាលថ្មីផ្តោតខ្លាំងលើការរកស៊ីរបស់ពលរដ្ឋជាសំខាន់ និងធ្វើឱ្យប្រទេសជាតិស្ងប់សុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbJ-9OgVeGALWuydtOkXiEZQG_7B4zTT5zahSQUWlakJHbqdK4VhX521G0YHaCeh3Emksrwd8A87Kz3d7F7WKIUL7xKR27zs9scLPJ7CrflbWkZ6IoXNxPMjuikvv7_MAqitUZHTU3IC-Y_ja0DhIOaa-ioPLjjffCwxsfu8X6o9zggwY1J-LW2IaZ/s600/photo_2023-05-16_14-45-02.jpg

លោក Suwit Sitthitrai បន្តទៀតថា បើពលរដ្ឋមើលឃើញថា រដ្ឋាភិបាលថ្មីបានធ្វើតាមការសន្យារបស់ខ្លួនក្នុងអំឡុងមុនពេលបោះឆ្នោតនោះ ការបោះឆ្នោតនៅអាណត្តិក្រោយ ពលរដ្ឋនឹងជ្រើសរើសគណបក្សនេះឱ្យដឹកនាំប្រទេសរយៈពេល៤ឆ្នាំទៀត ។ ចំណែកបញ្ហានយោបាយផ្សេងៗ រដ្ឋាភិបាលថ្មីគួរគិតគូរនៅពេលក្រោយ ពីព្រោះពេលនេះ ពលរដ្ឋភាគច្រើនរំពឹងទៅលើរដ្ឋាភិបាលថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVbf3EJ8gUvEHY7HpFB-MCyQezStLzvLpxpFlSZYOKYDGqGY39MC0dO3hVeU00356H-wH0LLi7SNfWLD28qY4cjmXxmEAOEe9WFZfeQSEr8Ml4Mb9i1asC8x5Jpk39DSlR65j7stSUgigHc4u-uU1cCS0ilKbycD9jGG2hVGpKj1hoTOH0rsD05l-F/s600/photo_2023-05-16_14-45-10.jpg

អាជីវករលក់ម្ហូបអាហាររូបនេះបន្ថែមថា ពលរដ្ឋត្រូវតែផ្តល់ឱកាសឱ្យគណបក្សនយោបាយឈ្នះឆ្នោតធ្វើការរបស់ពួកគេមួយរយៈសិន ចំណែកពលរដ្ឋនឹងរង់ចាំតាមដានមើលថា តើគណបក្សនេះនឹងរក្សាតាមពាក្យសន្យាឬអត់ ? ខណៈពួកគេបានសន្យាថា នឹងពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ចថៃ ឱ្យដូចក្នុងអំឡុងពេលមិនទាន់មានជំងឺកូវីដ ៕ ប្រភព ៖ mgronline